Month: October 2022

រុស្ស៊ី​ចាត់បញ្ចូលក្រុមហ៊ុនមេរបស់ហ្វេសប៊ុក​ និង អ៊ីនស្តាក្រាម ទៅក្នុង​បញ្ជី​ក្រុម​ភេរវករ និងក្រុម​ជ្រុលនិយម ប្រឆាំងរុស្ស៊ី

  មូស្គូ៖ ភ្នាក់ងារត្រួតពិនិត្យហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ី បានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក គឺក្រុមហ៊ុន មេតា (Meta Platforms Inc) ដែលជាក្រុមហ៊ុនមេរបស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងអ៊ីនស្តាក្រាម ចូលទៅក្នុងបញ្ជីឈ្មោះបណ្តាញក្រុមភេរវករ និង​ជ្រុលនិយម ប្រឆាំងរុស្ស៊ី។ កាលពីចុងខែមីនា ឆ្នាំ២០២២ ប្រទេសរុស្ស៊ី បានហាមឃាត់ ហ្វេសប៊ុក និង…

លោក ពូទីន ចាប់ផ្តើមវាយប្រហាក្រុង កៀវ និង​ទីក្រុង​ផ្សេងទៀត​ របស់​អ៊ុយក្រែន ដើម្បីសងសឹកការបំផ្លាញស្ពាន

ក្រុងគៀវ៖ ការ​ផ្ទុះ​បាន​កក្រើក​ទីក្រុង​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន រួម​ទាំង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ លើ​រដ្ឋធានី​កៀវ ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ។ ការវាយប្រហារពីរុស្ស៊ី បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានហៅការបំផ្ទុះ កាលពីថ្ងៃសៅរ៍ នៅលើស្ពានតភ្ជាប់ពីប្រទេសរុស្ស៊ី ទៅកាន់តំបន់គ្រីមៀ ដែលជាទឹកដីដែលខ្លួនបានបញ្ចូលក្នុងឆ្នាំ២០១៤ ជាអំពើភេរវកម្ម ដែលរៀបចំដោយភ្នាក់ងារពិសេសរបស់អ៊ុយក្រែន។ យោងតាមព័ត៌មានបឋមពីទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែន…

ភ្លៀងធ្លាក់ខ្លាំងពេក ធ្វើឲ្យរអិលបាក់ដីកប់ផ្ទះ និងសម្លាប់មនុស្ស២២នាក់ នៅវេណេហ្ស៊ុយអេឡា

ការ៉ាកាស់៖ ការរអិលបាក់ដី ដែលបង្កឡើងដោយទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានបង្កឲ្យហូរកប់លំនៅឋានជាច្រើន ក្នុងទីក្រុងមួយ នៅភាគកណ្តាលប្រទេស វេណេហ្ស៊ុយអេឡា និងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២២នាក់ស្លាប់។ អនុប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោកស្រី ដេលស៊ី រ៉ូទ្រីគេ (Delcy Rodríguez) បានប្រកាសថា ចំនួនអ្នកស្លាប់បានកើនឡើងដល់២២នាក់ ហើយសាកសពមនុស្ស២០នាក់ ត្រូវបានរកឃើញ…

តើមេទ័ពថ្មី​របស់​រុស្ស៊ី​ ក្នុងសង្រ្គាម​​អ៊ុយក្រែន​ ជា​នរណា?

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានតែងតាំងលោកឧត្តមសេនីយ ស៊ើគី សូរ៉ូវីគីន (Sergey Surovikin) ឲ្យដឹកនាំបញ្ជាទ័ពធ្វើសង្គ្រាមនៅអ៊ុយក្រែន ចំពេលមានវិបត្តិយោធាជាបន្តបន្ទាប់ និងបង្កការមិនសប្បាយចិត្តកាន់តែខ្លាំងឡើង នៅក្នុងប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន។ ការតែងតាំង កាលពីថ្ងៃសៅរ៍ ធ្វើឡើងបន្ទាប់ពីការបណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ីពីររូប…

បុរស​រុស្ស៊ីខ្លះ​ស្ម័គ្រ​ចិត្ត​ទៅច្បាំងនៅ​អ៊ុយក្រែន ព្រោះធុញប្រពន្ធឆ្នាស់ប្រើពេក និងរអ៊ូពេក 

