អ៊ុយក្រែន ចាប់ផ្តើមបោសម្អាតអ្នករួមគំនិតជាមួយរុស្ស៊ី នៅតំបន់ដណ្តើមបានមកវិញ
ទីក្រុងគៀវ៖ កងទ័ពអ៊ុយចាប់ផ្តើមស៊ើបអង្កើត ដើម្បីបោសសម្អាតមនុស្សរស់នៅក្នុងទីក្រុង ដែលខ្លួនទើបដណ្តើមបានពីទាហានរុស្ស៊ី កាលពីសប្តាហ៍មុន ដោយជាប់សង្ស័យមាននិន្នាការរួមគំនិតជាមួយបរទេសឈ្លានពាន។ អភិបាលក្រុង អ៊ីស្យ៉ុម (Izyum) លោក វ៉ាល្លើរី ម៉ាឆេនកូ (Valery Marchenko) បាននិយាយកាលពីថ្ងៃចន្ទថា ក្នុងអំឡុងពេលស៊ើបសង្កេតនេះ ទាហានអ៊ុយក្រែន នឹងស្វែងរកទាហានរុស្ស៊ី ដែលអាចសម្ងំលាក់ខ្លួននៅក្នុងទីក្រុង ក៏ដូចជាអ្នកជាប់សង្ស័យរួមគំនិតរាយការណ៍សម្ងាត់ឲ្យរុស្ស៊ី។…
