Month: November 2021

ស្ត្រីម្នាក់រើសយកគ្រឿងអលង្ការរបស់អ្នកដទៃ នៅស្ថានីយប្រេង ភីធីធី ត្រាំខ្នា ផ្លូវជាតិលេខ៣

កំពង់ស្ពឺ៖ ស្រីម្នាក់ធ្វើដំណើរតាមផ្លូវលេខ៣ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានរើសយកគ្រឿងអលង្ការរបស់អ្នកដទៃ នៅពេលចុះពីរថយន្តនៅឯស្ថានីយប្រេង ភីធីធី ត្រាំខ្នា លើផ្លូវជាតិលេខ៣។ ម្ចាស់់គ្រឿងអលង្ការបានរៀបរាប់ថា ខណៈនាងចុះពីរថយន្ត ចិញ្ចៀនមួយវង់បានរបូតជ្រុះពីដៃនាង ហើយធ្លាក់ខ្ទាតពីខ្លួនភ្លាម ក៏នាំគ្នាស្ទុះស្ទារកមើលភ្លាមៗដែរ ប៉ុន្តែមិនអាចរកឃើញឡើយ ព្រោះស្ត្រីម្នាក់ចុះពីរថយន្តឈប់នៅក្បែរគ្នានោះ បានស្ទុះទៅរើសយកបាត់ទៅហើយ។ សន្តិសុខយាមស្ថានីយប្រេង ភីធីធី…

ឧកញ៉ា នួន អក សុំទោសអ្នកកាសែត បន្ទាប់ពីមេធាវីរបស់ខ្លួនគំរាមប្តឹងបំភ័យអ្នកសារព័ត៌មានមិនបានសម្រេច ប៉ុន្តែបែរជាលុបវីដេអូផ្សាយផ្ទាល់ចោលវិញភ្លាមៗ

(ភ្នំពេញ)៖ បន្ទាប់ពីលោក គឹម វិញ្ញូរិទ្ធ ជាមេធាវីរបស់លោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ចេញលិខិតគំរាមប្ដឹងអ្នកកាសែតណាដែលហ៊ានផ្សាយរឿងកូនក្ដីរបស់ខ្លួនលក់ដីខ្យល់នៅខេត្តកំពត បោកប្រាស់អតិថិជនជាងមួយម៉ឺនដុល្លារ ដើម្បីបំភ័យអ្នកកាសែតមិនបានសម្រេច នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧកញ៉ា…

លោក អ៊ុន ចាន់ដា ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យព្រះសីហនុ និងការប្រកាស់បើកឱ្យដំណើរការឡើងវិញនៃវិទ្យាល័យព្រះសីហនុ

សូមក្មួយៗសិស្សានុសិស្សទាំងអស់ដែលមានឱកាសបានចូលសិក្សារៀនសូត្រឡើងវិញនាថ្ងៃនេះ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីសំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងពីជំងឺកូវីដ-១៩ និងត្រូវរៀនរស់ និងការសិក្សាជាមួយគន្លងថ្មី នៃបរិបទកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ សូមក្មួយៗ ខិតខំរៀនសូត្រ និងក្រេបជញ្ជក់យកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីជាថ្នាលបណ្តុះនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីសម្រាប់គ្រួសារ និងសង្គមជាតិ ។…

គ្រួសារអ្នកជំងឺស្លាប់នៅពេទ្យវិសាលសុខ រងចាំយុត្តិធម៌ជាងមួយឆ្នាំកន្លះ រីឯគណៈគ្រូពេទ្យនៅតែរកកំហុសមិនទាន់ឃើញ

ភ្នំពេញ៖ នាវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ថូ ប៊ុនឡេង អាយុ៤២ឆ្នាំ បាននាំភរិយារបស់ខ្លួន ចូលពិនិត្យជំងឺនៅក្លីនិកឯកជនឈ្មោះ មន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ ក្នុងរាជធានីភ្នំពេញ ដោយសារភរិយាលោកមានអាការៈមិនស្រួលខ្លួន ចំណែកក្រុមគ្រូពេទ្យវិញ បានអះអាងប្រាប់លោកម្តងហើយម្តងទៀតថា «អ្នកជំងឺគ្មានបញ្ហាអ្វីទេ អ្នកជំងឺមិនអីទេ…

You missed