Month: January 2023

អ៊ុយក្រែនច្រានចោលសំណើឲ្យមានបទឈប់បាញ់រយៈពេល៣៦ម៉ោងរបស់លោក ពូទីន ដោយចាត់ទុកថា ជាល្បិចកល

ក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សើឡឹនស្គី (Volodymyr Zelensky) បានច្រានចោលសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Puitin) សម្រាប់បទឈប់បាញ់ ក្នុងពិធីបុណ្យណូអែលគ្រិស្តអូស្សូដក់ ដោយនិយាយថា គឺជាល្បិចមួយដើម្បីទប់ទល់ការរុលទៅមុខរបស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ដូនបាស និងទុកពេលទីក្រុងមូស្គូដាក់ពង្រាយកងទ័ពបន្ថែមទៀត។ វិមានក្រឹមឡាំង…

អាល្លឺម៉ង់បញ្ជូនរថពាសដែក និងមីស៊ីលខែលការពារដែនអាកាស ទៅអ៊ុយក្រែន ដើម្បីច្បាំងតទល់ជាមួយរុស្ស៊ី

ក្រុងប៊ែរឡាំង៖ មន្ត្រីរដ្ឋាភិបាល​បាន​ប្រកាស​ថា ប្រទេស​អាល្លឺម៉ង់​នឹង​ផ្តល់សព្វាវុធទំនើបៗថែមទៀត ឲ្យទៅប្រទេស​អ៊ុយក្រែន​ ដូចជា​រថ​ពាសដែក និង​មីស៊ីលខែលការពារដែនអាកាស ដើម្បីបង្កើនសមត្ថភាពយោធាអ៊ុយក្រែន ក្នុងការច្បាំងទប់ទល់ជាមួយរុស្ស៊ី។ សេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា សព្វាវុធទាំងនេះ គឺជាជំនួយរួមគ្នារបស់អាល្លឺម៉ង់ និងអាមេរិក បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz)…

លោក ពូទីន បញ្ជាឲ្យដាក់ពង្រាយនាវាចម្បាំងបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ដើម្បីត្រៀមប្រយុទ្ធ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាឲ្យដាក់ពង្រាយនាវាចម្បាំងបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង ទៅកាន់មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រឥណ្ឌា ក្នុងការបង្ហាញអំណាចយោធា ខណៈសង្រ្គាមនៅអ៊ុយក្រែន កំពុងតែឆាបឆេះ។ លោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាបែបនេះ ក្នុងចូលរួមពិធីមួយតាមរយៈវីដេអូខន់វើរិន កាលពីថ្ងៃពុធ ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការនាវាចម្បាំង។…

ក្រសួងមហាផ្ទៃហ្វីលីពីន បង្ខំមេប៉ូលិស​ជាន់​ខ្ពស់​រាប់រយនាក់ឲ្យ​លាលែង​ពី​តំណែង​ ដោយជាប់សង្ស័យពុករលួយ ជួញដូរគ្រឿងញៀន

ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីន បានជំរុញឲ្យមេប៉ូលិសកំពូលរាប់រយនាក់លាលែងពីតំណែង នៅពេលរដ្ឋាភិបាលកំពុងតែបោសសម្អាតមន្ត្រីពុករលួយពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់។ ហ្វីលីពីនបាននឹងកំពុងធ្វើយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលចាប់ផ្តើមដោយអតីតប្រធានាធិបតី លោក រ៉ូទ្រីហ្គូ ឌូធើរតេ (Rodrigo Duterte) និងអ្នកស្នងតំណែង គឺលោកប្រធានាធិបតី ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos)។ កាលពីថ្ងៃពុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃហ្វីលីពីន លោក…

ក្រុមប្រដាប់អាវុធតាលីបង់និយម​ គំរាម​សម្លាប់​ថ្នាក់​ដឹក​នាំ​នយោបាយ​កំពូលៗរបស់ប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ ក្រុមប្រដាប់អាវុធតាលីបង់ ក្នុងប្រទេសប៉ាគីស្ថាន បានព្រមានសម្លាប់មេដឹកនាំគណបក្សកាន់អំណាចសំខាន់ៗ របស់ប្រទេសប៉ាគីស្ថាន ដែលបានប្រកាសសង្រ្គាមប្រឆាំងនឹងក្រុមភេរវកម្ម។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រដាប់អាវុធ ដែលត្រូវបានគេស្គាល់ថា ជាតាក្រុមមនោគមវិជ្ជាតាលីបង់ ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធ បានកំណត់ឈ្មោះនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ហ្សេបាស ហ្សាវីហ្វ (Shehbaz Sharif) និងរដ្ឋមន្ត្រីការបរទេស លោក ប៊ីឡាវ៉ាល…

អាមេរិក​ប្រហារ​ជីវិត​មនុស្ស​ខ្ទើយដោយចាក់ថ្នាំសម្លាប់ ពីបទសម្លាប់គូស្នេហ៍ខ្ទើយដូចគ្នា

វ៉ាស៊ីនតោន៖ អ្នកទោសខ្ទើយជាប់គុកនៅរដ្ឋ មីស៊ូរី ម្នាក់ ត្រូវបានគេកាត់ទោសប្រហារជីវិត កាលពីថ្ងៃអង្គារ ពីបទមនុស្សឃាតកាលពីឆ្នាំ២០០៣ ដែលគេចាត់ទុកថា ជាការប្រហារជីវិតអ្នកកែភេទលើកដំបូង នៅក្នុងសហរដ្ឋអាមេរិក។ បុរសកែភេទស្រី ឈ្មោះ អាមប៊ើ ម៉ាកឡាសលីន (Amber McLaughlin) អាយុ49ឆ្នាំ ត្រូវបានកាត់ទោសពីបទសម្លាប់អតីតមិត្តស្រីរបស់ខ្លួន រួចមកយកសាកសពទៅបោះចោល នៅជិតទន្លេមីស៊ីស៊ីពី…

