Latest Post

វៀតណាមចាប់ខ្លួនបុរសពីនាក់ រត់ពន្ធសារធាតុគីមីពីថៃ​ សម្រាប់បន្ទុំផ្លែទុរេន​ និងលាបកុំឱ្យឆាប់ស្អុយរលួយ កសិផលក្នុងរដ្ឋមួយនៅសហរដ្ឋអាម៉េរិក បាត់ទីផ្សារដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន ដោយសារបញ្ហាពន្ធ កម្ពុជា​ហាមឃាត់ការនាំចូលពីថៃ នូវសត្វពាហនៈ និងផលិតផលសាច់សត្វ បន្ទាប់ផ្ទុះករណីឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើគោក្របី នាយករដ្ឋមន្ត្រីឱ្យក្រសួងជំនាញរឹតបន្តឹងការនាំចូលបន្លៃ​សាច់​ ខូចគុណភាព​ និងមានផ្ទុកសារធាតុគីមី​ នាំកើតជំងឺមហារីក ម្ចាស់ដីស្របច្បាប់ ស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីទប់ស្កាត់ទង្វើ និងការប្រមូលផ្ដុំគ្នាបែបអាណាធិបតេយ្យ នៅខេត្តបន្ទាយមានជ័យ

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតីរុស្ស៊ី ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ប៉ុន្តែរដ្ឋរុស្ស៊ីមិនស្ថិតក្រោមតុលាការនេះទេ

ទីក្រុងឡាអេ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីម្សិលមិញ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន ដែលជាទង្វើមួយត្រូវបានរដ្ឋាភិបាលទីក្រុងម៉ូស្គូ ច្រានចោលថា គ្មានន័យ។ តុលាការមានស្នាក់ការ នៅទីក្រុងឡាអេ ប្រទេសហូឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃសុក្រថា ចៅក្រមសម្រេចចេញដីកាចាប់ខ្លួនពីបទជាប់សង្ស័យក្នុងការនិរទេសកុមារ ដោយខុសច្បាប់ពីទឹកដីរបស់អ៊ុយក្រែន ទៅកាន់ប្រទេសរុស្ស៊ី។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «មានធាតុផ្សំគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា…

រុស្ស៊ីផ្តល់មេដាយកិត្តិយសដល់អ្នកបើកយន្តហោះ ដែលបង្កឲ្យយន្តហោះដ្រូនរបស់អាមេរិក ធ្លាក់ចូលក្នុងសមុទ្រ

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីម្សិលមិញថា អ្នកបើកយន្តហោះចម្បាំងរុស្ស៊ី ដែលជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុធ្វើឲ្យយន្តហោះដ្រូនរបស់អាមេរិក ធ្លាក់ចូលក្នុងទឹកសមុទ្រខ្មៅ នឹងត្រូវទទួលបានមេដាយពីរដ្ឋ ដើម្បីជាការលើកទឹកចិត្តដល់ការប្រឹងប្រែងការពារអធិបតេយ្យភាពជាតិ។ ការផ្តល់មេដាយនេះ ហាក់ដូចជាបង្ហាញអំពីចេតនារបស់ទីក្រុងមូស្គូ ក្នុងការប្រកាន់យកនូវគោលជំហរកាន់គឃ្លើនចំពោះសកម្មភាពហោះហើរឃ្លាំមើលរបស់យោធាសហរដ្ឋអាមេរិក នាពេលអនាគត។ ­­­­­ចំណែកមន្ត្រីយោធាសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានបញ្ជាទម្លាក់យន្តហោះដ្រូន MQ-9 Reaper របស់កងទ័ពអាកាស នៅក្នុងសមុទ្រខ្មៅ កាលពីថ្ងៃអង្គារ…

ទាហានស៊ីឈ្នួលរុស្ស៊ី រុលចូលដល់ទី​ក្រុង បាក់មុត ស្របពេល​ការ​វាយលុក​របស់ទហាន​រុស្ស៊ី​ ហាក់​ធ្លាក់ដៃ​បន្តិច

មូស្គូ៖ នៅពេលកម្លាំងវាយលុករបស់រុស្សី ហាក់បីដូចជាកំពុងរីករាលពាសពេញសមរភូមិមុខ ស្ថិតភាគខាងកើតអ៊ុយក្រែនក៏ដោយ យុទ្ធជនមកពីក្រុមទាហានស៊ីឈ្នួលឈ្មោះ វ៉ាក់នើ (Wagner) របស់រុស្ស៊ី កំពុងបង្កើនការវាយប្រហារទ្វេដង ដើម្បីសង្គ្រប់លើខ្សែត្រៀមការពារទីក្រុង បាក់មុត (Bakhmut) ក្នុងតំបន់ ដូណែត (Donetsk) ស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ មេទ័ពអ៊ុយក្រែនម្នាក់ បាននិយាយថា ការវាយប្រហារដោយទ័ពថ្មើជើងរបស់រុស្ស៊ី បានថយចុះបន្តិចក្នុងសប្តាហ៍កន្លងទៅ…

