តារាយូធូបចិន រកប្រាក់បានជាង២៤លានដុល្លារ ក្នុងមួយឆ្នាំ
ចិន៖ នាង លី ជឺឈី (Li Ziqi) ឈ្មោះដើម លី ជៀជៀ (Li Jiajia)គឺជាអ្នកលេងយូធូពដ៏ល្បីល្បាញ របស់ប្រទេសចិន ហើយត្រូវបានគេស្គាល់តាមរយៈការបង្កើតវីដេអូធ្វើម្ហូប និងសិប្បកម្ម នៅស្រុកកំណើតរបស់នាង នាជនបទក្នុងខេត្តស៊ីឈួន ដែលប្រើគ្រឿងផ្សំធម្មតា និងប្រើបច្ចេកទេសចិនបុរាណ។ នាង លី…
តារាយូធូបស៊ុយអែត លេងតែហ្គែមសោះ រកប្រាក់បានជាង៤០លានដុល្លារ
ស៊ុយអែត៖ ម្ចាស់ឆាណែល យូធ្យូប ឈ្មោះ ភីឌីផាយ (PewDiePie) នៅចុងឆ្នាំ២០២០នេះ តាមរយៈជំនាញផ្ទាល់ខ្លួន គឺលេងវីដេអូហ្គែម នៅលើយូធ្យូប រហូតអាចក្លាយជាមនុស្សឆ្នើមខាងលេងហ្គែម និងអាចរកប្រាក់បានរហូតជាង៤០លានដុល្លារ។ ម្ចាស់ឆាណែល ភីឌីផាយនេះ នៅឆ្នាំនេះទើបតែមានអាយុ៣១ឆ្នាំ គឺកើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៨៩ នៅទីក្រុងហ្គូថេនបឺក ប្រទេសស៊ុយអែត…
កុមារអាយុ៩ឆ្នាំ គ្រាន់តែលេងតុក្កតាសោះ រកប្រាក់បាន១១២លានដុល្លារ ពីយូធូប
អាមេរិក៖ ម្ចាស់ឆាណែលយូធូប ឈ្មោះ រ៉ាយអិន វើល (Ryan’s World) របស់ជាក្មេងប្រុសតូចម្នាក់ ជាតារាឯកលេងកុក្កតា ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីបណ្តាកុមារតូចៗ នៅទូទាំងពិភពលោក រហូតធ្វើឲ្យក្មេងប្រុសម្នាក់នេះ រកប្រាក់ចំណូល បានជាងមួយរយលានដុល្លារ។ កុមារាឈ្មោះ រ៉ាយអិន កាជី…
អាមេរិកប្តឹងហ្វេសប៊ុក ពីបទរំលោភសេចក្តីទុកចិត្តលើអ្នកលេងហ្វេសប៊ុក និងបំពានការប្រកួតប្រជែងសុច្ចរិត
អាមេរិក៖ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក និងក្រុមអគ្គមេធាវីចំនួន៤៨នាក់ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនហ្វេសប៊ុក ដើម្បីសុំបើកការស៊ើបអង្កេត ពីបទសង្ស័យរំលោភសេចក្តីទុកចិត្តអ្នកលេងហ្វេសប៊ុក និងបំពានការប្រកួតប្រជែងសុច្ចរិត ក្នុងការទិញយកក្រុមហ៊ុនជាដៃគូប្រជែង។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន វ៉ល ស្ទ្រីត ជឺណល បានឲ្យដឹងថា គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក បានចោទប្រកាន់ ហ្វេសប៊ុក ដែលបង្កើតឡើងក្នុងឆ្នាំ២០០៤ថា បានកាន់កាប់ផ្តាច់មុខនូវបណ្តាញទំនាក់ទំនងសង្គម នៅក្នុងសហរដ្ឋអាមេរិក តាមរយៈការទិញយកក្រុមហ៊ុន ដែលរកស៊ីប្រកួតប្រជែងជាមួយខ្លួន។ ពាក្យបណ្តឹងបានលើកឡើងទៀតថា ហ្វេសប៊ុក សម្រេចចិត្តឲ្យទិញយកក្រុមហ៊ុនជាដៃគូប្រកួតប្រជែង តាមគំនិតរបស់លោក ម៉ាក ស័កគើប៊ើក ដូចជា Instagram និង WhatsApp ព្រោះលោកមិនចង់ប្រជែង…
តុលាការក្រុងភ្នំពេញ បិទការស៊ើបសួរលើទណ្ឌិត ស៊ុន សារឿន ក្នុងបណ្តឹងទាមទារប្រាក់១៥០០០ដុល្លារ ដែលលោកចេញសែកស្អុយ
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពី បានបញ្ចប់ការស៊ើបសួរក្នុងសំណុំរឿងឆរបោក លើទណ្ឌិត ស៊ុន សារឿន ក្នុងបណ្តឹងទាមទារប្រាក់ជំពាក់ចំនួន១៥០០០ដុល្លារ ដែលលោកចេញសែកស្អុយ មិនមានសាច់ប្រាក់ដល់ម្ចាស់លុយ ហើយត្រូវតុលាការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន។ អ្នកស្រី អ៊ុន ស្រីវី បានដាក់ពាក្យបណ្តឹងចូលសាលដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដោយអះអាងថា ទណ្ឌិត…
តុលាការខេត្តកំពត សួរចម្លើយជនជាប់ចោទពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងករណីសាងសង់ផ្ទះ
កែប៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ចៅក្រមសាលាដំបូងខេត្តកំពត នឹងសាកសួរជនជាប់ចោទពីបទឆបោកប្រាក់ជិតមួយសែនដុល្លារពីម្ចាស់សំណង់ម្នាក់ រស់នៅក្នុងក្រុងកែប ខេត្តកែប។ ជនជាប់ចោទឈ្មោះ ម៉ន សុខមាន អាយុ៤០ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត…
តារាម៉ូដែលដើមទ្រូងធំ មិនពាក់អាវទ្រនាប់ទេ ប៉ុន្តែចូលចិត្តផ្សាយពាណិជ្ជកម្ម
ហ្វីលីពីន៖ នៅចុងឆ្នាំ២០២០នេះ តារាសម្តែង និងតារាបង្ហាញម៉ូដ កាន់តែច្រើនឡើងៗ ចាប់ផ្តើមពឹងផ្អែកយ៉ាងខ្លាំងទៅលើអ្នកគាំទ្រនៅក្នុងបណ្តាញទំនាក់ទំនងសង្គមដូចជា Instagram Facebook និង YouTube. តារាស្រីបង្ហាញម៉ូដដ៏មានប្រជាប្រិយ ឈ្មោះ ផេនដូរ៉ា កាគី (Pandora Kaaki) បានរកឃើញពីវិធីថែរក្សាកេរ្តិ៍ឈ្មោះឲ្យគង់វង្ស ដោយប្រើបទពិសោធន៍ដ៏ច្រើនរបស់នាងនៅក្នុងពិភពម៉ូដ និងពិភពសិល្បៈកម្សាន្ត ហើយផ្សាយពាណិជ្ជកម្មលក់ផលិផលផ្សេងៗ…
តុលាការចេញដីកាឃុំខ្លួនអ្នកចម្រៀង នៅ ស៊ីនឿន ក្នុងគុកព្រៃស
ភ្នំពេញ៖ តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានបង្គាប់ឲ្យដាក់គុកលោក នៅ ស៊ីនឿន តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ពីបទគំរាមកំហែងបំផ្លាញ និងប្រើហិង្សាលើម្ចាស់ផ្ទះ។ លោក នៅ ស៊ីនឿន គឺជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានទឹកដមសំឡេងស្រទន់ និងទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេងគ្រាន់បើ ប៉ុន្តែមួយរយៈចុងនេះ ហាក់ស្ងាត់ពីវិស័យសិល្បៈ ដោយមិនឃើញចេញបទចម្រៀង…
ស្ត្រីចិនម្នាក់ ចៀនឆា ឆាចៀន បះបន្លែជុំវិញផ្ទះ ក៏អាចរកប្រាក់បានរាប់លានដុល្លារ ក្នុងមួយឆ្នាំ
ចិន៖ នាង ទៀនស៊ី សាវគឺ គឺជាអ្នកលេងយូធូប ផ្តោតសំខាន់តែលើម្ហូបអាហារនៅក្នុងខេត្តយូណាន ប្រទេសចិន ដោយថតសកម្មភាពរបស់នាង អំពីវិធីចម្អិនម្ហូបនីមួយៗ ចាប់ពីការប្រមែប្រមូលគ្រឿងផ្សំនៅតាមសួនបន្លែជុំវិញផ្ទះ រហូតម្ហូបឆ្អិនដាក់ចូលមាត់។ វីដេអូរបស់នាង គឺអំពីសកម្មភាពបះបន្លែ ជីកទំពាំង ឡើងដើមឈើ ប្រមែប្រមូលគ្រឿងផ្សំ ហាន់សាច់ បង្កាត់ភ្លើង លាងឆ្នាំង ឆាចៀន ដែលជាការងារដដែលរាល់ថ្ងៃ ធ្វើឲ្យមហាជនចាប់អារម្មណ៍តាមដានទស្សនា រហូតឆាណែលរបស់នាង មានសាប់ស្ក្រាយប៊ើ ជាង៧លាននាក់ ហើយនាងអាចរកប្រាក់ចំណូលបានជាង ៥ លានដុល្លារ ក្នុងឆ្នាំ២០២០។ នាង ទៀនស៊ី…
តុលាការហ្វីលីពីន ចោទប្រកាន់បុរសបីនាក់ពីបទរំលោភ សម្លាប់អ្នកបម្រើតាមយន្ដហោះ
ម៉ានីល៖ ប៉ូលីសហ្វីលីពីន បាននិយាយថា បុរសបីនាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈទៅលើអ្នកបម្រើតាមយន្ដហោះ ឈ្មោះ Christine Angelica Dacera នៅក្នុងសណ្ឋាគារមួយ ក្នុងទីក្រុង Makati ។ ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅយប់ថ្ងៃច័ន្ទទី៤ ខែមករា ឆ្នាំ២០២១ ថា មនុស្សប្រុសយ៉ាងហោចណាស់៩នាក់ផ្សេងទៀត អាចជាប់សង្ស័យដែរ។ ដំណើរការសាកសួរត្រូវបានធ្វើឡើងនៅការិយាល័យព្រះរាជអាជ្ញានៃទីក្រុងម៉ាកាទី…