Latest Post

វៀតណាមចាប់ខ្លួនបុរសពីនាក់ រត់ពន្ធសារធាតុគីមីពីថៃ​ សម្រាប់បន្ទុំផ្លែទុរេន​ និងលាបកុំឱ្យឆាប់ស្អុយរលួយ កសិផលក្នុងរដ្ឋមួយនៅសហរដ្ឋអាម៉េរិក បាត់ទីផ្សារដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន ដោយសារបញ្ហាពន្ធ កម្ពុជា​ហាមឃាត់ការនាំចូលពីថៃ នូវសត្វពាហនៈ និងផលិតផលសាច់សត្វ បន្ទាប់ផ្ទុះករណីឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើគោក្របី នាយករដ្ឋមន្ត្រីឱ្យក្រសួងជំនាញរឹតបន្តឹងការនាំចូលបន្លៃ​សាច់​ ខូចគុណភាព​ និងមានផ្ទុកសារធាតុគីមី​ នាំកើតជំងឺមហារីក ម្ចាស់ដីស្របច្បាប់ ស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីទប់ស្កាត់ទង្វើ និងការប្រមូលផ្ដុំគ្នាបែបអាណាធិបតេយ្យ នៅខេត្តបន្ទាយមានជ័យ

ចក្រភពអង់គ្លេសផាកពិន័យ TikTok ជិត១៦លានដុល្លារ ពីបទប្រើប្រាស់ទិន្នន័យកុមារខុស

ទីក្រុងឡុងដ៍៖ ភ្នាក់ងារក្រុមឃ្លាំមើលភាពឯកជនរបស់ចក្រភពអង់គ្លេស បានសម្រេចផាកពិន័យបណ្តាញទំនាក់ទំនង TikTok របស់ចិន ជាទឹកប្រាក់រាប់លានដុល្លារ ពីបទប្រើប្រាស់ទិន្នន័យរបស់កុមារខុស និងរំលោភលើការការពារផ្សេងទៀត សម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់វ័យក្មេង។ ការិយាល័យស្នងការព័ត៌មានរបស់អង់គ្លេស បាននិយាយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ថា ខ្លួនបានចេញការផាកពិន័យក្រុមហ៊ុន Tik Tok ចំនួន១២.៧លានផោន ឬស្មើ១៥.៩លានដុល្លារ ចំពោះកម្មវិធីចែករំលែកឃ្លីបវីដេអូខ្លី ដែលមានប្រជាប្រិយបំផុតក្នុងចំណោមពីយុវវ័យ។…

លោក ដូណាល់ ត្រាំ ជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវតុលាការចោទប្រកាន់បទឧក្រិដ្ឋ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបដិសេធថា លោកមិនមានកំហុសដូចការចោទប្រកាន់របស់តុលាការនៅក្នុងទីក្រុងញូវយ៉ក ពាក់ព័ន្ធនឹងការបង់ប្រាក់បំបិទមាត់តារាសម្តែង នៅមុនការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៦។ លោក ដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ ក្នុងប្រវត្តិសាស្ត្រអាមេរិក បានចូលទៅក្នុងបន្ទប់សវនាការ នៅម៉ោង២ និង៣០នាទី…

ធនាគារអភិវឌ្ឃន៍អាស៊ី ព្យាករណ៍​ថា ប្រទេសនៅទ្វីបអាស៊ី​នឹង​មាន​កំណើន​សេដ្ឋកិច្ចខ្ពស់​បន្ទាប់​ពី​​ចិនបើកប្រទេសឡើងវិញ

ធនាគារអភិវឌ្ឍន៍អាស៊ី បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីនឹងកើនឡើង៤.៨ភាគរយ នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ គឺកើនឡើងលើស៤.២ភាគរយ កាលពីឆ្នាំមុន បន្ទាប់ពីចិនចាប់ផ្តើមបើកប្រទេស និងអនុញ្ញាតឲ្យប្រជាជនចិនធ្វើដំណើរពាសពេញពិភពលោកឡើងវិញ។ ធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយថា តំបន់អាស៊ីនឹងទទួលកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំនេះ បន្ទាប់ពីប្រទេសចិន បានលុបចោលវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ ធនាគារបាននិយាយនៅក្នុងទស្សនវិស័យកំណើនចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយ កាលពីដើមសប្តាហ៍នេះថា កំណើនសេដ្ឋកិច្ចនៅអាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថា នឹងកើនឡើង៤.៨ភាគរយ…

ស្ត្រី​ម្នាក់​ត្រូវ​ឃុំ​ខ្លួន​ពី​បទសង្ស័យ បំផ្ទុះគ្រាប់បែក​សម្លាប់​អ្នក​សរសេរ​ប្លុក​ គាំទ្រ​វិមាន​ក្រឹមឡាំង

មូស្គូ៖ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានចាប់ឃុំខ្លួនស្ត្រីម្នាក់ បន្ទាប់ពីបានតាមប្រមាញ់ជនសង្ស័យជារកឃាតក ទទួលខុសត្រូវក្នុងការបំផ្ទុះគ្រាប់បែកនៅហាងកាហ្វេមួយ ក្នុងទីក្រុង សេន ភីធើស្ប៊ើក ដោយសម្លាប់អ្នកសរសេរប្លុកគាំទ្រសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ស្ត្រីត្រូវចាប់ខ្លួនឈ្មោះ ដារីយ៉ា ត្រេប៉ូវ៉ា (Darya Trepova) អាយុ២៦ឆ្នាំ ត្រូវអាជ្ញាធរប្រកាសឈ្មោះក្នុងបញ្ជីត្រូវចាប់ខ្លួន របស់ក្រសួងមហាផ្ទៃ ហើយការចាប់ខ្លួននាងត្រូវបានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីប្រកាសជាសាធារណៈភ្លាមៗ នៅមុននេះបន្តិច។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី…

ប្រធានាធិបតីហ្វីលីពីន ឈប់ត្រូវការតុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីចាញ់បណ្តឹងឧទ្ធរណ៍ ករណីសង្គ្រាមគ្រឿងញៀន

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos Jr) បាននិយាយថា លោកនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយតុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីតុលាការនេះបានច្រានចោលបណ្តឹងឧទ្ធរណ៍ ដែលសុំឲ្យបញ្ឈប់ការស៊ើបអង្កេតលើសង្គ្រាមបង្ក្រាបគ្រឿងញៀនរបស់អតីតប្រធានាធិបតី។ ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ ដែលភាគច្រើនជាឈ្មួញ និងអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវនគរបាលបង្ក្រាបគ្រឿងញៀនបាញ់សម្លាប់ អំឡុងពេលយុទ្ធនាការបង្រ្កាបដ៏ខ្លាំងក្លារបស់ប្រធានាធិបតីមុន គឺលោក រ៉ូទ្រីហ្គូ ឌូធើតេ (Rodrigo…

មីស៊ីល និងដ្រូន របស់រុស្ស៊ីបំផ្លាញអគារលំនៅឋាន និងសម្លាប់​ជន​ស៊ីវិលអ៊ុយក្រែន ស្ថិតនៅក្បែរទីក្រុងគៀវ

ក្រុងគៀវ៖ កាលពីម្សិលមិញ កងទ័ពរុស្ស៊ី​ បាន​បង្កើន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់មីស៊ីល និង​ដ្រូន​ ធ្លាក់លើអគារលំនៅឋានរបស់អ៊ុយក្រែន ដោយ​បាន​សម្លាប់​និស្សិត និង​ជន​ស៊ីវិល ​ផ្សេង​ទៀត​ ក្នុង​ការ​តាម​ដាន​ដោយ​ហិង្សា​ចំពោះ​បេសកកម្ម​ការទូត​កម្រិត​ខ្ពស់​ដែល​មាន​គោល​បំណង​នាំ​យក​សន្តិភាព​ក្រោយ​សង្រ្គាម​អស់​រយៈពេល ១៣ ខែ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ឡូឌីមឿ ហ្សឺឡឹនស្គី បាននិយាយថា មីស៊ីលរុស្ស៊ីវាយប្រហារបំផ្លាញអគារផ្ទះល្វែងកម្ពស់ប្រាំបួនជាន់ នៅលើផ្លូវដ៏មមាញឹកមួយ ក្នុងទីក្រុង…

ប៉ូលិសឆ្មក់​ចូលឆែកឆេរផ្ទះរបស់​​ក្រុម​សិទ្ធិ​មនុស្ស​រុស្ស៊ី ដោយសង្ស័យមាននិន្នាការបម្រើប្រយោជន៍បរទេស

មូស្គូ៖ កងកម្លាំងសន្តិសុខរបស់ប្រទេសរុស្ស៊ី កាលពីម្សិលមិញ បានឆ្មក់ចូលឆែកឆេរលំនៅឋានរបស់អតីតបុគ្គលិកនៃអង្គការសិទ្ធិមនុស្ស ដើម្បីស្រាវជ្រាវរកឯកសារផ្សេងៗ និងនាំខ្លួនសមាជិកមួយចំនួនទៅសាកសួរនៅការិយាល័យប៉ូលីស បន្ទាប់សង្ស័យថា អង្គការនេះមាននិន្នការបម្រើនយោបាយឲ្យបរទេស។ អង្គការសិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៊ី ដែលមានឈ្មោះថា ម៉េម៉ូរៀល (Memorial) ត្រូវបានបង្កើតឡើងក្រោយការដួលរលំអតីតសហសភាពសូវៀត ដើម្បីចងក្រងឯកសារនានាស្តីពីការគាបសង្កត់ផ្នែកនយោបាយក្នុងរបបដឹកនាំដោយលោក ចូសេប ស្តាលីន (Josep Starlin) ប៉ុន្តែក្រុមនេះត្រូវបានរដ្ឋាភិបាលរុស្ស៊ី ហាមឃាត់ឈប់ឲ្យធ្វើសកម្មភាព…

