លោក ម៉ាហាធៀ ម៉ូហាម៉ាត់ រិះគន់ក្រុមថ្មីមួយ ដឹកនាំដោយអាមេរិក គឺចង់ធ្វើឲ្យចិនឯកោ ហើយក្រុមនេះគ្មានប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងតំបន់ឡើយ
តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ាហាធៀ ម៉ូហាម៉ាត់ (Mahathir Mohamad) កាលពីចុងសប្តាហ៍មុន បានរិះគន់ក្រុមសេដ្ឋកិច្ចថ្មីមួយ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយនិយាយថា ក្រុមនេះមានបំណងដាក់ប្រទេសចិនឱ្យនៅឯកោពីគេឯង ហើយក្រុមនេះនឹងមិនផ្តល់ផលប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់នោះទេ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីដើមសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាដិន (Joe…