Category: ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ប្រកែកការអះអាងរបស់លោក ហ្សើឡិនស្គី ថាមីស៊ីលធ្លាក់នៅប៉ូឡូញ មិនមែនជារបស់អ៊ុយក្រែន

វ៉ាស៊ីងតោន៖ ប្រធានាធិបតីអាមេរិក លោក ចូរ បាយសិន (Joe Biden) បានជំទាស់នឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សើឡិនស្គី (Volodymyr Zelensky) ដែលថាកាំជ្រួចដែលបានធ្លាក់ក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារ មិនមែនជារបស់ពីអ៊ុយក្រែននោះទេ។ អង្គការណាតូ និងប៉ូឡូញ បានសន្និដ្ឋានថា កាំជ្រួចដែលបានវាយប្រហារនៅជិតព្រំដែនអ៊ុយក្រែន…

ប្រធានាធិបតីចិនស្តីបន្ទោសនាយករដ្ឋមន្ត្រីកាណាដា ពីការទម្លាយការសម្ងាត់ដល់ប្រព័ន្ធផ្សព្វផ្សាយអំពីទំនាក់ទំនងចិន-កាណាដា

កោះបាលី៖ ប្រធានាធិបតីចិន លោក ស៊ីន ជីនភីង (Xi Jinping) និយាយចោទប្រកាន់ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ពីការបែកធ្លាយព័ត៌មានលម្អិតនៃកិច្ចប្រជុំ ប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានជួបពិភាក្សាគ្នានៅឯកិច្ចប្រជុំកំពូល G20 នៅកោះបាលី។ លោកប្រធានាធិបតី ស៊ី…

មនុស្ស១១នាក់ស្លាប់ ដោយសារត់ជាន់គ្នា ក្នុងពិធីប្រគុំតន្ត្រី នៅប្រទេសកុងហ្គោ

គីនសាសា៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសកុងហ្គោ បាននិយាយថា មនុស្ស១១នាក់បានស្លាប់ នៅក្នុងការរត់ជាន់គ្នា កាលពីយប់មិញ នៅឯពិធីប្រគុំតន្ត្រីមួយ ដែលប្រមូលផ្តុំដោយតារាចម្រៀងល្បីៗ នៅក្នុងទ្វីបអាហ្វ្រិក។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រទេសកុងហ្គោ កាលពីយប់មិញ បានស្តីបន្ទោសអ្នករៀបចំបណ្តាលឲ្យមានមនុស្សស្លាប់ ដោយនិយាយថា ការប្រគុំតន្ត្រីនៅពហុកីឡដ្ឋាន នៅទីក្រុងគីនសាសា មានមនុស្សច្រើនហួសកម្រិត១០០ភាគរយ។ អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅឯការប្រគុំតន្ត្រី បាននិយាយថា…

មនុស្ស៤០នាក់ ស្លាប់នៅក្នុងហេតុការណ៍បាក់ស្ពាន នៅក្នុងប្រទេសឥណ្ឌា

ញូវដេលី៖ យ៉ាងហោចណាស់មនុស្ស៤០នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលស្ពានយោលមួយ នៅរដ្ឋគូចារ៉ាត់ ភាគខាងលិចរបស់ប្រទេសឥណ្ឌា បានបាក់ កាលពីល្ងាចមិញ។ ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក បានធ្វើសឹចក្តីរាយការណ៍ថា មនុស្សជាង៤០០នាក់ បាននៅលើស្ពានឆ្លងកាត់ទន្លេ ម៉ាឈូ (Machh) ក្នុងទីក្រុងមោប៊ី (Morbi) កាលពីល្ងាចថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២…

មនុស្សជាង១៥០នាក់ស្លាប់ និងជាង១៥០នាក់ទៀត របួសពេលរត់ជាន់គ្នា នៅកូរ៉េខាងត្បូង

សេអ៊ូល៖ មនុស្សជាង១៥០នាក់ បានស្លាប់ក្នុងពិធីបុណ្យ ហាឡូវីន (Halloween) នៅប្រទេសកូរ៉េខាងត្បូង និងមនុស្សជាង១៥០នាក់ទៀត បានរងរបួសក្នុងអំឡុងពេលរត់ជាន់គ្នា នៅលើផ្លូវតូចចង្អៀតមួយក្នុងទីក្រុងសេអ៊ូល នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ មន្ត្រីពន្លត់អគ្គិភ័យនៃទីក្រុងសេអ៊ូល បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈបុគ្គលិកជួយសង្គ្រោះបន្ទាន់ កំពុងបន្តដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ នៅទូទាំងទីក្រុងសេអ៊ូល បន្ទាប់ពីមានមនុស្សកកកុញនៅក្នុងមណ្ឌលកម្សាន្ត កាលពីយប់ថ្ងៃសៅរ៍។…

លោក ពូទីនថា ពិភពលោកប្រឈមមុខនឹងគ្រោះថ្នាក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានថា ពិភពលោកចូលដល់ទសវត្សរ៍ ប្រឈមមុខនឹងគ្រោះថ្នាក់បំផុតចាប់តាំងពីការបញ្ចប់សង្រ្គាមលោកលើកទី២ ហើយសណ្តាប់ធ្នាប់ពិភពលោក នាពេលអនាគតកំពុងកើតឡើងនៅចំពោះមុខ។ នៅក្នុងសុន្ទរកថាដ៏វែងមួយ កាលពីថ្ងៃព្រហស្បតិ៍ លោកបានព្យាយាមភាពត្រឹមត្រូវចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាទង្វើមួយធ្វើឲ្យប្រទេសរបស់លោក នៅឯកោលើឆាកអន្តរជាតិ។ លោក វ៉្លាឌីមៀ ពូទីន…

