Category: ព័ត៌មានអន្តរជាតិ

សរុបព្រឹត្តិការណ៍សំខាន់ៗ នែសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ឈានចូលដល់ថ្ងៃទី២៧

អន្តរជាតិ៖ ព្រឹត្តិការណ៍សំខាន់ៗរហូតមកដល់ពេលនេះ គឺថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដែលជាព័ត៌មានថ្មីៗ ចុងក្រោយគឺ កំពង់ផែយុទ្ធសាស្ត្រភាគដ៏សំខាន់ ស្ថិតភាគខាងត្បូងអ៊ុយក្រែន បន្តរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីកងទ័ពរុស្ស៊ីចូលឈ្លានពាន។ ប្រជាជនប្រមាណបួនសែននាក់នៅតែជាប់គាំង ក្នុងទីក្រុងនេះ ខណៈការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហូតឈាម កំពុងតែកក្រើកលំនៅដ្ឋានរបស់ពួកគាត់។ កាំភ្លើងធំរបស់រុស្ស៊ី បន្តវាយលុកឥតឈប់ឈរ។ សារព័ត៌មានអ៊ុយក្រែនមួយ កំពុងរាយការណ៍ពីស៊ីរ៉ែនវាយប្រហារតាមអាកាស នៅស្ទើរតែគ្រប់តំបន់ ទូទាំងប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក…

ប្រធានាធិបតីអ៊ុយក្រែន រិះគន់មេដឹកនាំបណ្តាប្រទេសលោកខាងលិចថា មនុស្សលាក់ពុត មិនព្រមជួយ បានតែស្រែក

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី នាពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បាននិយាយរិះគន់មេដឹកនាំបណ្តាប្រទេសលោកខាងលិចយ៉ាងខ្លាំង ចំពោះការបដិសេធមិនព្រមបង្កើតតំបន់គ្មានការហោះហើរ នៅលើទឹកដីប្រទេសរបស់លោក ក្នុងគោលបំណងឲ្យអឺរ៉ុបជួយបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី។  ដោយបង្ហាញខ្លួននៅចំពោះមុខសមាជិកសភាកាណាដា តាមរយៈវីដេអូ Conference លោក ហ្សឺឡឹនស្គី បានស្តីបន្ទោសយ៉ាងខ្លាំងចំពោះការបដិសេធរបស់លោកខាងលិច ក្នុងការកំណត់តំបន់ហាមហោះហើរនៅលើអ៊ុយក្រែន ឬជួយផ្តល់យន្តហោះចម្បាំងឲ្យកងទ័ពអ៊ុយក្រែន។…

អាមេរិក​ឲ្យ​ឥណ្ឌា​គិត​ឡើងវិញ មុន​នឹងសម្រេច​ទិញ​ប្រេង​បញ្ចុះតម្លៃពី​រុស្ស៊ី

អាមេរិក៖ អ្នកនាំពាក្យសេតវិមានបានស្នើឲ្យរដ្ឋាភិបាលឥណ្ឌា ពិចារណាឡើងវិញ នូវបំណងទិញប្រេងឆៅបញ្ចុះតម្លៃពីរុស្ស៊ី ខណៈសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប បបួលគ្នាដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលកំពុងធ្វើសង្គ្រាមឈ្លានពានចូលប្រទេសអ៊ុយក្រែន។ លោកស្រី ចេន សាគី (Jen Psaki) អ្នកនាំពាក្យសេតវិមាន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ប្រទេសនានាគួរតែពិចារណាពីគោលជំហរបស់ខ្លួន នៅក្នុងការធ្វើជំនួញជាមួយប្រទេសរុស្ស៊ី ដែលកំពុងរងទណ្ឌកម្មសេដ្ឋកិច្ច ដោយសារ​ការ​ឈ្លានពានប្រទេស​អ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី…

ឥណ្ឌា​សម្លឹង​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយរស្ស៊ី ដោយមិនប្រើលុយ​ដុល្លារ​អាមេរិក គឺទូទាត់ជាប្រាក់រូពី និងប្រាក់រូបល

