សៀមរាប ៖ សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប ឲ្យ​ដឹងថា ​ផ្ទះ​ចំនួន​ពីរខ្នង​ត្រូវ​អគ្គីភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង នៅវេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃទី​១១ ខែកុម្ភ​: ឆ្នាំ​២០២១ ស្ថិតក្នុង​ដីឡូត៍​តែមួយ ម្ចាស់​តែមួយ ស្ថិតនៅ​ក្រុមទី​៣ ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប។​

​យោងតាម​លោក​វរសេនីយ៍ទោ​ ដា ចំរើន អធិការនគរបាល​ក្រុង​សៀមរាប បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា​ គ្រោះ​អគ្គីភ័យ​ចំ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ បណ្តាល​ឲ្យ​ផ្ទះ​ចំនួន​ពីរ​ខ្នង ម្ចាស់ផ្ទះ​ឈ្មោះ ទេព សំបាន ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​មុខរបរលក់ដូរ​។​

លោ​កថា​សមត្ថកិច្ច​បាន​ដាក់​ការសន្និដ្ឋាន​បឋម​ថា អាច​បណ្តាលមកពី​ឆ្លង​ចរន្ត​ភ្លើង​។​

លោក​បាន​អះអាងថា ​ផ្ទះ​ទី​១​​ មាន​ទំហំ​ទទឹង៧ម៉ែត្រ បណ្តោយ១២ម៉ែត្រ ជាប្រភេទ​ផ្ទះ​ទៀម ​ដំបូល​ប្រក់ស​ង្ក័​សី​ ជញ្ជាំង​ក្តារ ​និង​ខ្នង​ផ្ទះ​ទី​២​ទំហំទទឹង៦​ម៉ែត្រ​ បណ្តោយ១២​ម៉ែត្រ​ជិតគ្នា​ដំបូល​ស​ង្ក័​សី​ជញ្ជាំង​ស័ង្កសី បណ្តាលឱ្យ​ខូចខាត​ទាំងស្ទ្ររុង។ ចំណែក ព្យសម្បត្តិ​នៅក្នុង​ផ្ទះ ​រួមមាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ​ពីរគ្រឿង រឺ​ម៉ក​សណ្តោង​​មួយគ្រឿង ​រឺ​ម៉ក​កង់បី​មួយគ្រឿងប្រាក់​​ចំនួន​៤០០០​ដុល្លារ ទូរទស្សន៍​មួយគ្រឿង គ្រែ​ ទូរ​ទឹកកក និង​សម្ភារៈប្រើប្រាស់​ផ្សេងៗជាច្រើន ត្រូវ​ឆេះ​ខូចខាត​ទាំងស្រុង​។​

​សូមបញ្ជាក់ថា ករណីនេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បួនគ្រឿង របស់​ស្នងការ​នគរបាល​ខេត្តសៀមរាប​មួយគ្រឿង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​ពីរគ្រឿង អាជ្ញាធរ​អប្សរាមួយគ្រឿង ហើយ​ពន្លត់ភ្លើង​បាន​ទាំងស្រុង នៅវេលា​ម៉ោង១៨ និង​២០​នាទី​ ថ្ងៃទី​១១​ខែកុម្ភៈ​ ឆ្នាំ​២០២១៕

By Ana

You missed