ប៊ែកឡាំង៖ រដ្ឋាភិបាលអាឡឺម៉ង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន នាពេលអនាគត ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាមប្រិច (Christine Lambrecht) បាននិយាយថា ទាក់ទងនឹងការផ្គត់ផ្គង់សព្វាវុធ គឺមិនអាចផ្តល់ឲ្យច្រើនទេ។
លោកស្រីបានបញ្ជាក់ថា អាឡឺម៉ង់ បានផ្តល់អាវុធធុនធ្ងន់ទំនើបៗមួយចំនួនដល់រដ្ឋាភិបាលក្រុងកៀវ ដូចជារថគ្រោះ ប្រភេទ Panzerhaubitze 2000 កាលពីពេលថ្មីៗនេះ។
លោកស្រីរដ្ឋមន្ត្រីការពារជាតិ បានមានប្រសាសន៍ដូច្នេះថា «យើងមិនអាចផ្តល់ឲ្យច្រើនបានទេ។ ខ្ញុំបាននិយាយយ៉ាងច្បាស់ណាស់ ហើយសហសេវិករបស់ខ្ញុំ ក៏បានបានដឹងអំពីរឿងនេះដែរ»។
ទោះបីជាយ៉ាងណាក៏ដោយ អាវុធរបស់រដ្ឋាភិបាលអាឡឺម៉ង់ តិចជាងសព្វាវុធរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយបាននិងកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីអ៊ុយក្រែន និងប៉ូឡូញថា «បានតែសន្យាបានតែនិយាយអំពីការផ្គត់ផ្គង់អាវុធដល់ អ៊ុយក្រែន»។
ចុំណែកអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) ធ្លាប់បានបកស្រាយចំពោះការចោទប្រកាន់ទាំងនេះ ដោយលោកកត់សម្គាល់ថា ប្រទេសរបស់លោកមិនអាចផ្តល់អាវុធដល់រដ្ឋាភិបាលក្រុងគៀវ ឲ្យប្រហាក់ប្រហែលសហរដ្ឋអាមេរិកបានទេ ដោយសារអាឡឺម៉ង់មានកម្រិត។
ក្នុងពេលជាមួយគ្នានោះ អធិការបតីបានសង្កត់ធ្ងន់ថា អាល្លឺម៉ង់បានបញ្ជូនសព្វាវុធទាំងអស់ ដែលខ្លួនមាននៅក្នុងស្តុក ទៅឲ្យអ៊ុយក្រែនក៏ដូចជាសព្វាវុធថ្មីៗមួយចំនួនទៀតផងដែរ។ ជាគ្រោងការណ៍ ដែលបណ្តាប្រទេសនៅអឺរ៉ុបខាងកើយ បានបរិច្ចាគអាវុធសម័យសូវៀត ទៅឱ្យអ៊ុយក្រែន ហើយជាលទ្ធផលទទួលបានប្រព័ន្ធទំនើបបន្ថែមទៀតពីប្រទេសអាល្លឺម៉ង់។ មានតែការអូសបន្លាយជម្លោះ បង្កើនចំនួនអ្នកស្លាប់ និងនាំឲ្យមានផលវិបាករយៈពេលវែង។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្គី ឡារូវ (Sergey Lavrov) នាពេលថ្មីៗនេះ បាននិយាយថា ការបន្តផ្តល់អាវុធឲ្យអ៊ុយក្រែន នឹងជំរុញឲ្យរុស្ស៊ី បង្កើនសកម្មភាពបន្ថែមទៀតនៅលើដីអ៊ុយក្រែន៕