Category: នយោបាយ

ឥណ្ឌា​វាយ​កម្ទេច​អគារ​ភ្លោះ​កម្ពស់​១០០​ម៉ែត្រ ​នៅ​ក្រុង​ញូវដេលី ដើម្បីប្រមានអ្នករកស៊ីខុសច្បាប់ និងមន្ត្រីពុករលួយ

ញូវដេលី៖ អគារភ្លោះខ្ពស់ៗ ជាសំណង់ខុសច្បាប់ ត្រូវបានអាជ្ញាធរឥណ្ឌាវាយកម្ទេចចោលរាបដល់ដី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីមានការតស៊ូតាមផ្លូវច្បាប់អស់រយៈពេលប្រាំបួនឆ្នាំ ប៉ុន្តែមិនអាចការពារសំណង់នេះបាន ព្រោះតុលាការរកឃើញថា អគារដ៏ខ្ពស់ស្កឹមស្កៃនេះមានជាប់ពាក់ព័ន្ធអំពើពុករលួយ។ ការកម្ទេចចោលអគារភ្លោះកម្ពស់១០០ម៉ែត្រ ដែលខ្ពស់ជាងគេនៅទីក្រុងញូវដេលី គឺជាឧទាហរណ៍ដ៏កម្រមួយរបស់ប្រទេសឥណ្ឌា ក្នុងចំណាត់ការកណ្តាប់ដៃដែកចំពោះអ្នកអភិវឌ្ឍន៍អចលទ្រព្យ និងមន្ត្រីពុករលួយ។ អគារ៣២ជាន់ មានអាផាតម៉ិន ជិត១.០០០បន្ទប់ ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់រយៈពេលប្រាំបួនឆ្នាំ…

អង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភចំពោះករណីធ្វើបត្យាប័នស្ថាបនិក វីគីលីក ទៅអាមេរិក

អង្គការសហប្រជាជាតិ៖ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភចំពោះការធ្វើបត្យាប័នលោក ជូលាន អាសាញ (Julian Assange) សហស្ថាបនិកគេហទំព័រ វីគីលីក (WikiLeaks) ទៅកាន់សហរដ្ឋអាមេរិក ថាអាចមានឥទ្ធិពលអាក្រក់ដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មានស៊ើបអង្កេត។ ក្រុមមេធាវីការពារសិទ្ធិរបស់អ្នកសារព័ត៌មានជនជាតិអូស្ត្រាលីលោក ជូលាន អាសាញ បានប្តឹងឧទ្ធរណ៍ ដើម្បីរារាំងការធ្វើបត្យាប័នលោកពីចក្រភពអង់គ្លេស ទៅកាន់សហរដ្ឋអាមេរិក ដែលជាកន្លែងលោកត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់១៧៥ឆ្នាំ…

រុស្ស៊ី​ដុត​ឧស្ម័ន​ចោល ខណៈ​​អឺរ៉ុបខ្វះថាមពលដុតកម្តៅក្នុងផ្ទះ ធ្វើឲ្យតម្លៃ​ថាមពល​ឡើងថ្លៃកប់ពពក

មូស្គូ៖ យោងតាមការវិភាគ បានឲ្យដឹងថា ខណៈថាមពលរបស់អឺរ៉ុបមានតម្លៃកើនឡើងយ៉ាងខ្លាំង ប្រទេសរុស្ស៊ីបែរជាកំពុងដុតបំផ្លាញឧស្ម័នធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមិនស្តាយស្រណោះ ដែលឧស្ម័ន​នេះ​​ គ្រោង​​នាំ​ចេញ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​។ ក្រុមជំនាញបាននិយាយថា រោងចក្រផលិតឧស្ម័នធម្មជាតិស្ថិតនៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ កំពុងដុតបំផ្លាញឧស្ម័ន ដែលមានតម្លៃគិតជាទឹកប្រាក់ប្រហែល១០លានដុល្លារ ជារៀងរាល់ថ្ងៃ ខណៈអឺរ៉ុបកំពុងតែខ្វះខាតយ៉ាងខ្លាំង។ អ្នកវិទ្យាសាស្ត្រ បានសម្តែងការព្រួយបារម្ភអំពីបរិមាណដ៏ច្រើននៃកាបូនឌីអុកស៊ីត និងអម្រែងភ្លើងកើតចេញពីចំហេះឧស្ម័ននេះ ដែលអាចធ្វើឲ្យការរលាយទឹកកកនៅតំបន់អាកទិក កាន់តែធ្ងន់ធ្ងរឡើងៗ។ តាមការវិភាគបានបង្ហាញទៀតថា…

