កំពង់ចាម៖ លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម និងជាអភិបាល នៃគណៈអភិបាលស្រុកចម្ការលើ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចេញលិខិតបដិសេធចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ។
លោកអភិបាលស្រុកបានបដិសេធថា «ខ្ញុំបាទ សំ ពិសិដ្ឋ សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា រូបថតរបស់ខ្ញុំ ត្រូវបានជនអគតិ យកទៅប្រើប្រាស់ដាក់ក្នុង profile account Facebook ឈ្មោះ ក្មេងវត្ត ក្មេងវាំង មិនមែនជា account របស់ខ្ញុំ គឺជា account ក្លែងក្លាយ។ អាស្រ័យហេតុនេះ សូមសាធារណៈជនកុំយល់ច្រឡំ»។
លោក សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម ច្រានចោល ហ្វេសបុកឈ្មោះ «ក្មេងវត្ត ក្មេងវាំង»ដែលប្រើប្រាស់រូបលោក ហើយបង្ហោះសម្មភាពភាពប្រឆាំងនឹងថ្នាក់ដឹកនាំ លោកបានដាក់ពាក្យបណ្ដឹងដើម្បីអោយអាជ្ញាធរចាត់វិធានការលើបុគ្គលដែលបានប្រើប្រាស់រូបរបស់លោក ដើម្បីបង្ហោះសកម្មភាពមួយចំនួនដែលប្រាស់ចាកនឹងថ្នាក់នាំ ហើយធ្វើអោយអ្នកប្រើប្រាស់បណ្ដាញសង្គមមានការយល់ច្រលំមកលើសមាគមន។
នេះបើយោងតាមលិខិតបដិសេធដែលបានចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ
ប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម បានដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់កម្មវត្ថុនៅក្នុងបណ្ដឹងលោកបានសុំប្ដឹងចំពោះជនមិនស្គាល់អត្តសញ្ញាណ ដែលបានយករូបរបស់លោក ដាក់ក្នុង Profile Account Facebook ដែលមានឈ្មោះថា «ក្មេងវត្ត ក្មេងវាំង» ។
នៅគ្នុងពាក្យបណ្ដឹងដដែលលោកបានឲ្យដឹងថា ជនដែលមិនស្គាល់អត្តសញ្ញាណហើយប្រើប្រាស់រូបលោកនៅលើបណ្ដាញសង្គម បានផុសសរសេរថា ក្មេងវត្តចែងច្បាប់កម្ចាស់ក្មេងវាំង ប្រល័យប្រជាធិប្បតេយ្យ ម្ចាត់ព្រះសង្ឃ កម្ចាត់អ្នកប្រឆាំង កម្ចាត់អ្នកឯករាជ កម្ចាស់សង្គមស៊ីវិល និងមានច្បាប់ច្រើន ត្រូវចែងក្នុងន័យការពារអំណាចក្រកូល ហ៊ុន សែន ទាំងអស់ សូម្បីច្បាប់ (គជប) ក៏ក្មេងវត្តចែងដែរ និងអត្ថបទផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់កិត្តិយស របស់រាជរដ្ឋាភិបាល និងការងាររបស់លោកយ៉ាងខ្លាំង។
លោកក៏បានអំពាវនាវបន្ថែមដល់អាជ្ញាធរមានសម្មកិច្ចគ្រប់លំដាប់ថ្នាក់ជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូច ដេលបានបង្កើតអាខោនក្លែងក្លាយមួយនេះដែរ៕