ពលករខ្មែររាប់រយនាក់ សម្រុកឆ្លងដែនខុសច្បាប់ក្នុងទឹកដីថៃ តាមមេខ្យល់ អ្នកខ្លះត្រូវចាប់បញ្ជូនមកវិញ
បន្ទាយមានជ័យ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយចូលឆ្នាំខ្មែរកន្លងផុតទៅ ពលករខ្មែររាប់រយនាក់ បានសម្រុកឆ្លងដែនតាមច្រករបៀងព្រំដែន ដើម្បីទៅធ្វើការវិញនៅក្នុងប្រទេសថៃ ប៉ុន្តែអ្នកខ្លះត្រូវជាប់គាំងតាមបន្ទាត់ព្រំដែន ដោយរងចាំរថយន្តមេខ្យល់ថៃដឹកចូលទៅ រីឯអ្នកខ្លះទៀតត្រូវនគរបាលថៃ ចាប់បញ្ជូនមកវិញ។ មន្ត្រីនគរបាល និងទាហានខ្មែរឈរជើងតាមព្រំដែន បានឲ្យដឹងថា សកម្មភាពពលករខ្មែរឆ្លងដែនបានហើយ ប៉ុន្តែត្រូវជាប់គាំងនេះ កើតនៅក្នុងក្នុងភូមសាស្គ្រស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្ររបស់ថៃ ដែលឈមនឹងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។…
រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ អាមេរិក ទៅដល់ក្រុងកៀវ ដើម្បីរៀបចំផ្តល់ជំនួយផ្នែកសព្វាវុធ សម្រាប់វាយទប់ទល់រុស្ស៊ី
កៀវ៖ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់សហរដ្ឋអាមេរិក នៅថ្ងៃនេះ បានធ្វើដំណើរយ៉ាងសម្ងាត់ ទៅដល់ទីក្រុងកៀវ និងបានជួបជាមួយប្រធានាធិបតី អ៊ុយក្រែន ដើម្បីរៀបចំផែនការផ្តល់ជំនួយផ្នែកសព្វាវុធ សម្រាប់វាយទប់ទល់នឹងការឈ្លានពានពីកងទ័ពរុស្ស៊ី។ នៅក្នុងដំណើរទស្សនកិច្ចយ៉ាងសម្ងាត់នេះ រដ្ឋមន្ត្រីការបរទេស លោក អែនតូនី ប្លីងគិន (Antony Blinken) និងរដ្ឋមន្ត្រីការពារជាតិ លោក…
ដោយសារសង្គ្រាមអ៊ុយក្រែន លោក អេម៉ានូអែល ម៉ាក្រុង បន្តជាប់ឆ្នោតប្រធានាធិបតីបារាំង អាណត្តិទី២
ប៉ារីស៖ លទ្ធផលបោះឆ្នោតនៅបារាំង បានបង្ហាញនៅព្រឹកនេះថា លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បន្តជាប់ឆ្នោតប្រធានាធិបតីបារាំង អាណត្តិទី២ ដោយទទួលបានសំឡេងឆ្នោតលើសគូប្រជែងរបស់ខ្លួន ដែលលទ្ធផលបញ្ជាក់ឲ្យឃើញពីប្រជាប្រិយភាពក្នុងការដឹកនាំប្រទេស ក្នុងអាណត្តិកន្លងមក។ លទ្ធផលបឋម ដែលគពឲណៈកម្មការរៀបចំការបោះឆ្នោត បានបង្ហាញថា លោក ម៉ាក្រុងទទួលបានសំឡេងឆ្នោតគាំទ្រ៥៨,៥៥ភាគរយ នៃសន្លឹកឆ្នោតសរុប ខណៈ…
ចិនព្រមានអាមេរិក ពីមហន្តរាយធ្ងន់ធ្ងរផ្នែកទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កឡើងដោយដំណោះស្រាយបញ្ហាតៃវ៉ាន់
ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិចិន បាននិយាយព្រមានរដ្ឋមន្ត្រីការពារជាតិអាមេរិក កាលពីម្សិលមិញថា ទំនាក់ទំនងទ្វេភាគី រវាងរដ្ឋាភិបាលវ៉ាស៊ីនតោន ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹងបង្កជាមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើការដោះស្រាយបញ្ហាកោះតៃវ៉ាន់ ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ធ្វើឡើងដោយមិនត្រឹមត្រូវ។ យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia Today បានឲ្យដឹងថា ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទរយៈពេល៤៥នាទី ដែលផ្តួចផ្តើមដោយភាគីអាមេរិក លោក វ៉ី ហ្វេងហឺ…
លោក ពូទីន និយាយថា មិនចាំបាច់វាយសង្គ្រប់រោងចក្រស្លដែក នៅក្រុងម៉ារីយូប៉ូល ដែលទាហានរុស្ស៊ីព័ទ្ធជាប់
កៀវ-អ៊ុយក្រែន៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាឲ្យយោធារុស្ស៊ី លុបចោលផែនការវាយសង្គ្រប់យករោងចក្រស្លដែក ឈ្មោះ អាសូវស្តាល់ (Azovstal) ស្ថិតនៅខាងក្នុងទីក្រុងកំពង់ផែ ម៉ារីយូប៉ូល ដែលជាកន្លែងការពារខ្លួនចុងក្រោយរបស់ទាហានអ៊ុយក្រែន និងជនស៊ីវិលអ៊ុយក្រែន រាប់ពាន់នាក់ ដើម្បីលាក់ខ្លួនពីគ្រាប់កាំភ្លើងរុស្ស៊ី។ យាងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន…
រដ្ឋសមាជិកសហភាពអឺរ៉ុបមួយទៀត ប្រកាសអាសន្នរឿងខ្វះឧស្ម័នដុតកម្តៅក្នុងផ្ទះនារដូវរងារ ដោយសារទណ្ឌកម្មប្រឆាំងរុស្ស៊ី
វីយែន៖ រដ្ឋាភិបាលអូទ្រីស បានប្រកាសអាសន្នស្លន់ស្លោ ទាក់ទងនឹងវិបត្តិផ្គត់ផ្គង់ឧស្ម័នធម្មជាតិ បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់ កាលពីមួយថ្ងៃមុន បានប្រកាសអាសន្នបែបនេះ ដោយសាររដ្ឋាភិបាលទីក្រុងវីយែន កាន់តែភ័យខ្លាំងខ្លាចខ្វះឧស្ម័នប្រើប្រាស់ ប្រសិនបើប្រទេសរុស្ស៊ី ទទូចទូទាត់ជាប្រាក់រូពី របស់រុស្ស៊ី ជាជាងប្រាក់ដុល្លារ ឬប្រាក់អឺរ៉ូ។ យោងតាមការចេញផ្សាយ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ របស់បណ្តាញព័ត៌មានរុស្ស៊ី រ៉ាសៀ…
ក្រុមលោក ដូណាល់ ត្រាំ ចោទលោក ចូ បាយដិន ខួរក្បាលអន់ គិតមិនច្បាស់ មុននិយាយថា ពូទីន មិនអាចបន្តកាន់អំណាចទៀត
អាមេរិក៖ ក្រុមអ្នកតាមចាប់កំហុសប្រធានាធិបតី លោក ចូ បាយដិន បានចោទសួរម្តងហើយម្តងទៀត អំពីបញ្ហាផ្លូវចិត្តរបស់លោក ក្នុងសម្តីថ្លែងទៅកាន់មេដឹកនាំអឺរ៉ុប កាលពីសប្តាហ៍មុន ដោយបានអំពាវនាវជាសាធារណៈ ដែលចាត់ទុកថា ជាចេតនាឲ្យមានចលនាបណ្តេញលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចេញពីតំណែង ដើម្បីប្តូររបបដឹកនាំនៅរុស្ស៊ី។ យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉ាសៀ ធូដេ (Russia…
វិភាគ៖ តើរុស្ស៊ី អាចមានមុខមាត់លើឆាកអន្តរជាតិ ដូចបណ្តាប្រទេសពូកែឈ្លានពានគេ ផ្សេងទៀតដែរ ឬទេ?
