សរុបព្រឹត្តិការណ៍សំខាន់ៗ នែសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ឈានចូលដល់ថ្ងៃទី២៧
អន្តរជាតិ៖ ព្រឹត្តិការណ៍សំខាន់ៗរហូតមកដល់ពេលនេះ គឺថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដែលជាព័ត៌មានថ្មីៗ ចុងក្រោយគឺ កំពង់ផែយុទ្ធសាស្ត្រភាគដ៏សំខាន់ ស្ថិតភាគខាងត្បូងអ៊ុយក្រែន បន្តរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីកងទ័ពរុស្ស៊ីចូលឈ្លានពាន។ ប្រជាជនប្រមាណបួនសែននាក់នៅតែជាប់គាំង ក្នុងទីក្រុងនេះ ខណៈការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហូតឈាម កំពុងតែកក្រើកលំនៅដ្ឋានរបស់ពួកគាត់។ កាំភ្លើងធំរបស់រុស្ស៊ី បន្តវាយលុកឥតឈប់ឈរ។ សារព័ត៌មានអ៊ុយក្រែនមួយ កំពុងរាយការណ៍ពីស៊ីរ៉ែនវាយប្រហារតាមអាកាស នៅស្ទើរតែគ្រប់តំបន់ ទូទាំងប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក…