ចិនចោទអាមេរិកថា បានបង្ហោះបាឡុងខុសច្បាប់ជាង១០ដង លើដែនអាកាសរបស់ចិន ដោយគ្មានការអនុញ្ញាត
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថា កាលពីឆ្នាំ២០២២ បានបង្ហោះបាឡុងកម្ពស់ខ្ពស់ជាង១០ដង លើទឹកដីរបស់ចិនដោយគ្មានសុំការអនុញ្ញាត។ ការចោទប្រកាន់របស់ចិន កាលពីថ្ងៃច័ន្ទ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងចារកម្មចិន រដ្ឋាភិបាលក្រុងប៉េកាំងបានទទូចថា វាជាយានសម្រាប់ព្យាករណ៍អាកាសធាតុ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនពីន (Wang Wenbin) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «វាជារឿងធម្មតាទេសម្រាប់បាឡុងរបស់សហរដ្ឋអាមេរិក ហោះចូលដែនអាកាសរបស់ប្រទេសដទៃដោយខុសច្បាប់»។…
