លោក ដូណាល់ ត្រាំ ជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវតុលាការចោទប្រកាន់បទឧក្រិដ្ឋ
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបដិសេធថា លោកមិនមានកំហុសដូចការចោទប្រកាន់របស់តុលាការនៅក្នុងទីក្រុងញូវយ៉ក ពាក់ព័ន្ធនឹងការបង់ប្រាក់បំបិទមាត់តារាសម្តែង នៅមុនការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៦។ លោក ដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ ក្នុងប្រវត្តិសាស្ត្រអាមេរិក បានចូលទៅក្នុងបន្ទប់សវនាការ នៅម៉ោង២ និង៣០នាទី…