អង្គការណាតូ ស៊ើបអង្កេតចោរលួចទិន្នន័យផលិតប្រព័ន្ធការពារមីស៊ីល រួមទាំង​ប្លង់​រួមសម្រាប់ផលិតអាវុធ​ ​ប្រើនៅ​សង្គ្រាមអ៊ុយក្រែន

អន្តរជាតិ៖ អង្គការណាតូ បានបើកការស៊ើបអង្កេតករណីក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិត លួចទិន្នន័យផលិតប្រព័ន្ធការពារមីស៊ីល រួមទាំង​ប្លង់​រួមសម្រាប់ផលិតអាវុធធុនធ្ងន់ទំនើបៗ​ ដែលបច្ចេកវិទ្យានេះកំពុងតែ​ប្រើប្រាស់នៅក្នុងសង្គ្រាម​អ៊ុយក្រែន ក្រុមហ៊ុនផលិតប្រព័ន្ធការពារមីស៊ីល បានទទួលស្គាល់ថា ទិន្នន័យរបស់ខ្លួន ត្រូវបានក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិត លួចយកចេញពីកន្លែងរក្សាទុក ប៉ុន្តែបានបដិសេធថា គ្មានឯកសារទិន្នន័យទាំងនោះមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឡើយ។ ក្រុមហ៊ុន ប៉ានអឺរ៉ុប (Pan-European) ដែលមានទីស្នាក់ការធំនៅប្រទេសបារាំង បាននិយាយថា ព័ត៌មានរបស់ខ្លួនត្រូវបានក្រុមចោរលួចពីម៉ាស៊ីនកុំព្យូទ័រ ហើយបន្ថែមថា…

ប្រធានាធិបតី​រុស្ស៊ី​បញ្ជាឲ្យ​បង្កើនទ័ពពី១៣៧.០០០នាក់​ ដល់​១,១៥លាន​នាក់ នៅឆ្នាំ២០២៣

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាឲ្យយោធារុស្ស៊ី បង្កើនចំនួនទាហានរបស់ខ្លួន ពី១៣៧,០០០ ដល់ចំនួនទាហានសរុប១,១៥លាននាក់ នៅឆ្នាំ២០២៣ ខាងមុខនេះ ស្របពេលយោធារបស់រុស្ស៊ី ចូលឈ្លានពាន អ៊ុយក្រែន។ ក្រឹត្យរបស់ពូទីន ដែលនឹងចូលធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ…

ឃ្លាំង​​គ្រាប់ទីបី របស់​រុស្ស៊ី នៅ​ជាប់​ព្រំដែន​អ៊ុយក្រែន ផ្ទុះឆេះគ្មានសល់ សង្ស័យអ៊ុយក្រែនវាយប្រហារ

មូស្គូ៖ ឃ្លាំងគ្រាប់មួយកន្លែងរបស់រុស្ស៊ី ស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែន បានឆាបឆេះ កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ធ្វើឲ្យអ្នករស់នៅជិតខាងភ័យរត់ចោលផ្ទះសម្បែងគ្រប់ៗគ្នា ព្រោះខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត។ មន្ត្រីរុស្ស៊ី បានិយាយថា សេវាសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយមូលហេតុនៃការឆះឃ្លាំងគ្រាប់កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ចាប់តាំងពីការចាប់ផ្តើមឈ្លានពានរបស់កងទ័ពរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ទាហាមអ៊ុក្រែនបានវាយប្រហារជាច្រើនលើកលើការតាំងឃ្លាំងគ្រាប់ និងប៉ុស្តិ៍ត្រួតពិនិត្យរាមព្រំដែនរបស់ប្រទេសរុស្ស៊ី ដែលការវាយប្រហារភាគច្រើន ដោយប្រើយន្តហោះគ្មានមនុស្សបើក និងកាំភ្លើងត្បាល់…

ការ​ចរចា​កម្រិត​ខ្ពស់ ថ្នាក់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព​ក្នុង​ប្រទេស​អ៊ុយក្រែន ​ផ្តល់​លទ្ធផល​តិចតួច​

អ៊ុយក្រែន៖ មេដឹកនាំទួរគី និងប្រមុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នានៅប្រទេសអ៊ុយក្រែន ជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី​ (Volodymir Zelensky)  កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយសង្រ្គាម ដែលបានកើតឡើងជិតប្រាំមួយខែហើយ  ប៉ុន្តែ​ផ្តល់លទ្ធផល​បន្តិច​បន្តួច​បំផុត។ ប្រធានាធិបតីទួរគី លោក រ៉េសេប តាយយីប…

គ្រាប់​បែក​ជា​ច្រើន​គ្រាប់ ផ្ទុះបន្តបន្ទាប់គ្នាកក្រើកភាគ​ខាង​ត្បូង​ប្រទេស​ថៃ អមដោយការដុត​បំផ្លាញ

​បាងកក៖ អាជ្ញាធរ​ថៃបាន​និយាយ​ថា ការបំផ្ទុះគ្រាប់បែក និង​ការដុតបំផ្លាញ បាន​ឆាបឆេះ​យ៉ាង​ហោច​ណាស់១៧ទីតាំង​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធ ដែលជាការ​វាយ​ប្រហារព្រមគ្នាបណ្តាល​ឲ្យ​មនុស្សប្រាំពីរនាក់​រង​របួស។ យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស និងយោធាថៃ បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែក និងការវាយប្រហារដោយដុតបំផ្លាញនេះ បានកើតឡើងបន្តបន្ទាប់គ្នា នារំលងអធ្រាត្រ យប់ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅតាមហាងលក់ទំនិញ និងស្ថានីយ៍ប្រេងឥន្ធនៈ…

យន្តហោះ​ចម្បាំង​​ចិន បញ្ចេញសំឡេងនៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ​មុន​ពេលប្រធានសភាអាមេរិក​ធ្វើ​ទស្សនកិច្ចនៅកោះនេះ

តៃប៉ិ៖ ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ដែលគេរំពឹងទុកថា នឹងមកដល់ទីក្រុងតៃប៉ិ នៅចុងថ្ងៃអង្គារនេះ អ្នកតាមដានសភាពការណ៍បាននិយាយថា យន្តហោះចម្បាំងរបស់ចិនជាច្រើនគ្រឿង បានហោះទៅជិតខ្សែបន្ទាត់ ដែលការបែងចែកច្រកសមុទ្រតៃវ៉ាន់។ រដ្ឋាភិបាលចិន បានព្រមានម្តងហើយម្តងទៀត អំពីការត្រៀមសកម្មភាពទប់ទល់នឹងលោក ណាន់ស៊ី ប៉េឡូស៊ី ក្នុងដំណើរទៅកាន់កោះតៃវ៉ាន់…

ប្រធានាធិបតីចិនព្រមានប្រធានាធិបតីអាមេរិក កុំឲ្យលេងជាមួយភ្លើង ប្រយ័ត្នរលាក

អន្តរជាតិ៖ នៅក្នុងការនិយាយគ្នាតាមទូរស័ព្ទរយៈពេលពីរម៉ោងរវាងមេដឹកនាំទាំងពីរ ជុំវិញភាពតានតឹងកាន់តែខ្លាំងឡើង ក្នុងគម្រោងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ពីសឋម៊ំណាក់ប្រធានសភាអាមេរិក លោក ស៊ី ជីនភីង (Xi Jinping) ប្រាប់លោក ចូ បាយដិន (Joe Biden) ថាកុំលេងភ្លើងឲ្យសោះ។ ប្រធានាធិបតីចិន បានព្រមានសមភាគីអាមេរិកថា កុំលេងភ្លើងឲ្យសោះ ចំពោះករណីកោះតៃវ៉ាន់…