ប្រធានាធិបតីអ៊ុយក្រែន រិះគន់មេដឹកនាំបណ្តាប្រទេសលោកខាងលិចថា មនុស្សលាក់ពុត មិនព្រមជួយ បានតែស្រែក
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី នាពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បាននិយាយរិះគន់មេដឹកនាំបណ្តាប្រទេសលោកខាងលិចយ៉ាងខ្លាំង ចំពោះការបដិសេធមិនព្រមបង្កើតតំបន់គ្មានការហោះហើរ នៅលើទឹកដីប្រទេសរបស់លោក ក្នុងគោលបំណងឲ្យអឺរ៉ុបជួយបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី។ ដោយបង្ហាញខ្លួននៅចំពោះមុខសមាជិកសភាកាណាដា តាមរយៈវីដេអូ Conference លោក ហ្សឺឡឹនស្គី បានស្តីបន្ទោសយ៉ាងខ្លាំងចំពោះការបដិសេធរបស់លោកខាងលិច ក្នុងការកំណត់តំបន់ហាមហោះហើរនៅលើអ៊ុយក្រែន ឬជួយផ្តល់យន្តហោះចម្បាំងឲ្យកងទ័ពអ៊ុយក្រែន។…
អាមេរិកឲ្យឥណ្ឌាគិតឡើងវិញ មុននឹងសម្រេចទិញប្រេងបញ្ចុះតម្លៃពីរុស្ស៊ី
អាមេរិក៖ អ្នកនាំពាក្យសេតវិមានបានស្នើឲ្យរដ្ឋាភិបាលឥណ្ឌា ពិចារណាឡើងវិញ នូវបំណងទិញប្រេងឆៅបញ្ចុះតម្លៃពីរុស្ស៊ី ខណៈសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប បបួលគ្នាដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលកំពុងធ្វើសង្គ្រាមឈ្លានពានចូលប្រទេសអ៊ុយក្រែន។ លោកស្រី ចេន សាគី (Jen Psaki) អ្នកនាំពាក្យសេតវិមាន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ប្រទេសនានាគួរតែពិចារណាពីគោលជំហរបស់ខ្លួន នៅក្នុងការធ្វើជំនួញជាមួយប្រទេសរុស្ស៊ី ដែលកំពុងរងទណ្ឌកម្មសេដ្ឋកិច្ច ដោយសារការឈ្លានពានប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី…
ឥណ្ឌាសម្លឹងធ្វើពាណិជ្ជកម្ម ជាមួយរស្ស៊ី ដោយមិនប្រើលុយដុល្លារអាមេរិក គឺទូទាត់ជាប្រាក់រូពី និងប្រាក់រូបល
ឥណ្ឌា៖ អ្នកប្រើប្រាស់ប្រេងធំទី៣របស់ពិភពលោក គឺប្រទេសឥណ្ឌា កំពុងតែពិចារណាចុះកិច្ចព្រមព្រៀងទិញប្រេងឆៅរបស់រុស្ស៊ី និងទំនិញផ្សេងទៀត ដែលមានបញ្ចុះតម្លៃយ៉ាងទាប ហើយប្រើរូបិយប័ណ្ណរូពីរបស់ប្រទេសរៀងៗខ្លួន ខណៈ អាមេរិកកំពុងប្រកូកឲ្យប្រទេសនានានៅលើពិភពលោក ឈប់ធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដោយជម្លោះនៅអ៊ុយក្រែន។ មន្ត្រីរដ្ឋាភិបាលឥណ្ឌា បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃនេះថា «រុស្ស៊ីកំពុងចង់លក់ប្រេង និងទំនិញផ្សេងៗជាច្រើនទៀត ក្នុងការបញ្ចុះតម្លៃយ៉ាងខ្លាំង។ យើងនឹងរីករាយទទួលយក។ ប៉ុន្តែយើងនៅមានបញ្ហាមួយចំនួន ដូចជាការធានារ៉ាប់រងលើនាវាដឹកប្រេង…
រុស្ស៊ីវាយកម្ទេចទីតាំងឈរជើងទាហានបរទេសស៊ីឈ្នួលឲ្យអ៊ុយក្រែន និងចាប់រឹបអូសយកសព្វាវុធ ជំនួយពីអាមេរិក និងអឺរ៉ុប