ចិនគំរាមសងសឹកចំពោះប្រទេសរឹតបន្តឹងវិធានការកូវីដ-១៩ បែបរើសអើងចំពោះអ្នកដំណើរចេញពីប្រទេសចិន 

ប៉េកាំង៖ ប្រទេសចិនបានប្តេជ្ញាចាត់វិធានការតបតវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានរឹតបន្តឹងវិធានការទប់ស្កាត់កូវីដ-១៩ លើអ្នកធ្វើដំណើរពីចេញប្រទេសចិន ដែលការដាក់កំហិតថ្មី បន្ទាប់ទីក្រុងប៉េកាំងបានបន្ធូរបន្ថយគោលនយោបាយសុខភាពរបស់ខ្លួន។ ពេលសួរអំពីវិធានការការពារជំងឺរាតត្បាត កូវីដ-១៩ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានកត់សម្គាល់ថា ខណៈពេលប្រទេសជាច្រើន…

សមាជិកសភាអឺរ៉ុប កាន់តែច្រើនអាចបាត់អភ័យឯកសិទ្ធិ ដោយសារការស៊ើបអង្កេតអំពើពុករលួយ

ព្រុចសែល៖ ប្រធានសភាសហភាពអឺរ៉ុប បាននិយាយថា ខ្លួននឹងចាប់ផ្តើមដំណើរការនីតិវិធី ដើម្បីដកអភ័យឯកសិទ្ធិសមាជិកសភាពីរនាក់ ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយ។ ប្រធានសភា លោកស្រី រ៉ូប៊ើតា ម៉េតសូឡា (Roberta Metsola) បាននិយាយថា លោកស្រីបានចាត់វិធានការនេះ បន្ទាប់ពីមានការស្នើសុំពីនគរបាលប្រទេសបែលហ្ស៊ិក។ ប៉ុន្តែក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី​ មិន​បាន​បញ្ចេញ​ឈ្មោះ​សមាជិក​សភា​ ដែលសង្ស័យមានជាប់ពាក់ព័ន្ធ​ឡើយ។ រឿងអាស្រូវពុករលួយនេះ បានផ្ទុះឡើងកាលពីខែមុន…

រុស្ស៊ីថាទាហាន​ស្លាប់៦៣​នាក់​ តែអ៊ុយក្រែនថាស្លាប់៤០០នាក់ ​ក្នុង​ការ​វាយ​ប្រហារ​របស់អ៊ុយក្រែនលើ​បន្ទាយរុស្ស៊ីនៅតំបន់ដូណែត

មូស្គូ៖ ប្រទេសរុស្ស៊ីបាននិយាយថា ទាហានរបស់ខ្លួនចំនួន៦៣នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការវាយប្រហារពីអ៊ុយក្រែន នៅថ្ងៃចូលឆ្នាំថ្មី លើបន្ទាយបណ្តោះអាសន្នមួយ ស្ថិតនៅក្នុងតំបន់ដូណែត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញថា យោធាអ៊ុយក្រែនបានបាញ់មីស៊ីលផ្លោងបញ្ជាពីចម្ងាយចំនួនប្រាំមួយគ្រាប់ ដាក់មូលដ្ឋានយោធា នៅភាគខាងកើតអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍ បានបន្ថែមថា មីស៊ីលពីរគ្រាប់ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ប៉ុន្តែបួនគ្រាប់ទៀតបានធ្លាក់ចំអគារ។ ក្រសួងការពារជាតិរុស្ស៊ី…

ការ​វាយ​ប្រហារ​របស់​រុស្សី​ជា​ថ្មី​ បង្ហាញ​ពី​ការ​ចាប់​ផ្តើម​ដ៏​អាក្រក់​​សម្រាប់អ៊ុយក្រែន​ ​នៅដើមឆ្នាំ២០២៣

ក្រុងគៀវ៖ ប្រជាជន​អ៊ុយក្រែន​ប្រឈម​នឹង​ការ​ចាប់​ផ្តើម​ចូលឆ្នាំថ្មី ឆ្នាំអាក្រក់ ឆ្នាំ២០២៣ ដោយសារ​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល និង​ដ្រូន​របស់​រុស្ស៊ី​ បន្ទាប់​ពី​ការ​វាយ​ប្រហារក្នុងថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ នៅពេញ​ប្រទេស​អ៊ុយក្រែនតែម្តង ដើម្បីរំខានថ្ងៃចូលឆ្នាំថ្មី។ ស៊ីរ៉ែនប្រកាសអាសន្នពីការវាយឆ្មក់តាមអាកាស បានបន្លឺឡើងនៅក្នុងរដ្ឋធានីគៀវ ភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ កាលពីថ្ងៃអាទិត្យ អមដោយកាំជ្រួចមីស៊ីល ដើម្បីរំខានដល់ការប្រារព្ធពិធីតូចៗរបស់អ្នកស្រុក ដែលធ្វើឡើងនៅតាមផ្ទះ ដោយសារតែបម្រាមគោចរក្នុងសម័យសង្គ្រាម។ ខណៈ​សំឡេង​ស៊ីរ៉ែន​បាន​បន្លឺឡើង មនុស្ស​មួយ​ចំនួន​បាន​ស្រែក​ពី​យ៉រ​ផ្ទះរបស់​ពួកគេ​ថា «​សិរីសួស្តីដល់​អ៊ុយក្រែន!…

You missed