Category: ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្ស១៥នាក់ស្លាប់ រាប់សិបនាក់បាត់ខ្លួន ដោយរអិលបាក់ដី នៅឥណ្ឌូនេស៊ី

ហ្សាការតា៖ យ៉ាងហោចណាស់មនុស្ស១៥នាកបានស្លាប់ និងរាប់សិបនាក់ទៀត បានបាត់ខ្លួន កាលពីម្សិលមិញ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងរអឹលបាក់ដី នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ រូបភាព និងឃ្លីបវីដេអូ ពីទីភ្នាក់ងារឡ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានបង្ហាញពីដីរអិលបាក់ហូរកាត់ព្រៃឈើភ្នំ ចំណែកភក់ល្បាប់ និងកម្ទេចកម្ទី បានគ្របលិចផ្ទះរាប់សិបខ្នង នៅលើកោះមួយស្ថិតនៅជាប់មាត់សមុទ្រ។ ពីទីភ្នាក់ងារឡ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយទៀតថា ទីតាំងនៃការរអឹលបាក់ដី មានភ្លៀងកំពុងបន្តធ្លាក់ឥតឈប់…

ចិន​បន្ទោស​ថា វិបត្តិ​អ៊ុយក្រែន​ គឺបង្កឡើងដោយបាតដៃអត់សម្រោល

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន ហ្គង់ (Qin Gang) បាននិយាយថា វិបត្តិអ៊ុយក្រែន ហាក់ដូចជាបង្កឡើងដោយបាតដៃអត់ស្រមោល ដែលរុញច្រានសង្គ្រាមឲ្យអូសបន្លាយ និងបង្កជាជម្លោះភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ។ លោក ឈីន ហ្គង់ ដែលឡើងកាន់តំណែងបន្តពីលោក វ៉ាង យី (Wang Yi)…

ចិន​បង្កើន​ថវិកា​ផ្នែកយោធា ដើម្បីទប់ទល់ការគំរាមកំហែង​កាន់តែ​ខ្លាំងដល់សន្តិសុខជាតិចិន

ប៉េកាំង៖ ប្រទេសចិននឹងបង្កើនការចំណាយផ្នែកយោធាច្រើនជាងប្រាំពីរភាគរយនៅឆ្នាំនេះ ស្របពេលមានការគំរាមកំហែងកាន់តែខ្លាំងដល់សន្តិសុខជាតិរបស់ចិន ជាពិសេសជុំវិញបញ្ហានៅកោះតៃវ៉ាន់។ ការបង្កើនថវិកាផ្នែកការពារជាតិនេះ ត្រូវបានប្រកាសដោយសភាប្រជាជនចិន ដែលនឹងអនុម័តគាំទ្រអាណត្តិទី៣ សម្រាប់តំណែងប្រធានាធិបតីចិនរបស់លោក ស៊ី ជីនភីង (Xi Jinping)។ ថវិកាយោធារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង មានទំហំប្រហែល២២៥ពាន់លានដុល្លារ ប៉ុន្តែនៅទាបជាងទ្ទង់ចំណាយសម្រាប់យោធាសហរដ្ឋអាមេរិក ដែលច្រើនជាងថវិកាយោធាចិន រហូតដល់បួនដង។ ចំណែកអ្នក​វិភាគ​ជឿ​ថា ចិនបានទម្លាក់ទំហំការចំណាយ​លើ​វិស័យ​ការពារ​ជាតិ គឺជាការលេងសើចដើម្បីបំភាន់ពិភពលោក។…

អគ្គិភ័យដ៏សន្ធោសន្ធៅឆាបឆេះជំរុំជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ ក្នុង​ប្រទេស​បង់ក្លាដែស

ដាកា៖ មន្ត្រីពន្លត់អគ្គីភ័យ និងមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា អគ្គិភ័យដ៏ធំមួយ បានឆាបឆេះជំរុំជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ា នៅភាគខាងត្បូងប្រទេសបង់ក្លាដែស ដោយបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ គ្មានទីជម្រក។ អគ្គីភ័យបានលេបត្របាក់ជំរុំទី១១ ដែលជាជម្រកសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាងមួយលាននាក់កំពុងរស់នៅ ដោយពូកគេភាគច្រើន បានភៀសខ្លួនចេញពីការបង្ក្រាបដោយយោធានៅក្នុងប្រទេសភូមា ក្នុងឆ្នាំ២០១៧។ ជំរុំត្រូវភ្លើងឆេះនេះ គឺស្ថិតក្នុងចំណោមជំរុំទាំងអស់ចំនួន៣២ទីតាំង ដែលមានជនភៀសខ្លួន រ៉ូហីងយ៉ា កំពុងរស់នៅជាង១,២លាននាក់។…

សិស្សសាលាអ៊ីរ៉ង់ រាប់ពាន់នាក់ដួលសន្លប់ជាបន្តបន្ទាប់ សង្ស័យត្រូវថ្នាំគីមីពុល

តេហេរ៉ង់៖ សិស្សសាលាអ៊ីរ៉ង់ជាង១,០០០នាក់ ដែលភាគច្រើនជាសិស្សស្រី បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ក្នុងរយៈពេលបីខែជាប់ៗគ្នា ដែលគេសង្ស័យថា អាចបង្កឡើងពីឧស្ម័នពុល។ ក្មេងស្រីរាប់សិបនាក់ នៅក្នុងសាលារៀនយ៉ាងតិច ២៦កន្លែងផ្សេងៗគ្នា នៅទូទាំងប្រទេសអេរ៉ង់ ត្រូវគេរាយការណ៍ថា បានធ្លាក់ខ្លួនឈឺដើមខែមីនា ឆ្នាំ២០២៣នេះ ដែលជាការកើនឡើងយ៉ាងរហ័សនៃករណីដួលសន្លប់បន្តបន្ទាប់គ្នា។ អ្នកជំងឺជាច្រើនមានរោគសញ្ញាស្រដៀងគ្នា គឺមានបញ្ហាផ្លូវដង្ហើម ក្អួតចង្អោរ វិលមុខ និងអស់កម្លាំងល្ហិតល្ហៃ។ ករណីដួលសន្លប់ដំបូង…

ក្រុមអ្នកប្រាជ្ញនៅទ្វីបអឺរ៉ុប មើលរំលងកេរតំណែលរបស់ចក្រពត្តិរុស្ស៊ី ទោះបីសហភាពសូវៀតដួលរលំក៏ដោយ

ហ្សឺណែវ៖ អស់រយៈពេលជាយូរមកហើយ ក្រុមអ្នកប្រាជ្ញលោកខាងលិចមិនអើពើនឹងកេរតំណែលនៃចក្រភពរុស្ស៊ី និងអាណានិគមរុស្ស៊ីឡើយ។ នៅពេលរុស្ស៊ី ចាប់ផ្តើមឈ្លានពានប្រទេសអ៊ុយក្រែន កាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ការជជែកគ្នាបានលើកឡើងអំពីលក្ខណៈនៃអធិរាជសង្រ្គាម។ ក្រុមអ្នកប្រាជ្ញ ​ដែល​ធ្លាប់បាន​និយាយ​អំពី​រឿង​នេះ ​ត្រូវ​បានគេច្រានចោលភ្លាម​ក្នុងរង្វង់បណ្ឌិត្យសភា ​និងក្នុង​នយោបាយរបស់​លោកខាងលិច​មួយចំនួន។ ខាងក្រោមនេះ គឺអត្ថបទស្រាវជ្រាវរបស់លោកស្រី បូតាកុស កាស៊ីមបេកាវ៉ា (Botakoz Kassymbekova) គឺជាជំនួយការសាស្រ្តាចារ្យនៃប្រវត្តិសាស្រ្តទំនើប…

កិច្ច​ប្រជុំ G20 នៅឥណ្ឌា​បញ្ចប់​ដោយ​គ្មាន​ការ​ឯកភាព​គ្នា​ អំពីសង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន

ញូវដែលី៖ កិច្ចប្រជុំក្រុមប្រទេសអ្នកមាន ហៅថា G20 បានបញ្ចប់ដោយគ្មានការឯកភាពគ្នា ជុំវិញសង្រ្គាមអ៊ុយក្រែន ខណៈប្រទេសចិន រួមជាមួយរុស្ស៊ី នាំគ្នាបដិសេធការទាមទារឲ្យរុស្ស៊ីបញ្ឈប់សង្គ្រាម។ ប្រទេសទាំងពីរ គឺជាប្រទេសមានរដ្ឋមន្ត្រីការបរទេសចូលរួមកិច្ចប្រជុំ G20 កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងញូវដែលី ហើយមិនឯកភាពលើសេចក្តីថ្លែងការណ៍ទាមទារឲ្យរុស្ស៊ី ដកទ័ពទាំងអស់ និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក សុប្រាម៉ានយ៉ាម…

រុស្ស៊ីចោទអ៊ុយក្រែនថា វាយ​ប្រហារ​ឆ្លង​ដែន​ចូលទឹកដីរុស្ស៊ី, អ៊ុយក្រែនថា ជាការបះបោររបស់ជនជាតិរុស្ស៊ី ដើម្បីប្រឆាំងលោក ពូទីន

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា រុស្ស៊ីរងការវាយប្រហារបែបប្រហារភេរវកម្ម នៅក្នុងតំបន់មួយ ស្ថិតភាគខាងត្បូង ជាប់ព្រំដែនអ៊ុយក្រែន ហើយបានប្តេជ្ញាសងសឹកកម្ទេចចោលនូវអ្វី ដែលលោកហៅថា ជាក្រុមធ្វើវិទ្ធង្សនាពីអ៊ុយក្រែន ដែលបានបាញ់ផ្លោងទៅលើជនស៊ីវិលរុស្ស៊ី។ រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសថា ក្រុមទាហានអ៊ុយក្រែន បានឆ្លងព្រំដែនចូលទឹកដីរុស្ស៊ី…

សភា​វៀតណាម​ជ្រើសរើស​បប្រធានាធិបតីថ្មី​ ដែលមានវ័យក្មេងជាងគេ

ហាណូយ៖ រដ្ឋសភាវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានប្រកាសតែងតាំងលោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) ជាប្រធានាធិបតីថ្មី ក្នុងការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេសវៀតណាម ចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លា។ នៅក្នុងសម័យប្រជុំវិសាមញ្ញមួយ កាលពីម្សិលមិញ សមាជិកសភា បានបញ្ជាក់ថា លោក វ៉ូ…

ជប៉ុន​នឹង​ធ្វើ​ជា​ប្រធាន​កិច្ច​ពិភាក្សារបស់រដ្ឋមន្ត្រីហិរញ្ញវត្ថប្រទេស G7 ដើម្បីរកវិធី​ដាក់​សម្ពាធលើ​រុស្ស៊ី​

ក្រុងញូវដែលី៖ មេដឹកនាំ​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស G7 នឹង​ជួប​ប្រជុំ​គ្នា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះ ដើម្បី​ពិភាក្សាគ្នា​រក​វិធានការ​ដាក់​សម្ពាធ​លើរដ្ឋាភិបាលក្រុង​ម៉ូស្គូ ​ឲ្យ​បញ្ចប់​សង្រ្គាមបង្ហូរឈាមនៅអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក ហ្ស៊ូនីជី ស៊ុយហ្ស៊ុគី (Shunichi Suzuki) នឹងធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពីប្រទេស G7 ដែលគ្រោងធ្វើឡើងនៅទីក្រុង បេងហ្គាឡារូ ប្រទេសឥណ្ឌា។  …

You missed