Category: នយោបាយ

អាមេរិក និងកូរ៉េខាងត្បូង ព្រមព្រៀងគ្នាប្រើអាវុធនុយក្លេអ៊ែរ ដើម្បីការពារកូរ៉េខាងត្បូង ប្រឆាំងការវាយប្រហារពីកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីម្សិលមិញ បានយល់ព្រមដាក់ពង្រាយនាវាមុជទឹក បំពាក់អាវុធនុយក្លេអ៊ែររបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជា​ថ្នូរ​ឲ្យកូរ៉េ​ខាង​ត្បូង​យល់​ព្រម​មិន​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ ប្រធានាធិបតីអាមេរិកលោក ចូ បាយដិន (Joe Biden) បាននិយាយថា សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត ក្នុងការទប់ស្កាត់ការវាយប្រហារដោយអាវុធងនុយក្លេអែរណាមួយពីរប្រទេសកូរ៉េខាងជើង។ ការលើកឡើងបែបនេះកើតឡើង ស្របពេលក្តី​បារម្ភ​បាន​និង​កំពុង​កើន​ឡើង​​អំពី​ការ​គំរាម​កំហែង​ប្រើអាវុធនុយក្លេអ៊ែរ ​ដែល​បង្ក​ឡើង​ដោយប្រទេស​កូរ៉េ​ខាង​ជើង ដែលរហូតពេលនេះ រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង…

ឆ្មាំសមុទ្រហ្វីលីពីន ប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រចិន តាមជួរកោះប៉ប៉្រិបថ្ម ក្នុងសមុទ្រចិនខាងត្បូង

ម៉ានីល៖ ឆ្មាំសមុទ្រហ្វីលីពីន បាននិយាយនៅថ្ងៃនេះថា នាវាល្បាតរបស់ខ្លួនពីរគ្រឿង បានប្រឈមមុខដាក់គ្នាជាមួយនាវាកងទ័ពជើងទឹកចិន នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាដែនទឹកមានជម្លោះ ហើយចោទប្រកាន់ឆ្មាំសមុទ្រចិនថា បានធ្វើសកម្មភាពដ៏គ្រោះថ្នាក់ នៅតំបន់ជួរកោះត្រួតសិទ្ធិគ្នាកាន់កាប់។ ឆ្មាំសមុទ្រហ្វីលីពិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ថា ឧប្បត្តិហេតុដំបូងបានកើតឡើងនៅពេលកប៉ាល់កងទ័ពជើងទឹកចិន ធ្វើដំណើរឆ្លងកាត់គន្លងនាវារបស់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ស្ថិតក្នុងចម្ងាយ១៣គីឡូម៉ែត្រ ពីបន្តុំជួរកោះប៉ប៉្រិបថ្ម កាលពីថ្ងៃទី២១…

នាវាដឹកអ្នកទោសសង្គ្រាមជាង១ ០០០នាក់ ដែលលិចក្នុងសម័យសង្គ្រាមលោកលើកទី២ រកឃើញនៅសមុទ្រចិនខាងត្បូង

កង់បេរ៉ា៖ កប៉ាល់ពាណិជ្ជកម្មរបស់ជប៉ុនមួយគ្រឿង ដឹកអ្នកទោសសង្គ្រាមជាង១ ០០០នាក់ ហើយបានលិចធ្វើឲ្យអ្នកទោសកំឡុងសង្គ្រាមលោកលើកទី២ស្លាប់ទាំងអស់ ត្រូវបានរកឃើញនៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងសប្តាហ៍នេះ។ ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក រីឆាដ ម៉ាលីស (Richard Marles) បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូ បង្ហោះផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះថា នាវាដឹកទំនិញឈ្មោះ ម៉ុនតេវីដេអូ ម៉ារ៉ុ…

ចោរលួចមាសពេលផ្ទេរពីយន្តហោះចូលទៅកុងតឺន័រ នៅអាកាសយានដ្ឋានកាណាដា មានតម្លៃជាង១៤លានដុល្លារ

