រុស្ស៊ីផ្តល់មេដាយកិត្តិយសដល់អ្នកបើកយន្តហោះ ដែលបង្កឲ្យយន្តហោះដ្រូនរបស់អាមេរិក ធ្លាក់ចូលក្នុងសមុទ្រ
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីម្សិលមិញថា អ្នកបើកយន្តហោះចម្បាំងរុស្ស៊ី ដែលជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុធ្វើឲ្យយន្តហោះដ្រូនរបស់អាមេរិក ធ្លាក់ចូលក្នុងទឹកសមុទ្រខ្មៅ នឹងត្រូវទទួលបានមេដាយពីរដ្ឋ ដើម្បីជាការលើកទឹកចិត្តដល់ការប្រឹងប្រែងការពារអធិបតេយ្យភាពជាតិ។ ការផ្តល់មេដាយនេះ ហាក់ដូចជាបង្ហាញអំពីចេតនារបស់ទីក្រុងមូស្គូ ក្នុងការប្រកាន់យកនូវគោលជំហរកាន់គឃ្លើនចំពោះសកម្មភាពហោះហើរឃ្លាំមើលរបស់យោធាសហរដ្ឋអាមេរិក នាពេលអនាគត។ ចំណែកមន្ត្រីយោធាសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានបញ្ជាទម្លាក់យន្តហោះដ្រូន MQ-9 Reaper របស់កងទ័ពអាកាស នៅក្នុងសមុទ្រខ្មៅ កាលពីថ្ងៃអង្គារ…