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្សិ នៅរសៀលដថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសថា កងទ័ពរបស់ខ្លួនចូលបានគ្រប់គ្រងទាំងស្រុងលើទឹកដីទាំងមូលនៃតំបន់ឃើសុន របស់ប្រទេសអ៊ុយក្រែន ចំណែកកងទ័ពនៃសាធារណរដ្ឋប្រជាមានិតដូណែត កំពុងតែបន្តវាយទម្លុះខ្សែត្រៀមកងទ័ពអ៊ុយក្រែន ហើយបានកាន់កាប់តំបន់បីផ្សេងទៀត។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិរុស្សី បានលើឡើងថា ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ កងទ័ពអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អ៊ុយក្រែន ប្រភេទ ស៊ូ-២៤ និង ស៊ូ-២៦…
សមាជិកព្រឹទ្ធសភាអាមេរិក អំពាវនាវជាថ្មី ឲ្យធ្វើឃាតលោក ពូទីន
អាមេរិក៖ លោក លីនស៊ី ហ្គ្រាហាំ សមាជិកព្រឹទ្ធអាមេរិក បានអំពាវសារជាថ្មីម្តងថា ឲ្យខ្មាន់កាំភ្លើងណាម្នាក់ក៏ដោយលបធ្វើឃាដប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ចប់ជីវិតនយោបាយ និងឥទ្ធិពលមហាអំណាចរុស្ស៊ី ជាពិសេសដើម្បីជួយស្រោចស្រង់ប្រទេសអ៊ុយក្រែន។ លោកបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃម្សិលមិញថា ទោះបីប្រើមធ្យោបាយបែបណាក៏ដោយ លោកចង់ឲ្យលោក ពូទីន អស់ជីវិត ជាមេដឹកនាំប្រទេសរុស្ស៊ី…
កោះតៃវ៉ាន់ធ្វើសមយុទ្ធជិតចិនដីគោក និងដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងកាំជ្រួចបាញ់យន្តហោះ
តែវ៉ាន់៖ យោធាតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើកោះមួយ ដែលមានចម្ងាយជិត៥០គីឡូម៉ែត្រពីប្រទេសចិនដីគោក ដោយបានបាញ់ផ្លោងទៅកាន់គោលដៅនៅឈូងសមុទ្រ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងតៃប៉ិ ព្រោះព្រួយបារម្ភពីឥទ្ធិពលនៃការវាយលុកចូលទឹកដីអ៊ុយក្រែនរបស់រុស្ស៊ី អាចជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បើកការវាយប្រហារស្រដៀងគ្នានេះដែរ។ សមយុទ្ធនេះត្រូវបានធ្វើឡើង កាលពីម្សិលមិញ នៅលើកោះមួយ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន ដោយបាញ់កាំភ្លើងធំ និងកាំភ្លើងយន្តសំដៅលើគោលដៅអណ្តែតទឹក។ ក្រសួងការពារជាតិតៃវ៉ាន់ បានចាតិទុកការធ្វើសមយុទ្ធនេះ គឺជាទម្លាប់របស់ខ្លួន ប៉ុន្តែវាកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃដែនដីអធិបតេយ្យភាពរបស់ខ្លួន។…
មនុស្សរាប់រយនាក់ អាចជាប់ក្នុងរោងកុនអ៊ុយក្រែន បែកបាក់ដោយរុស្ស៊ីវាយប្រហារតាមអាកាស