អាមេរិក​ពន្លឿន​ការ​បញ្ជូន​រថក្រោះ ទៅសមរភូមិអ៊ុយក្រែន ប៉ុន្តែជាប្រភេទម៉ដែលចាស់វិញទេ

វ៉ាស៊ីនតោន៖ មន្ត្រីយោធាអាមេរិក បាននិយាយថា មន្ទីរបញ្ចកោណកំពុងតែពន្លឿនដំណើរការបញ្ជូនរថក្រោះឈ្មោះ អាប្រាម (Abrams) ទៅកាន់ប្រទេសអ៊ុយក្រែនដោយសម្រេចបញ្ជូនរថក្រោះម៉ូដែលចាស់ទៅមុនសិន បន្ទាប់ពីបានជួសជុលកែលម្អឡើងវិញរួចរាល់ហើយ និងអាចប្រយុទ្ធនៅក្នុងសង្រ្គាមបាន ក្នុងរយៈពេលយ៉ាងហោចណាស់ពី៨ខែ ទៅ១០ខែទៀត។ ផែនការដំបូង គឺគ្រោងបញ្ជូនឲ្យអ៊ុយក្រែននូវរថក្រោះចំនួន៣១គ្រឿង ជាប្រភេទម៉ូដែលថ្មី ឈ្មោះ អាប្រាម អឹម១អេ២ (Abrams M1A2) ប៉ុន្តែអាចចំណាយពេលរហូតដល់មួយឆ្នាំ…

អតីត​ទាហាន​អូស្ត្រាលី​ម្នាក់ ត្រូវតុលាការចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ករណី​សម្លាប់ជនជាតិ​អាហ្វហ្កានីស្ថាន

ស៊ីដនី៖ បុរសជនជាតិអូស្ត្រាលី អាយុ៤១ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅរដ្ឋ ញូវសោសវ៉េល (New South Wales) និងត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាត បន្ទាប់ពីការស៊ើបអង្កេតរួមគ្នារវាងការិយាល័យស៊ើបអង្កេតពិសេស និងប៉ូលីសសហព័ន្ធអូស្ត្រាលី។ អតីត​ទាហាន​រូប​នេះ​ត្រូវ​តុលាការចេញដីកាឃុំ​ខ្លួន​ក្នុងពន្ធនាគារជាបណ្តោះអាសន្ន ហើយ​ត្រូវ​បង្ហាញ​ខ្លួន​នៅចំពោះមុខ​តុលាការ ​ក្រុង​ស៊ីដនី​ នៅថ្ងៃអនាគត់។ សេចក្តីថ្លែងការណ៍របស់ប៉ូលីសសហព័ន្ធអូស្ត្រាលី បាននិយាយថា «តុលាការបានចោទប្រកាន់ថា បុរសនេះបានសម្លាប់បុរសជនជាតិអាហ្វហ្កានីស្ថានម្នាក់ នៅពេលលោកធ្វើទាហានច្បាំងក្នុងសង្គ្រាមប្រទេសអាហ្វហ្គានីស្ថាន…

សភាអឺរ៉ុប យល់ព្រមផ្តល់គាប់កាំភ្លើងធំមួយលានគ្រាប់ទៅឲ្យអ៊ុយក្រែន ធ្ចើសម្រាប់សង្គ្រាមមួយឆ្នាំទៀត

ក្រុងប្រ៊ុចសែលៈ រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃនេះ បានគាំទ្រផ្តល់គ្រាប់កាំភ្លើងធំចំនួនមួយលានគ្រាប់ ដល់ប្រទេសអ៊ុយក្រ័ន សម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ី ក្នុងរយៈពេលមួយឆ្នាំខាងមុខ។ រដ្ឋមន្ត្រីសហភាពអឺរ៉ុប បានយល់ព្រមលើផែនការផ្តល់ជំនួយជាទឹកប្រាក់ចំនួន២,១៤ឲពាន់លានដុល្លារ ដើម្បីដឹកចូលឃ្លាំងអាវុធផ្ទាល់ខ្លួន និងរួមគ្នាទិញគ្រាប់រំសេវសម្រាប់អ៊ុយក្រែន។ ក្រសួងការពារជាតិ និងរដ្ឋមន្ត្រីការបរទេសស ហភាពអឺរ៉ុបបានគាំទ្រគំនិតផ្តួចផ្តើមមួយក្នុងគោលបំណងផ្តល់ឲ្យអ៊ុយក្រែននេះ ក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលធ្វើឡើងនៅទីក្រុងប្រ៊ុចសែល កាលពីម្សិលមិញ។ នៅពេលលោកធ្វើជាប្រធានកិច្ចប្រជុំ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក…

You missed