កាបូបផលិតផលខ្មែរម៉ាក “ក្រវ៉ាញ”

ក្រវ៉ាញជារុក្ខជាតិព្រៃដើមស្រដៀងខ្ញី មានផ្កាក្រអូបទាក់ទាញ ឯផ្កាទៀតសោតក៏មានតម្លៃថ្លៃអាចផលិតជាគ្រឿងថែសម្រស់ ឬគ្រឿងសម្អាង។

កាបូប “ក្រវ៉ាញ” ផលិតអំពីស្បែកក្រពើ ស្បែកគោ និងសូត្រខ្មែរជំហ៊ានដំបូង ដោយរចនាអក្សរក្បាច់ខ្មែរ។

អក្សរក្រវ៉ាញត្រូវបានរចនាដោយ Toch Rosa និស្សិតខ្មែរឆ្នាំទី២ ជំនាញ Industrial Design (រចនាម៉ូតឧស្សាហកម្ម) ហើយកញ្ញា Lou Chandaravordy និស្សិតបញ្ចប់បរិញ្ញាប័ត្រជាអ្នកសម្របសម្រួលផ្នែកដេរ។

ម៉ាកក្រវ៉ាញនឹងជួយសម្រួលដល់កសិដ្ឋានចិញ្ចឹមក្រពើនៅកម្ពុជាឱ្យរស់ឡើងវិញ។ សង្ឃឹមថាម៉ាកនេះនឹងអាចប្រកួតប្រជែងលើទីផ្សារអឺរ៉ុបលើកមុខមាត់ជាតិខ្មែរ។

By Ana

You missed