អ៊ុយក្រែន៖ អាជ្ញាធរអ៊ុយក្រែន កំពុងតែប្រឹងជួយសង្គ្រោះជនស៊ីវិលរាប់រយនាក់ ជ្រកកោននៅក្នុងរោងមហោស្រពមួយ ដែលត្រូវបានកម្ទេចដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅក្នុងទីក្រុង ម៉ារីយូប៉ូល ដែលត្រូវបានឡោមព័ទ្ធជាប់ ហើយកាំភ្លើងធំរបស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានបំផ្លាញលំនៅជនស៊ីវិលថែមទៀត។ ក្រុមប្រឹក្សាក្រុង ម៉ារីយូប៉ូល បានបង្ហាញរូបថតអំពីផ្នែកទាំងមូលនៃរោងមហោស្រពដ៏ធំ ដែលមានកម្ពស់បីជាន់ដួលរលំ ជាប់គាំងមនុស្សរាប់រយនាក់ ដែលបានលាក់ខ្លួនក្នុងអគារនេះ ដើម្បីសុវត្ថិភាពបន្ទាប់ពីកងទ័ពរុស្ស៊ី ព័ទ្ធជាប់ទីក្រុងកំពង់ផែសមុទ្រមួយនេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន អេភី…
អ្នកជំនាញយោធាអាមេរិកពន្យល់ពីមូលហេតុ ទ័ពរុស្ស៊ីច្បាំងនៅអ៊ុយក្រែន រុលទៅមុខមិនលឿន ធ្វើឲ្យគេគិតខុស
អាមេរិក៖ អតីតទីប្រឹក្សាជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ បាននិយាយថា ការឃោសនានៅតាមបណ្តាប្រទេសលោកខាងលិច បាននាំឲ្យមហាជនរំពឹងទុកខុសអំពីជ័យជំនៈរបស់កងទ័ពអ៊ុយក្រែន ព្រោះរុស្ស៊ីបានសម្រេចគោលដៅភាគច្រើនរបស់ខ្លួនរួចទៅហើយ ដើម្បីធ្វើឲ្យយោធាអ៊ុយក្រែនចុះខ្សោយ។ រដ្ឋាភិបាលលោកខាងលិច បែរជាយល់ច្រឡំថា គឺជាភាពទន់ខ្សោយរបស់កងទ័ពរុស្សី ទៅវិញ ដែលរុលចូលទៅមុខយឺតៗ ប៉ុន្តែតាមពិត គឺរុស្ស៊ីប្រឹងបញ្ចៀសផលប៉ៈពាល់ដល់ជីវិតជនស៊ីវិល ឬនាំឲ្យខូចខាតទ្រព្យសម្បត្តិច្រើនពេក នៅក្នុងប្រទេសអ៊ុយក្រែន។ លោកវរសេនីយ៍ឯក ដាក្លាស់ ម៉ាកគ្រេគ័រ (Douglas…
មន្ទីរបញ្ចកោណថា គឺត្រឹមត្រូវចំពោះការមិនបង្កើតតំបន់គ្មានការហោះហើរ លើអ៊ុយក្រែន ព្រោះខ្លាចបាញ់គ្នាជាមួយរុស្ស៊ី
អាមេរិក៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយថា ការបង្កើតតំបន់គ្មានការហោះហើរលើទឹកដីអ៊ុយក្រែន នៅតែមិនអាចទៅរួច ដោយហេតុផលថា ប្រសិនបើធ្វើបែបនេះបានមែន នោះនឹងមានន័យថា ជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងយន្តហោះចម្បាំងអាមេរិក និងរុស្ស៊ី ហើយអាចបង្កជាសង្រ្គាមដ៏ក្តៅគគុករវាងរុស្សី-អាមេរិក។ ពេលអ្នកសារព័ត៌មានសួរអំពីការអំពាវនាវម្តងហើយម្តងទៀត របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ…
ស្វែងយល់អក្សរពីរ បិតជាប់យានយន្តប្រយុទ្ធរបស់ទ័ពរុស្សី តាំងពីថ្ងៃចូលឈ្លានពានអ៊ុយក្រែន គឺអក្សរ Z និង អក្សរ V
អន្តរជាតិ៖ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នា២០២២ ក្បួនរថយន្ត ក្បួនរថគ្រោះ និងក្បួនរថពាសដែក រាប់ពាន់គ្រឿង បានបើកឆ្លងព្រំដែនចូលទឹកដីអ៊ុយក្រែន កំដរដោយទាហានរាប់សែននាក់ ប្រដាប់ដោយអាវុធទំនើបៗ ដើម្បីចូលឈ្លានពាន និងបំផ្លាញមូលដ្ឋានទ័ពអ៊ុយក្រែន។ ចំណែកការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក និងការបាញ់រះពីលើអាកាស ក៏ចាប់ផ្តើមយ៉ាងកក្រើកពិភពលោកដែរ។ មុននឹងចូលឈ្លានពាន ស្ទើរគ្រប់ក្បួនយុទ្ធោបករណ៍ទាំងនេះ មានអក្សរជាសញ្ញា គឺអក្សរ…
