ភ្លៀងបង្កឲ្យផ្លូវ និងទីប្រជុំជន នៅអូស្ត្រាលី ក្លាយជាទន្លេ រដ្ឋចំនួនបីចេញបញ្ជាឲ្យជម្លៀសមនុស្សចេញ
ក្រុងស៊ីដនី៖ សហគមន៍ក្នុងរដ្ឋចំនួនបីរបស់អូស្ត្រាលី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាឲ្យជម្លៀសមនុស្សចេញ ខណៈភ្លៀងកំពុងបន្តធ្លាក់យ៉ាងខ្លាំង ធ្វើឲ្យមានទឹកជំនន់ធំ។ ផ្នែកខ្លះនៃប្រទេសអូស្ត្រាលី បានទទួលបរិមាណទឹកភ្លៀងជាមធ្យមក្នុងខែតុលា លើសរហូតដល់ទៅបួនដងក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ យ៉ាងហោចណាស់ផ្ទះចំនួន៥០០ខ្នង ត្រូវបានជន់លិច មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតបាត់ខ្លួន ខណៈគ្រោះមហន្តរាយកំពុងកើតឡើងយ៉ាងគំហុក។ នៅក្នុងរដ្ឋវិចតូរីយ៉ា ដែលមានប្រជាជនច្រើនជាងគេទីពីររបស់អូស្ត្រាលី – បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតក្នុងសប្តាហ៍នេះ។…
