មនុស្ស១៣២នាក់ នៅលើយន្តហោះរបស់អាកាសចរណ៍ចិន គឺស្លាប់ទាំងអស់
គុនមីង៖ យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានផ្លូវការរបស់ចិន បានឲ្យដឹងនៅថ្ងៃនេះថា ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើលើយន្តហោះ១៣២នាក់ គ្មាននរណាម្នាក់រស់រានមានជីវិតទេ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅក្នុងក្រុងគុនមីង ខេត្តយូណា របស់ចិន។ ក្រុមអ្នកជួយសង្គ្រោះ បានអះអាងថា ពួកគេរកមិនឃើញអ្នកនៅរស់ទេ គឺស្លាប់ទាំងអស់តែម្តង ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ម៉ាក Being 737-800 កាលពីថ្ងៃចន្ទ នៅតំបន់ភ្នំព្រៃមួយ…
ប្រជាពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំង នៅពេលលោក ប៉ាន់ខែម ប៊ុនថន មកដោះស្រាយ វិវាទដីធ្លី ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ហាក់ដូចជាមានការហួសចិត្តយ៉ាងខ្លាំង នៅពេលដែល លោកប៉ាន់ខែម ប៊ុនថន ដែលជាអ្នកចុះមកដោះស្រាយ វិវាទដីធ្លី នៅភូមិអូរអំពិល ឃុំទួលពង្ររ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មើលទៅដូចជាមិនមានតម្លាភាព ទាល់តែសោះ ខណៈពេល ដែល លោកមិនព្រមពិនិត្យ ឯកសារ និងលិខិតសម្រេច…
ប្រជាពលរដ្ឋ មានការងឿងឆ្ងល់យ៉ាងខ្លាំងថា ឯកឧត្តម ប៉ាន់ខែម ប៊ុនថន មិនព្រមមើល ដីកាសម្រេចលើបណ្តឹងតវ៉ាដីកាសម្រេចរក្សាការពារ លេខ ៨៥ របស់លោក ជួន វណ្ណៈ ចៅក្រម នៃសាលាដំបូងខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ទោះបីជាយ៉ាណាក៏ដោយ ប្រជាពលរដ្ឋ ហាក់នៅតែមានការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វី បានជា ឯកឧត្តម ប៉ាន់ខែម ប៊ុនថន មិនព្រមមើល ដីកាសម្រេចលើបណ្តឹងតវ៉ាដីកាសម្រេចរក្សាការពារ លេខ ៨៥ របស់លោក ជួន វណ្ណៈ ចៅក្រម នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១២ ខែមេសា…
ក្រុមហ៊ុនរបស់ជនជាតិចិន បន្តវាយបំផ្លាញ ដើម្បីបំពានយកដីពីពលរដ្ឋនៅព្រះសីហនុ ទៀតហើយ
ព្រះសីហនុ៖ ប្រជាពលរដ្ឋជាង២០គ្រួសារ នៅក្នុងខេត្តព្រះសីហនុ ជាប់តំបន់ដី ដែលត្រូវអាជ្ញាធរបង្ក្រាបដោយហិង្សា កាលពីឆ្នាំ២០១៨ បានតវ៉ាសុំសិទ្ធិរស់នៅលើដីរបស់ខ្លួន។ ការតវ៉ានេះបានផ្ទុះឡើងក្នុងចំណោមប្រជាពលរដ្ឋរស់នៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃនេះ ពេលគ្រឿងចក្ររបស់ក្រុមហ៊ុនហ្វូហាយ តំណាងដោយបុរសជនជាតិខ្មែរ ដឹកនាំគ្រឿងទៅគស់កកាយបំផ្លាញផលដំណាំ និងរបងព្រំដីរបស់ពួកគាត់។ ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថា វាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ពួកគាត់ ដែលតំណាងក្រុមហ៊ុនធ្វើសកម្មភាពឈូឆាយ កាយកាប់បំផ្លាញផលដំណាំ…
លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម និងជាអភិបាល ស្រុកចម្ការលើ បដិសេធចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ
កំពង់ចាម៖ លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម និងជាអភិបាល នៃគណៈអភិបាលស្រុកចម្ការលើ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចេញលិខិតបដិសេធចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ។ លោកអភិបាលស្រុកបានបដិសេធថា «ខ្ញុំបាទ សំ ពិសិដ្ឋ សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា រូបថតរបស់ខ្ញុំ ត្រូវបានជនអគតិ…
ស្ត្រីម្នាក់រើសយកគ្រឿងអលង្ការរបស់អ្នកដទៃ នៅស្ថានីយប្រេង ភីធីធី ត្រាំខ្នា ផ្លូវជាតិលេខ៣
កំពង់ស្ពឺ៖ ស្រីម្នាក់ធ្វើដំណើរតាមផ្លូវលេខ៣ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានរើសយកគ្រឿងអលង្ការរបស់អ្នកដទៃ នៅពេលចុះពីរថយន្តនៅឯស្ថានីយប្រេង ភីធីធី ត្រាំខ្នា លើផ្លូវជាតិលេខ៣។ ម្ចាស់់គ្រឿងអលង្ការបានរៀបរាប់ថា ខណៈនាងចុះពីរថយន្ត ចិញ្ចៀនមួយវង់បានរបូតជ្រុះពីដៃនាង ហើយធ្លាក់ខ្ទាតពីខ្លួនភ្លាម ក៏នាំគ្នាស្ទុះស្ទារកមើលភ្លាមៗដែរ ប៉ុន្តែមិនអាចរកឃើញឡើយ ព្រោះស្ត្រីម្នាក់ចុះពីរថយន្តឈប់នៅក្បែរគ្នានោះ បានស្ទុះទៅរើសយកបាត់ទៅហើយ។ សន្តិសុខយាមស្ថានីយប្រេង ភីធីធី…
ឧកញ៉ា នួន អក សុំទោសអ្នកកាសែត បន្ទាប់ពីមេធាវីរបស់ខ្លួនគំរាមប្តឹងបំភ័យអ្នកសារព័ត៌មានមិនបានសម្រេច ប៉ុន្តែបែរជាលុបវីដេអូផ្សាយផ្ទាល់ចោលវិញភ្លាមៗ
(ភ្នំពេញ)៖ បន្ទាប់ពីលោក គឹម វិញ្ញូរិទ្ធ ជាមេធាវីរបស់លោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ចេញលិខិតគំរាមប្ដឹងអ្នកកាសែតណាដែលហ៊ានផ្សាយរឿងកូនក្ដីរបស់ខ្លួនលក់ដីខ្យល់នៅខេត្តកំពត បោកប្រាស់អតិថិជនជាងមួយម៉ឺនដុល្លារ ដើម្បីបំភ័យអ្នកកាសែតមិនបានសម្រេច នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧកញ៉ា…
លោក អ៊ុន ចាន់ដា ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យព្រះសីហនុ និងការប្រកាស់បើកឱ្យដំណើរការឡើងវិញនៃវិទ្យាល័យព្រះសីហនុ
សូមក្មួយៗសិស្សានុសិស្សទាំងអស់ដែលមានឱកាសបានចូលសិក្សារៀនសូត្រឡើងវិញនាថ្ងៃនេះ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីសំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងពីជំងឺកូវីដ-១៩ និងត្រូវរៀនរស់ និងការសិក្សាជាមួយគន្លងថ្មី នៃបរិបទកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ សូមក្មួយៗ ខិតខំរៀនសូត្រ និងក្រេបជញ្ជក់យកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីជាថ្នាលបណ្តុះនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីសម្រាប់គ្រួសារ និងសង្គមជាតិ ។…
គ្រួសារអ្នកជំងឺស្លាប់នៅពេទ្យវិសាលសុខ រងចាំយុត្តិធម៌ជាងមួយឆ្នាំកន្លះ រីឯគណៈគ្រូពេទ្យនៅតែរកកំហុសមិនទាន់ឃើញ
ភ្នំពេញ៖ នាវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ថូ ប៊ុនឡេង អាយុ៤២ឆ្នាំ បាននាំភរិយារបស់ខ្លួន ចូលពិនិត្យជំងឺនៅក្លីនិកឯកជនឈ្មោះ មន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ ក្នុងរាជធានីភ្នំពេញ ដោយសារភរិយាលោកមានអាការៈមិនស្រួលខ្លួន ចំណែកក្រុមគ្រូពេទ្យវិញ បានអះអាងប្រាប់លោកម្តងហើយម្តងទៀតថា «អ្នកជំងឺគ្មានបញ្ហាអ្វីទេ អ្នកជំងឺមិនអីទេ…
សាលាដំបូងខេត្តព្រះសីហនុ បញ្ចប់សវនាការសួរដេញលើអង្គហេតុចាប់មនុស្សដុតទាំងរស់ តែជនរងគ្រោះមិនទុកចិត្តនៅថ្ងៃប្រកាសសាលក្រម
ព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ចប់សវនាការសួរដេញលើអង្គហេតុ ដែលឈ្មួញដីម្នាក់ចាប់មនុស្សដុតទាំងរស់ កាលពីដើមឆ្នាំ២០១៩ ក្នុងវិវាទដីធ្លី នៅក្នុងខេត្ត។ សវនាការជំនុំជម្រះក្តីនេះ គឺលើសំណុំរឿងចាប់ដុតមនុស្សទាំងរស់ ក្នុងវិវាទដីធ្លីមួយ តាំងពីដើមឆ្នាំ២០១៩ ដែលបង្កឲ្យបុរសម្នាក់រលាកពេញខ្លួន និងរងអំពើអយុត្តិធម៌រហូតមកដល់ពេលនេះ។ លោកចៅក្រម ឆែ វិវឌ្ឍនៈ…