មូស្គូ៖ អភិបាលក្រុងរបស់រុស្ស៊ីម្នាក់ បានិយាយថា បុរសជនជាតិរុស្ស៊ីមួយចំនួន បានសម្រេចចិត្តចូលធ្វើទាហានទៅច្បាំងនៅសមរភូមិមុខក្នុងប្រទេសអ៊ុយក្រែន ដោយសារប្រពន្ធប្រើពេក ហើយរអ៊ូមិនឈប់។ អភិបាលក្រុង វ័រគូតា (Vorkuta) លោក យ៉ារ៉ូស្លាវ សាប៉ូស្នីកូវ (Yaroslav Shaposhnikov) បាននិយាយអះអាងថា មួយភាគដប់នៃបុរសក្នុងប្រទេសរុស្ស៊ី ដែលស្ម័គ្រចិត្តចូលធ្វើទាហាន ដើម្បីច្បាំងជាមួយអ៊ុយក្រែន គឺដោយសារចង់គេចពីប្រពន្ធឆ្នាស់ពូកែរអ៊ូគួរឲ្យធុញ។…

មីស៊ីលកូរ៉េខាងត្បូងធ្លាក់​ចូល​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស បង្កការ​ភ័យ​ខ្លាចដល់ប្រជាជន

សេអ៊ូល៖ មីស៊ីលរបស់កូរ៉េខាងត្បូងមួយគ្រាប់ នៅ​ថ្ងៃ​ពុធនេះ បានធ្លាក់ចូលមូលដ្ឋានយោធាមួយកន្លែង នាភាគឦសានប្រទេស ក្នុង​អំឡុង​ពេល​​បាញ់សមយុទ្ធ​ ជាមួយទាហាន​​អាមេរិក​ ​ដើម្បី​សងសឹកប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលអន្តរទ្វីប ចូលដល់ដែនអាកាសប្រទេសជប៉ុន។ អគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់អំពីឧប្បត្តិហេតុនេះ ដោយកត់សម្គាល់ថា មីស៊ីលផ្លោងមានបញ្ហា​បច្ចេកទេស ហើយ​ធ្លាក់​ពីលើ​មេឃ ចូលទីប្រជុំជនមួយ ស្ថិតនៅចម្ងាយប្រហែល៩០គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើង។ ប៉ុន្តែពុំមានអ្នកស្លាប់ ឬរងរបួសបណ្តាលមកពីការធ្លាក់មីស៊ីលនេះទេ…

អតីតមេសេអ៊ីអា អាមេរិក ព្រមានវាយកម្ទេចទាហាន និងវានាចម្បាំងទាំងអស់របស់រុស្ស៊ី ប្រសិនបើរុស្ស៊ី ប្រើអាវុធនុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖ នាយឧត្តមសេនីយ៍យោធាចូលនិវត្តន៍របស់អាមេរិក បានព្យាករណ៍ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងដឹកនាំការឆ្លើយតបដ៏ខ្លាំងក្លា ចំពោះការវាយប្រហារដោយនុយក្លេអ៊ែរណាមួយ របស់រុស្ស៊ី នៅអ៊ុយក្រែន ដោយវាយកម្ទេចកងកម្លាំង និងមូលដ្ឋានយោធាទាំងអស់របស់រុស្ស៊ីតែម្តង។ លោក ដេវីដ ផេត្រេស (David Petraeus) ដែលធ្លាប់​បាន​បម្រើការ​ជា​នាយក​ភា្នក់ងារចារកម្មអាមេរិក សេអ៊ីអា មួយ​រយៈ​ខ្លី​ កាលសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថា…

មនុស្សស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នា ក្នុងការប្រកួតបាល់ទាត់ ឥណ្ឌូនេស៊ី ឡើងដល់១២៥នាក់

ហ្សាការតា៖ យ៉ាងហោចណាស់មនុស្ស១២៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀត បានរងរបួស នៅក្នុងហឹតុការណ៍រត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ ក្នុងប្រទេសឥណ្ឌូនេស៊ី។ សោកនាដកម្ម​ កាលពី​យប់​ថ្ងៃ​សៅរ៍ នៅ​ពហុកីឡាដ្ឋាន ក្នុង​ទីក្រុងម៉ាឡាង (Malang) ភាគ​ខាងកើត​ប្រទេសឥណ្ឌូនេស៊ី គឺជាគ្រោះមហន្តរាយដ៏​សាហាវ​បំផុត​មួយ​ក្នុង​ពិភពលោក​។ នគរបាលក្នុងខេត្តចាវ៉ាខាងកើត បាននិយាយថា អ្នកគាំទ្រការប្រកួតបាល់ទាត់រាប់ពាន់នាក់ បានសម្រុកចូលទីលានប្រកួត បន្ទាប់ពីក្រុមពួកគេគាំទ្រចាញ់ការប្រកួត៣ទល់នឹង២។ មន្ត្រីនគរបាល បានព្យាយាមគ្រប់គ្រងកុបកម្ម…

You missed