ចិនព្រមានអាមេរិក ពីមហន្តរាយធ្ងន់ធ្ងរផ្នែកទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កឡើងដោយដំណោះស្រាយបញ្ហាតៃវ៉ាន់
ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិចិន បាននិយាយព្រមានរដ្ឋមន្ត្រីការពារជាតិអាមេរិក កាលពីម្សិលមិញថា ទំនាក់ទំនងទ្វេភាគី រវាងរដ្ឋាភិបាលវ៉ាស៊ីនតោន ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹងបង្កជាមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើការដោះស្រាយបញ្ហាកោះតៃវ៉ាន់ ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ធ្វើឡើងដោយមិនត្រឹមត្រូវ។ យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia Today បានឲ្យដឹងថា ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទរយៈពេល៤៥នាទី ដែលផ្តួចផ្តើមដោយភាគីអាមេរិក លោក វ៉ី ហ្វេងហឺ…