បុរស​ស្មោកគ្រោកបំផុតលើពិភពលោក ​ស្លាប់​ក្នុង​វ័យ៩៤ឆ្នាំ​ ដោយសារងូតទឹក

តេអ៊ីរ៉ង់៖ តាបសម្នាក់ ដែល​គេ​ដាក់​ឈ្មោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ​ជាបុរស​កខ្វក់​បំផុត​ក្នុង​ពិភពលោក បាន​ស្លាប់​ក្នុង​ជន្មាយុ៩៤ឆ្នាំ ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​បានលាង​សម្អាត​ខ្លួន​ ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត៧០ឆ្នាំ។ លោក អាមូ ហាជី (Amou Haji) បានប្រកែកមិនប្រើសាប៊ូ និងមិនលាងទឹក អស់រយៈពេលជាងកន្លះសតវត្សកន្លងមកហើយ ដោយលោកបារម្ភថា សាមប៊ូ និងទឺក អាចធ្វើឲ្យគាត់ឈឺ។…

កូរ៉េខាងត្បូង និងកូរ៉េខាងជើង បាញ់ព្រមានគ្នាទៅវិញទៅមក នៅជិតព្រំដែនសមុទ្រ បង្កភាពតានតឹងកាន់តែខ្លាំង

សេអ៊ូល៖ នាព្រឹកព្រលឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បាញ់ព្រមានគ្នាទៅវិញទៅមក នៅឆ្នេរសមុទ្រ ដោយចោទប្រកាន់គ្នាថា បានបំពានព្រំដែនសមុទ្ររបស់ខ្លួន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងចំពោះការសាកល្បងអាវុធរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានប្រកាសព្រមាន និងបាញ់ព្រមាន ដើម្បីបណ្តេញនាវាយោធាកូរ៉េខាងជើង ដែលបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនសមុទ្រ នៅម៉ោងប្រហែលនៅម៉ោង៣ ព្រឹកព្រលឹមថ្ងៃទី២៤…

ក្រសួងការពារជាតិអង់គ្លេសថា អតីតអ្នកបើកយន្តហោះចម្បាំងអង់គ្លេល មានគេលោមឲ្យជួយយោធាចិន

ទីក្រុងឡុងដ៍៖ អតីតអ្នកបើកយន្តហោះច្បាំងអង់គ្លេស កំពុងមានអ្នកលួងលោមទៅជួយបង្រៀនយោធាចិន ដោយសន្យាផ្តល់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្ទេជំនាញរបស់ពួកគេទៅឲ្យយោធាចិន។ អអតីតអ្នកបើកយន្តហោះចម្បាំង អង់គ្លេស​រហូត​ដល់​៣០​នាក់​ត្រូវ​ បាន​គេ​គិត​ថា​ បាន​ទៅ​ហ្វឹកហាត់កងទ័ព​រំដោះ​ប្រជាជន​ចិន។ រដ្ឋាភិបាលចក្រភព​អង់គ្លេស​ បាន​ចេញព័ត៌មានសម្ងាត់ ដើម្បី​ព្រមាន​អតីត​អាកាសយានិក​យោធា​អង់គ្លេសកុំធ្វើការ​ឲ្យ​យោធា​ចិន។ មន្ត្រីយោធាបច្ចឹមប្រទេស បាននិយាយថា ការប៉ុនប៉ងស្វែងរកជួលអ្នកបើកយន្តហោះកំពុងតែបន្ត ហើយបាននិងកំពុងកើនឡើងនាពេលថ្មីៗនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ការហ្វឹកហ្វឺន និងការជ្រើសរើសអ្នកបើកយន្តហោះមិនបំពានច្បាប់ចក្រភពអង់គ្លេសបច្ចុប្បន្នទេ…

ពលរដ្ឋបារាំងរាប់ម៉ឺននាក់ តវ៉ាក្នុងក្រុងប៉ារីសប្រឆាំងនឹងអតិផរណា និងវិបត្តិអាកាសធាតុ

ប៉ារីស៖ បាតុកររាប់ម៉ឺននាក់បានដើរដង្ហែក្បួនតវ៉ាក្នុងទីក្រុងប៉ារីស ដើម្បីប្រឆាំង និងបញ្ចេញកំហឹងកាន់តែខ្លាំងឡើងចំពោះអតិផរណា បន្ទាប់ពីបានកូដកម្មនៅក្នុងរោងចក្រចម្រាញ់ប្រេង ដែលបណ្តាលឲ្យមានការខ្វះខាតប្រេងឥន្ធនៈនៅទូទាំងប្រទេសបារាំង។ បាតុកម្មប្រឆាំងនឹងការកើនឡើងនៃការចំណាយសម្រាប់រស់នៅប្រចាំថ្លៃ កាលពីថ្ងៃអាទិត្យ ដឹកនាំដោយក្រុមប្រឆាំងនយោបាយឆ្វេងនិយម ដើម្បី​បង្ហាញ​កំហឹង​ប្រឆាំង​នឹង​​ការ​ឡើង​ថ្លៃ​ និង​ដើម្បី​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​របស់​ប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង (Emmanuel Macron)។ បាតុករបានអំពាវនាវឲ្យមានការវិនិយោគដ៏ធំដើម្បីទប់ទល់វិបត្តិអាកាសធាតុ និងឲ្យរដ្ឋាភិបាលបារាំងចាត់វិធានការសង្គ្រោះបន្ទាន់ទប់ទល់នឹងតម្លៃខ្ពស់ រួមទាំងបញ្ឈប់តម្លៃថាមពល ទំនិញសំខាន់ៗ…