ប្រធានាធិបតី​ចិន ​ធ្វើ​ទស្សនកិច្ច​ទីក្រុងមូស្គូ នៅសប្តាហ៍​ក្រោយ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី

មូស្គូ៖ ក្រុមមន្ត្រីរដ្ឋាភិបាលចិន និងរដ្ឋាភិបាលរុស្ស៊ី បាននិយាយនៅថ្ងៃនេះថា ប្រធានាធិបតីចិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ នៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី។ មន្ត្រីវិមានក្រឹមឡាំង បាននិយាយថា មេដឹកនាំទាំងពីរនឹងជួបពិភាក្សាគ្នា អំពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចផ្លូវការនេះ គ្រោងធ្វើឡើងស្របពេលរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិមលិចរបស់រុស្ស៊ី បានលើកសំណើដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលបណ្តាមេដឹកនាំលោកខាងលិចបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ។ បណ្តាមេដឹកនាំប្រទេសលោកខាងលិច បានព្រមានរដ្ឋាភិបាលទីក្រុងប៉េកាំង…

ប្រទេសប៉ូឡូញនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 បួនគ្រឿងឲ្យអ៊ុយក្រែន ក្នុងប៉ុន្មានថ្ងៃខាងមុខ

វ៉ាសូវី៖ ប្រធានាធិបតីប៉ូឡូញ ប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនយន្តហោះចម្បាំងផលិតដោយអតីតសហភាពសូវៀត ប្រភេទ MiG-29 ចំនួនបួនគ្រឿងឲ្យអ៊ុយក្រែន ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបំពេញតាមសំណើជាបន្ទាន់កាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយទាហានរុស្ស៊ី ឈ្លានពាន។ លោក អានដ្រេហ្សេច ឌូដា (Andrzej Duda) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ូឡូញគ្រោងនឹងបញ្ជូនយន្តហោះរហូតដល់១២គ្រឿង ដែលផលិតដោយអតីតសហភាពសូវៀត។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន…

ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិរកឃើញរុស្ស៊ី មានពិរុទ្ធពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន

ញូវយ៉ក៖ របាយការណ៍ស្តីពីការស៊ើបអង្កេត ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានបង្ហាញថា ប្រទេសរុស្ស៊ី ពិតជាបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងការនិរទេសកុមារ ដោយបង្ខំចេញពីតំបន់ដែលខ្លួនគ្រប់គ្រង។ ក្នុងរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយគណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យ ស្តីពីអ៊ុយក្រែន បានរៀបរាប់លម្អិតសម្រាប់មូលដ្ឋានចោទប្រកាន់នេះ រាប់ទាំងសកម្មភាពមួយចំនួនមានធាតុផ្សំស្មើនឹងបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ក្នុងចំណោមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដ៏មានតម្រុយជាច្រើន ដែលក្រុមអ្នកស៊ើបអង្កេតបានរកឃើញពាក់ព័ន្ធនឹងការវាយប្រហារម្តងហើយម្តងទៀត លើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ក្នុងប៉ុន្មានខែថ្មីៗកន្លងមកនេះ…

បាតុកម្មផ្ទុះនៅ​ទីក្រុង​ប៉ារីស ប្រឆាំងការធ្វើកំណែ​ទម្រង់​ប្រាក់​សោធននិវត្តដោយបង្ខំ

