សាលាដំបូងខេត្តព្រះសីហនុ បញ្ចប់សវនាការសួរដេញលើអង្គហេតុចាប់មនុស្សដុតទាំងរស់ តែជនរងគ្រោះមិនទុកចិត្តនៅថ្ងៃប្រកាសសាលក្រម
ព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ចប់សវនាការសួរដេញលើអង្គហេតុ ដែលឈ្មួញដីម្នាក់ចាប់មនុស្សដុតទាំងរស់ កាលពីដើមឆ្នាំ២០១៩ ក្នុងវិវាទដីធ្លី នៅក្នុងខេត្ត។ សវនាការជំនុំជម្រះក្តីនេះ គឺលើសំណុំរឿងចាប់ដុតមនុស្សទាំងរស់ ក្នុងវិវាទដីធ្លីមួយ តាំងពីដើមឆ្នាំ២០១៩ ដែលបង្កឲ្យបុរសម្នាក់រលាកពេញខ្លួន និងរងអំពើអយុត្តិធម៌រហូតមកដល់ពេលនេះ។ លោកចៅក្រម ឆែ វិវឌ្ឍនៈ…