ឥណ្ឌា៖ អ្នកប្រើប្រាស់ប្រេងធំទី៣របស់ពិភពលោក គឺប្រទេសឥណ្ឌា កំពុងតែពិចារណាចុះកិច្ចព្រមព្រៀងទិញប្រេងឆៅរបស់រុស្ស៊ី និងទំនិញផ្សេងទៀត ដែលមានបញ្ចុះតម្លៃយ៉ាងទាប ហើយប្រើរូបិយប័ណ្ណរូពីរបស់ប្រទេសរៀងៗខ្លួន ​ខណៈ​ ​អាមេរិក​កំពុង​ប្រកូកឲ្យ​ប្រទេស​នានានៅលើពិភពលោក ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី ដោយជម្លោះ​នៅ​អ៊ុយក្រែន។ មន្ត្រីរដ្ឋាភិបាលឥណ្ឌា បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃនេះថា «រុស្ស៊ី​កំពុង​ចង់លក់​ប្រេង និង​ទំនិញ​ផ្សេងៗជាច្រើន​ទៀត ​ក្នុង​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ខ្លាំង។ យើងនឹងរីករាយទទួលយក។ ប៉ុន្តែយើងនៅមានបញ្ហាមួយចំនួន ដូចជាការធានារ៉ាប់រងលើនាវាដឹកប្រេង…

រុស្ស៊ីវាយកម្ទេចទីតាំងឈរជើងទាហានបរទេសស៊ីឈ្នួលឲ្យអ៊ុយក្រែន និងចាប់រឹបអូសយកសព្វាវុធ ជំនួយពីអាមេរិក និងអឺរ៉ុប

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្សិ នៅរសៀលដថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសថា កងទ័ពរបស់ខ្លួនចូលបានគ្រប់គ្រងទាំងស្រុងលើទឹកដីទាំងមូលនៃតំបន់ឃើសុន របស់ប្រទេសអ៊ុយក្រែន ចំណែកកងទ័ពនៃសាធារណរដ្ឋប្រជាមានិតដូណែត កំពុងតែបន្តវាយទម្លុះខ្សែត្រៀមកងទ័ពអ៊ុយក្រែន ហើយបានកាន់កាប់តំបន់បីផ្សេងទៀត។  សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិរុស្សី បានលើឡើងថា ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ កងទ័ពអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អ៊ុយក្រែន ប្រភេទ ស៊ូ-២៤ និង ស៊ូ-២៦…

សមាជិកព្រឹទ្ធសភាអាមេរិក អំពាវនាវជាថ្មី ឲ្យធ្វើឃាតលោក ពូទីន

អាមេរិក៖ លោក លីនស៊ី ហ្គ្រាហាំ សមាជិកព្រឹទ្ធអាមេរិក បានអំពាវសារជាថ្មីម្តង​ថា​ ឲ្យខ្មាន់កាំភ្លើងណាម្នាក់ក៏ដោយលប​ធ្វើ​ឃាដ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ចប់ជីវិតនយោបាយ និងឥទ្ធិពលមហាអំណាចរុស្ស៊ី ជាពិសេសដើម្បីជួយស្រោចស្រង់ប្រទេសអ៊ុយក្រែន។ លោកបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃម្សិលមិញថា ទោះបីប្រើមធ្យោបាយបែបណាក៏ដោយ លោកចង់ឲ្យលោក ពូទីន អស់ជីវិត ជាមេដឹកនាំប្រទេសរុស្ស៊ី…

មនុស្សរាប់រយនាក់ អាចជាប់ក្នុងរោងកុនអ៊ុយក្រែន បែកបាក់ដោយរុស្ស៊ីវាយប្រហារតាមអាកាស

អ៊ុយក្រែន៖ អាជ្ញាធរអ៊ុយក្រែន កំពុងតែប្រឹងជួយសង្គ្រោះជនស៊ីវិលរាប់រយនាក់ ជ្រកកោននៅក្នុងរោងមហោស្រពមួយ ដែលត្រូវបានកម្ទេចដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅក្នុងទីក្រុង ម៉ារីយូប៉ូល ដែលត្រូវបានឡោមព័ទ្ធជាប់ ហើយកាំភ្លើងធំរបស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ​ បានបំផ្លាញលំនៅជនស៊ីវិលថែមទៀត។ ក្រុមប្រឹក្សាក្រុង ម៉ារីយូប៉ូល បានបង្ហាញរូបថតអំពីផ្នែកទាំងមូលនៃរោងមហោស្រពដ៏ធំ ដែលមានកម្ពស់បីជាន់ដួលរលំ ជាប់គាំងមនុស្សរាប់រយនាក់ ដែលបានលាក់ខ្លួនក្នុងអគារនេះ ដើម្បីសុវត្ថិភាពបន្ទាប់ពីកងទ័ពរុស្ស៊ី ព័ទ្ធជាប់ទីក្រុងកំពង់ផែសមុទ្រមួយនេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន អេភី…

