អនុប្រធានសភាអឺរ៉ុបម្នាក់ ត្រូវចាប់ខ្លួនរឿងអាស្រូវពុករលួយទទួលសំណូកពីប្រទេសកាតា
ព្រុចសែល៖ ប្រធានសភាអឺរ៉ុប បានព្រមានថា លទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប កំពុងរងការវាយប្រហារ បន្ទាប់ពីការចោទប្រកាន់ថា ប្រទេសកាតាបានសូកប៉ាន់មន្ត្រីសហភាពអឺរ៉ុបដើម្បីមានឥទ្ធិពលផ្នែកសេដ្ឋកិច្ច និងនយោបាយ នៅក្នុងសហគមន៍អឺរ៉ុប។ លោកស្រី រ៉ូប៊ើតា ម៉េតសូឡា (Roberta Metsola) ប្រធានសភាអឺរ៉ុប បាននិយាយថា សង្គមប្រជាធិបតេយ្យបើកចំហ និងសេរី កំពុងរងការវាយប្រហារ ដោយសារអំពើពុករលួយនេះ។…