អន្តរជាតិ៖ ក្រុមអ្នកវិភាគបាននិយាយថា ខណៈលោក វ្ល៉ាឌីមៀ ពូទីន កំពុងរងការរិះគន់ និងថ្កោលទោសពីអាមេរិក និងមេដឹកនាំបញ្ចឹមលោក ជុំវិញការឈ្លានពាន អ៊ុយក្រែន ដោយរុញលោកឲ្យនៅឯកោម្នាក់ឯងហាក់ដូចជាមិនអាចទៅរួចទេ ដោយសារតែអំណាចយុទ្ធសាស្ត្ររបស់រុស្ស៊ី។ អ្នកវិភាគប្រចាំទូរទស្សន៍ អាល់ ហ្សាហ្ស៊ីរ៉ា (Al Jazeera) របស់ប្រទេសកាតា បានលើកឡើងថា សង្គ្រាមនៅអ៊ុយក្រែន…
មេទ័ពជើងទឹក រុស្ស៊ីប្រចាំសមុទ្រខ្មៅ ស្លាប់ក្នុងសង្គ្រាមនៅក្រុងម៉ារីរូប៉ូល របស់អ៊ុយក្រែន
មូស្គូ៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី បាននិយាយថា មន្ត្រីយោធាជាន់ខ្ពស់របស់ខ្លួនម្នាក់ទៀត បានស្លាប់នៅជិតទីក្រុងម៉ារីយូប៉ុល ក្នុងទឹកដីអ៊ុយក្រែន ក្នុងសមរភូមិដណ្តើមយកទីកំពង់ផែសមុទ្រដ៏សំខាន់មួយ ដែលកងទ័ពរុស្ស៊ីឡោមព័ទ្ធជាប់ជាច្រើនថ្លៃមកហើយ។ យោងតាមភ្នាក់ងារព័ត៌មានរុស្ស៊ី អ.ធី បានឲ្យដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់រុស្ស៊ីជាច្រើននាក់ ដែលបាននិយាយកាលពីថ្ងៃអាទិត្យថា មេបញ្ជាការរងនៃកងទ័ពជើងទឹករុស្ស៊ី ប្រចាំនៅសមុទ្រខ្មៅ លោក អេនឌ្រី ប៉ាលី (Andrey Paliy) ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនៅជិតទីក្រុងកំពង់ផែ…
សរុបព្រឹត្តិការណ៍សំខាន់ៗ នែសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ឈានចូលដល់ថ្ងៃទី២៧
អន្តរជាតិ៖ ព្រឹត្តិការណ៍សំខាន់ៗរហូតមកដល់ពេលនេះ គឺថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដែលជាព័ត៌មានថ្មីៗ ចុងក្រោយគឺ កំពង់ផែយុទ្ធសាស្ត្រភាគដ៏សំខាន់ ស្ថិតភាគខាងត្បូងអ៊ុយក្រែន បន្តរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីកងទ័ពរុស្ស៊ីចូលឈ្លានពាន។ ប្រជាជនប្រមាណបួនសែននាក់នៅតែជាប់គាំង ក្នុងទីក្រុងនេះ ខណៈការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហូតឈាម កំពុងតែកក្រើកលំនៅដ្ឋានរបស់ពួកគាត់។ កាំភ្លើងធំរបស់រុស្ស៊ី បន្តវាយលុកឥតឈប់ឈរ។ សារព័ត៌មានអ៊ុយក្រែនមួយ កំពុងរាយការណ៍ពីស៊ីរ៉ែនវាយប្រហារតាមអាកាស នៅស្ទើរតែគ្រប់តំបន់ ទូទាំងប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក…