អ្នកជំនាញ​យោធា​អាមេរិក​ពន្យល់​ពីមូលហេតុ ទ័ពរុស្ស៊ីច្បាំងនៅ​អ៊ុយក្រែន ​រុលទៅមុខមិនលឿន ​ធ្វើឲ្យគេគិតខុស

អាមេរិក៖​ អតីតទីប្រឹក្សា​ជាន់ខ្ពស់​របស់​មន្ទីរ​បញ្ចកោណ ​បាន​និយាយថា ការឃោសនានៅតាមបណ្តាប្រទេសលោកខាងលិច បាននាំឲ្យមហាជនរំពឹងទុកខុសអំពីជ័យជំនៈរបស់កងទ័ពអ៊ុយក្រែន​ ព្រោះរុស្ស៊ីបានសម្រេចគោលដៅភាគច្រើនរបស់ខ្លួនរួចទៅហើយ ដើម្បីធ្វើឲ្យយោធាអ៊ុយក្រែនចុះខ្សោយ។ រដ្ឋាភិបាលលោកខាងលិច បែរជាយល់ច្រឡំថា គឺជាភាពទន់ខ្សោយរបស់កងទ័ពរុស្សី ទៅវិញ ដែលរុលចូលទៅមុខយឺតៗ ប៉ុន្តែតាមពិត គឺរុស្ស៊ីប្រឹងបញ្ចៀសផលប៉ៈពាល់ដល់ជីវិតជនស៊ីវិល ឬនាំឲ្យខូចខាតទ្រព្យសម្បត្តិច្រើនពេក នៅក្នុងប្រទេសអ៊ុយក្រែន។ លោកវរសេនីយ៍ឯក ដាក្លាស់ ម៉ាកគ្រេគ័រ (Douglas…

មន្ទីរបញ្ចកោណថា គឺត្រឹមត្រូវចំពោះការមិនបង្កើតតំបន់គ្មានការហោះហើរ លើអ៊ុយក្រែន​ ព្រោះខ្លាចបាញ់គ្នាជាមួយរុស្ស៊ី

អាមេរិក៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ​ អូស្ទីន (Lloyd Austin) បាននិយាយថា ការបង្កើតតំបន់គ្មានការហោះហើរលើទឹកដីអ៊ុយក្រែន នៅតែមិនអាចទៅរួច ដោយហេតុផលថា ប្រសិនបើធ្វើបែបនេះបានមែន នោះនឹងមានន័យថា ជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងយន្តហោះចម្បាំងអាមេរិក និងរុស្ស៊ី ហើយអាចបង្កជាសង្រ្គាមដ៏ក្តៅគគុករវាងរុស្សី-អាមេរិក។ ពេលអ្នកសារព័ត៌មានសួរអំពីការអំពាវនាវម្តងហើយម្តងទៀត របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ…

ស្វែងយល់អក្សរពីរ បិតជាប់យានយន្តប្រយុទ្ធរបស់ទ័ពរុស្សី តាំងពីថ្ងៃចូលឈ្លានពានអ៊ុយក្រែន គឺអក្សរ Z និង អក្សរ V

អន្តរជាតិ៖ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នា២០២២ ក្បួនរថយន្ត ក្បួនរថគ្រោះ និងក្បួនរថពាសដែក រាប់ពាន់គ្រឿង បានបើកឆ្លងព្រំដែនចូលទឹកដីអ៊ុយក្រែន កំដរដោយទាហានរាប់សែននាក់ ប្រដាប់ដោយអាវុធទំនើបៗ ដើម្បីចូលឈ្លានពាន និងបំផ្លាញមូលដ្ឋានទ័ពអ៊ុយក្រែន។ ចំណែកការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក និងការបាញ់រះពីលើអាកាស ក៏ចាប់ផ្តើមយ៉ាងកក្រើកពិភពលោកដែរ។ មុននឹងចូលឈ្លានពាន ស្ទើរគ្រប់ក្បួនយុទ្ធោបករណ៍ទាំងនេះ មានអក្សរជាសញ្ញា​ គឺអក្សរ…

You missed