ប្រធានាធិបតីអុយក្រែនថា ការសម្រេចចិត្តយឺតរបស់មេដឹនាំអឺរ៉ុប កំពុងសម្លាប់ប្រជាជនអ៊ុយក្រែន
ក្រុងគៀវ៖ អ៊ុយក្រែនបាននិយាយថា ការមិនព្រមសម្រេចចិត្តឲ្យបានលឿន ក្នុងចំណោមមេដឹកនាំលើសាកលលោក គឺកំពុងតែសម្លាប់ប្រជាជនអ៊ុយក្រែនបន្ថែមទៀត បន្ទាប់ពីអាល្លឺម៉ង់បានស្ទាក់ស្ទើរលើការសម្រេចចិត្តផ្គត់ផ្គង់ឲ្យអ៊ុយក្រែននូវរថក្រោះចម្បាំងប្រភេទ Leopard ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ទាហានអ៊ុយក្រែនទប់ទល់នឹងទាហានរុស្ស៊ី។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានសរសេរសារនៅលើបណ្តាញសង្គម កាលពីថ្ងៃសៅរ៍ថា «ការសម្រេចចិត្តថ្ងៃនេះរបស់អាល្លឺម៉ង់កំពុងសម្លាប់ប្រជាជនរបស់យើងកាន់តែច្រើន។ រាល់ការពន្យារពេល គឺជាការស្លាប់របស់ជនជាតិអ៊ុយក្រែន។ សូមគិតឲ្យលឿន»។ ប្រទេសចំនួន៥០បានយល់ព្រម កាលពីថ្ងៃសុក្រ ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសម្ភារៈយោធា ដែលមានតម្លៃរាប់ពាន់លានដុល្លារ រួមទាំងរថពាសដែក…