តូរ៉ុនតូ៖ ប៉ូលិសកាណាដាកំពុងស៊ើបអង្កេតករណីចោរលួចមាសដ៏ច្រើន នៅឯអាកាសយានដ្ឋានអន្តរជាតិ ភៀសុន (Pearson) នៃទីក្រុងតូរ៉ុនតូ បន្ទាប់ពីវត្ថុមានតម្លៃរាប់លានដុល្លារនេះ ផ្ទេរចេញពីយន្តហោះចូលទៅក្នុងទូកុងតឹន័រមួយ។ ករណីចោរ​បាន​ប្លន់​យក​មាស​មានតម្លៃជាង១៤លាន​ដុល្លារ​ និង​វត្ថុ​មានតម្លៃ​ផ្សេងទៀត​ បានកើតឡើងតាំងពីថ្ងៃទី១៧ ខែមេសា ប៉ុន្តែ ប៉ូលិស​បាន​បញ្ចេញរឿងអាស្រូវ ​នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រោយពីមាសដ៏ច្រើននោះត្រូវចោរដឹកចេញពីព្រលានយន្តហោះដោយសុវត្ថិភាព។ អធិការប៉ូលីសប្រចាំតំបន់ បាននិយាយប្រាប់សារព័ត៌មានថា…

រដ្ឋមន្ត្រីការបរទេសចិនថា ផ្នែកទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ គឺជាកម្មសិទ្ធិរបស់ចិន ជាដែនដីអធិបតេយ្យរបស់ចិន

សៀងហៃ៖ រដ្ឋមន្ត្រីការបរទេសចិន បាននិយាយកាលពីថ្ងៃសុក្រនេះថា ផ្នែកទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ គឺជាកម្មសិទ្ធិរបស់ចិន ហើយវាជាការត្រឹមត្រូវ និងសមរម្យសម្រាប់ប្រទេសចិន ក្នុងការថែរក្សាអធិបតេយ្យភាពរបស់ខ្លួន។ លោក ឈិន កាង (Qin Gang) បានធ្វើការកត់សម្គាល់បែបនេះ នៅឯវេទិកាមួយ ក្នុងទីក្រុងសៀងហៃ ស្តីពីប្រធានបទបំណុល សេដ្ឋកិច្ចពិភពលោក និងបញ្ហាកោះតៃវ៉ាន់។ លោកបាននិយាយថា…

អ្នកបើកបរយន្តហោះ​ចម្បាំង​រុស្ស៊ី​ ​ច្រឡំទម្លាក់​គ្រាប់បែក​លើ​ទីក្រុងរបស់ខ្លួនឯង ​ដោយស្មានថា ទឹកដីអ៊ុយក្រែន

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃនេះថា អ្នកបើកបរយន្តហោះចម្បាំងរបស់យោធារុស្ស៊ីមួយគ្រឿង បានទម្លាក់គ្រាប់បែកដាក់ទីក្រុងមួយ ស្ថិតនៅក្បែរព្រំដែនជាមួយអ៊ុយក្រែន ដោយសារច្រឡំទីតាំង។ អភិបាលក្រុង បេលហ្គូរូដ (Belgorod) បាននិយាយថា គ្រាប់បែកនេះបានផ្ទុះបង្កើតជារណ្ដៅដ៏ធំ មានទទឹងប្រហែល២០ម៉ែត្រនៅកណ្តាលទីក្រុងតែម្តង ដោយធ្វើឲ្យស្ត្រី​ពីរ​នាក់​​រង​របួស និង​អគារ​ជា​ច្រើនខ្នង​បាន​រង​ការ​ខូច​ខាត។ ចំណែកក្រសួងការពារជាតិរបស់រុស្ស៊ីវិញ ​បាន​ប្រកាសថា អ្នកបើកបរយន្តហោះ​ទម្លាក់​គ្រាប់បែកប្រភេទ Su-34 មួយ​គ្រឿងនេះ​…

អង្គការណាតូថា ជំនួយផ្នែកយោធាដល់អ៊ុយក្រែន ចំណាយអស់ប្រាក់១៦៥ពាន់លាន ចាប់តាំងពីដើមឆ្នាំ២០២២