ក្រុងប៉ារីស៖ ប៉ូលិស​កុបកម្ម​បារាំង​បាន​ប្រើ​ដំបង ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​កាណុង​បាញ់​ទឹក ដើម្បី​បំបែកក្រុម​បាតុករឲ្យ​ចេញពី​ទីលាន​កណ្តាល​ក្រុង​ប៉ារីស ដែល​មនុស្ស​រាប់​ពាន់​នាក់​​កំពុងប្រមូល​ផ្តុំគ្នា​តវ៉ា​នឹង​កំណែទម្រង់​ប្រាក់សោធននិវត្ត​របស់​ប្រធានាធិបតីបារាំង។ ជួរប៉ូលីស ដោយមានខែលការពារកុបកម្ម និងដំបង បានដើរឆ្ពោះទៅកាន់វិមានកុងគក់ ខណៈអ្នកផ្សេងទៀតបានបាញ់ទឹកបំបែកបាតុករ ដែលដុតភ្លើងបំភ្លឺនៅកណ្តាលទីលានប្រវត្តិសាស្ត្ររបស់បារាំង។ ទីភ្នាក់ងារព័ត៌មានបារាំងបានរាយការណ៍ថា ប៉ូលិសបានប្រើដំបង និងប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរុញក្រុមបាតុករឲ្យចេញទីលាន និងនៅឲ្យឆ្ងាយពីស្ពាន នៅក្បែរវិមានព្រឹទ្ធសភា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក…

កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់ទៀត ដើម្បីព្រមានកិច្ចប្រជុំ​រវាងកូរ៉េខាងត្បូង និង​​ជប៉ុន នៅទីក្រុងតូក្យូ

តូក្យូ៖ ក្រសួងការពារជាតិជប៉ុន បាននិយាយថា កូរ៉េខាងជើង នៅថ្ងៃនេះ បានបាញ់មីស៊ីលមួយគ្រាប់ទៀត ចេញពីឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសកូរ៉េខាងជើង ហើយត្រូវបានគេរំពឹងថា នឹងបាញ់ចូលទៅក្នុងសមុទ្រប្រហែលចម្ងាយ៥៥០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើត នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ មន្ត្រីយោធាកូរ៉េខាងត្បូង មិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីការបាញ់បង្ហោះនោះទេ ចំណែករដ្ឋភិបាលក្រុង​ព្យុងយ៉ាង​ ក៏មិន​ទាន់​ចេញ​ការ​អធិប្បាយ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ដែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង បាននិផ្សាយថា ការបាញ់បង្ហោះកាលពីថ្ងៃអង្គារ គឺជាមីស៊ីលផ្លោងយុទ្ធសាស្ត្រចំនួនពីរគ្រាប់ ដែលត្រូវបានបាញ់ចេញពីតំបន់ខាងត្បូង ហើយបានធ្លាក់ចំលើគោលដៅនៅលើកោះមួយ…

រដ្ឋមន្ត្រីការពារជាតិអាមេរិក និយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អំពីការធ្លាក់យន្តហោះដ្រូន

  Myវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក លោក ឡយ អូស្ទីន (Lloyd Austin) កាលពីម្សិលមិញបាននិយាយថា លោកបានហៅទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បន្ទាប់ពីការធ្លាក់យន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកមួយគ្រឿង នៅក្នុងសប្តាហ៍នេះចូលក្នុងសមុទ្រខ្មៅ ដែលទីក្រុងវ៉ាស៊ីនតោន បានស្តីបន្ទោសថា ជាកំហុសរបស់ទីក្រុងមូស្គូ។ លោកបានប្រាប់អ្នកយកព័ត៌មានថា លោកបាននិយាយជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើគេ…

កម្មកររោងចក្រកូកា-កូឡា រាប់ពាន់នាក់នៅអាមេរិក នាំគ្នារត់ចេញពីរោងចក្រ ព្រោះខ្លាចពុលសារធាតុគីមី

រដ្ឋហ្វ្លរីដា៖ ធុងផ្ទុកសារធាតុគីមីអាម៉ូញាក់ចំណុះ៩១ ០០០លីត្ររបស់រោងចក្រផលិតភេសជ្ជៈកូកា-កូឡា នៅក្នុងរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក បានលេចធ្លាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបង្ខំកម្មករ និងបុគ្គលិកទាំងរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីបរិវេណរោងចក្រ ព្រោះប៉ះពាល់ដល់សុខភាព។ រីឯអ្នករស់នៅក្នុងតំបន់ស្ថិតនៅក្បែររោងចក្រខាងលើនេះ ក៏ត្រូវជម្លៀសខ្លួនចេញផងដែរ ដែលក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមកក្រុមពន្លត់អគ្គីភ័យ បានពន្លត់ភ្លើងឆេះត្រង់ចំណុចលេចធ្លាយនេះ បានដោយជោគជ័យ។ ចំណែកប្រតិបត្តិការ​សម្អាត​សារធាតុពុលពីគីមីអាម៉ូញាក់ ត្រូវបាន​គេ​រាយការណ៍​មកថា ​បាន​បញ្ចប់​នៅ​ប្រហែល​ម៉ោង៣ និង៣០នាទី​រសៀល ថ្ងៃទី១៥…

You missed