ឧត្តមសេនីយ៍កំពូលរបស់អាមេរិកព្រមានថា ចិនកាន់តែព្រហើនឡើងៗ
វ៉ាស៊ីនតោន៖ ឧត្តមសេនីយកំពូលរបស់អាមេរិក កំពុងតែប្រកាសអាសន្នចំពោះយោធាចិន ដោយនិយាយថា កាន់តែព្រហើននៅពើបប្រទះជាមួយកងកម្លាំងយោធាមកពីប្រទេសផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្លាយជាការគំរាមកំហែងកាន់តែខ្លាំងចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី លោកឧត្តមសេនីយឯក ម៉ាក មីល្លី (Mark Milley) ប្រធានអគ្គសេនាធិការចម្រុះនៃកងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា «សាររបស់ខ្ញុំ គឺយោធាចិនទាំងនៅក្នុងអាកាស និងនៅលើសមុទ្រ កាន់តែព្រហើន…