ទីក្រុងគៀវ៖ អគ្គលេខាធិការអង្គការណាតូ បានប៉ាន់ប្រមាណកាលពីថ្ងៃម្សិលមិញថា តម្លៃជំនួយផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក បានកើនឡើងដល់១៦៥ពាន់លានដុល្លារ ដែលជាទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ចំណាយក្នុងសង្គ្រាម។ សេចក្តីថ្លែងការណ៍របស់អង្គការណាតូបានរៀបរាប់ថា «អគ្គលេខាធិការបានគូសបញ្ជាក់ថា សម្ព័ន្ធមិត្តណាតូបានផ្តល់ជំនួយជាង១៥០ពាន់លានអឺរ៉ូ ឬស្មើនឹង១៦៥ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបើកការឈ្លានពានរបស់ខ្លួន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២»។ លោក ចេន ស្តុលថេនប៊ើក…

ចំនួនមនុស្សស្លាប់កើនឡើងជិត៣០០នាក់ នៅក្នុងជម្លោះដណ្តើមអំណាចគ្នារវាងមេទ័ពប្រទេសស៊ីដង់ ត្រឹមក្នុងរយៈពេលប្រាំថ្ងៃ

ទីក្រុងខាទូម៖ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃទីនេះថា នៅក្នុងប្រទេស ស៊ូដង់ មនុស្សជិត៣០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលប្រាំថ្ងៃចុងក្រោយនេះ នៅក្នុងជម្លោះប្រដាប់អាវុធរវាងកំពូលមេទ័ពពីររូប ដែលកំពុងតែដណ្តើមអំណាចគ្នា ហើយចំនួនអ្នកស្លាប់ទំនងជាកើនខ្ពស់ជាងនេះ ដោយសារតែសាកសពជាច្រើននៅរណូករណែលតាមដងផ្លូវ។ ឧត្តមសេនីយគូប្រជែងរបស់ស៊ូដង់ កាលពីថ្ងៃម្សិលមិញ បានធ្វើព្យាយាមជាថ្មីឲ្យមានបទឈប់បាញ់គ្នារយៈពេល២៤ម៉ោង ប៉ុន្តែការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅតែបន្ត ហើយក្រុមជំនួយផ្តល់ បានទាមទារថា ពួកគេត្រូវការការធានាដល់សន្តិសុខ ដើម្បីជួយជនស៊ីវិល ដែលជាប់គាំងដោយការប្រយុទ្ធគ្នា…

រដ្ឋាភិបាលហ្វីលីពីន មិនអនុញ្ញាតឲ្យអាមេរិក រក្សាទុកសព្វាអាវុធ សម្រាប់ការពារតៃវ៉ាន់ នៅមូលដ្ឋានទ័ពហ្វីលីពីន

ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន នៅក្នុងប្រទេស ជាកន្លែងសម្រាប់ធ្វើប្រតិបត្តិការប្រឆាំងនឹងប្រទេសចិន ក្នុងករណីមានសង្រ្គាមលើកោះតៃវ៉ាន់នោះទេ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អេនរិក ម៉ាណាឡូ (Enrique Manalo) បានផ្តល់ព័ត៌មានបែបនេះ ក្នុងព្រឹទ្ធសភាហ្វីលីពីន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ទាក់ទងនឹងកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ…

ចក្រភពអង់គ្លេសផាកពិន័យ TikTok ជិត១៦លានដុល្លារ ពីបទប្រើប្រាស់ទិន្នន័យកុមារខុស

ទីក្រុងឡុងដ៍៖ ភ្នាក់ងារក្រុមឃ្លាំមើលភាពឯកជនរបស់ចក្រភពអង់គ្លេស បានសម្រេចផាកពិន័យបណ្តាញទំនាក់ទំនង TikTok របស់ចិន ជាទឹកប្រាក់រាប់លានដុល្លារ ពីបទប្រើប្រាស់ទិន្នន័យរបស់កុមារខុស និងរំលោភលើការការពារផ្សេងទៀត សម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់វ័យក្មេង។ ការិយាល័យស្នងការព័ត៌មានរបស់អង់គ្លេស បាននិយាយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ថា ខ្លួនបានចេញការផាកពិន័យក្រុមហ៊ុន Tik Tok ចំនួន១២.៧លានផោន ឬស្មើ១៥.៩លានដុល្លារ ចំពោះកម្មវិធីចែករំលែកឃ្លីបវីដេអូខ្លី ដែលមានប្រជាប្រិយបំផុតក្នុងចំណោមពីយុវវ័យ។…