ប្រពន្ធប្តឹង ប៉េអឹម អោយចាប់ប្តី ជាអភិបាលរងខណ្ឌ៧មករា ខណៈនាំស្រីស្នេហ៍ ទៅដេកដល់ខេត្តសៀមរាប ពាក់ព័ន្ធបទល្មើស «ផិតក្បត់»
(សៀមរាប )៖ ប្រពន្ធ បានដាក់ពាក្យប្តឹង អោយកំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចុះទៅឃាត់ខ្លួនបុរជាប្តីឈ្មោះ ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ខណៈពេលបើកទ្វារ ប្រទះឃើញមនុស្ស ប្រុសស្រី២នាក់នៅក្នុងបន្ទប់តែមួយ។ កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានអោយដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ប៉ោ…
អ្នកសារព័ត៌មានម្នាក់ ដែលមន្ទីរពេទ្យ ម៉ាយហ៊ែល វះកាត់ពោះវៀនដុះខ្នែង បានតែពីរថ្ងៃជាបែរស្លាប់ដោយអយុត្តិធម៌
ភ្នំពេញ៖ ទីបំផុត! អ្នកជំងឺឈ្មោះ អ៊ី បញ្ញា បានស្លាប់ហើយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្យាយាមជួយអស់លទ្ធភាព។ នៅមុនពេលឈានចូលគ្រោះថ្នាក់ដល់ជីវិតនេះ លោក អ៊ី បញ្ញា អាយុ២២ឆ្នាំ បានទៅទទួលការព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ…
កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់ឆ្នាំ២០២១
កំពង់ចាម៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់អនុវត្តការងារបន្ន្តសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា…
តុលាការខេត្តកំពត ពន្យាពេលសួរចម្លើយជនជាប់ចោទម្តងទៀត ពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងករណីសាងសង់ផ្ទះ
កែប៖ ចៅក្រមសាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានពន្យាពេលជាលើកទី២ មិនសាកសួរជនជាប់ចោទពីបទឆបោកប្រាក់ជិតមួយសែនដុល្លារពីម្ចាស់សំណង់ម្នាក់ រស់នៅក្នុងក្រុងកែប ខេត្តកែប។ លោក ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមសើបក្នុងក្នុងសំណុំព្រហ្មភទណ្ឌ បានពន្យាពេលឲ្យជនជាប់ចោទឈ្មោះ ម៉ន សុខមាន អាយុ៤០ឆ្នាំ មានទីលំនៅភូមិកណ្តាល…
លោក លឹម គានហោ ពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្តកំពង់ចាម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ក្រុមមន្រ្តីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ នៅស្រុកស្រីសន្ធរ…
លោក អ៊ុន ចាន់ដា គោរពជូនពរសម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបជន្មាយុ៧០ឆ្នាំ ឈានចូល៧១ឆ្នាំ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ព្រមទាំងមន្ត្ររាជការនៃរដ្ឋបាលខេត្តកំពង់ចាម សូមគោរពជូនពរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូននូវសព្ទសាធុការពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់ប្រការជូន សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបជន្មាយុ៧០ឆ្នាំ ឈានចូល៧១ឆ្នាំ។ ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ…
ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជសាររំលែកព្រះមរណៈទុក្ខ ថ្វាយសម្តេចព្រះបរមរាមា នរោត្តម យុវនាថ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកព្រះមរណៈទុក្ខ ចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះអង្គម្ចាស់ នរោត្តម យុវនាថ ព្រះរាមព្រះមហាក្សត្រខ្មែរ សោយទិវង្គត នៅអាមេរិក។ ព្រះអង្គម្ចាស់ នរោត្តម…
ព្រះជីវប្រវត្តិសង្ខេប នៃសម្តេចព្រះបរមរាមា នរោត្តម យុវនាថ
ភ្នំពេញ៖ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់ព្រះប្រសូតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ។ ព្រះអង្គ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គម្ចាស់ក្សត្រី…
ព្រះអង្គម្ចាស់ នរោត្តម យុវនាថ ព្រះរាមព្រះមហាក្សត្រខ្មែរសោយទិវង្គត នៅអាមេរិក
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម យុវនាថ ព្រះរាមបង្កើតមាតាទីទៃ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជាបានយាងទៅកាន់ទីឋានបរមសុខ ដោយព្រះជារាពាធ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី បានឲ្យដឹងនៅមុននេះបន្តិចថា «សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់យាងចូលព្រះទិវង្គតក្នុងព្រះជន្មាយុ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា)»។ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាព្រះរាជបុត្រាច្បងនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី។ សម្តេចព្រះបរមរាមាត្រូវជាព្រះរៀមបង្កើតមាតាទីទៃនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕
លោក អ៊ុន ចាន់ដា ផ្ញើសារលិខិតអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើសារសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូនសព្ទសាធុការពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់ប្រការជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមករា…