Category: ព័ត៌មានអន្តរជាតិ

បាតុកម្មផ្ទុះនៅ​ទីក្រុង​ប៉ារីស ប្រឆាំងការធ្វើកំណែ​ទម្រង់​ប្រាក់​សោធននិវត្តដោយបង្ខំ

ក្រុងប៉ារីស៖ ប៉ូលិស​កុបកម្ម​បារាំង​បាន​ប្រើ​ដំបង ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​កាណុង​បាញ់​ទឹក ដើម្បី​បំបែកក្រុម​បាតុករឲ្យ​ចេញពី​ទីលាន​កណ្តាល​ក្រុង​ប៉ារីស ដែល​មនុស្ស​រាប់​ពាន់​នាក់​​កំពុងប្រមូល​ផ្តុំគ្នា​តវ៉ា​នឹង​កំណែទម្រង់​ប្រាក់សោធននិវត្ត​របស់​ប្រធានាធិបតីបារាំង។ ជួរប៉ូលីស ដោយមានខែលការពារកុបកម្ម និងដំបង បានដើរឆ្ពោះទៅកាន់វិមានកុងគក់ ខណៈអ្នកផ្សេងទៀតបានបាញ់ទឹកបំបែកបាតុករ ដែលដុតភ្លើងបំភ្លឺនៅកណ្តាលទីលានប្រវត្តិសាស្ត្ររបស់បារាំង។ ទីភ្នាក់ងារព័ត៌មានបារាំងបានរាយការណ៍ថា ប៉ូលិសបានប្រើដំបង និងប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរុញក្រុមបាតុករឲ្យចេញទីលាន និងនៅឲ្យឆ្ងាយពីស្ពាន នៅក្បែរវិមានព្រឹទ្ធសភា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក…

កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់ទៀត ដើម្បីព្រមានកិច្ចប្រជុំ​រវាងកូរ៉េខាងត្បូង និង​​ជប៉ុន នៅទីក្រុងតូក្យូ

តូក្យូ៖ ក្រសួងការពារជាតិជប៉ុន បាននិយាយថា កូរ៉េខាងជើង នៅថ្ងៃនេះ បានបាញ់មីស៊ីលមួយគ្រាប់ទៀត ចេញពីឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសកូរ៉េខាងជើង ហើយត្រូវបានគេរំពឹងថា នឹងបាញ់ចូលទៅក្នុងសមុទ្រប្រហែលចម្ងាយ៥៥០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើត នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ មន្ត្រីយោធាកូរ៉េខាងត្បូង មិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីការបាញ់បង្ហោះនោះទេ ចំណែករដ្ឋភិបាលក្រុង​ព្យុងយ៉ាង​ ក៏មិន​ទាន់​ចេញ​ការ​អធិប្បាយ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ដែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង បាននិផ្សាយថា ការបាញ់បង្ហោះកាលពីថ្ងៃអង្គារ គឺជាមីស៊ីលផ្លោងយុទ្ធសាស្ត្រចំនួនពីរគ្រាប់ ដែលត្រូវបានបាញ់ចេញពីតំបន់ខាងត្បូង ហើយបានធ្លាក់ចំលើគោលដៅនៅលើកោះមួយ…

រដ្ឋមន្ត្រីការពារជាតិអាមេរិក និយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អំពីការធ្លាក់យន្តហោះដ្រូន

  Myវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក លោក ឡយ អូស្ទីន (Lloyd Austin) កាលពីម្សិលមិញបាននិយាយថា លោកបានហៅទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បន្ទាប់ពីការធ្លាក់យន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកមួយគ្រឿង នៅក្នុងសប្តាហ៍នេះចូលក្នុងសមុទ្រខ្មៅ ដែលទីក្រុងវ៉ាស៊ីនតោន បានស្តីបន្ទោសថា ជាកំហុសរបស់ទីក្រុងមូស្គូ។ លោកបានប្រាប់អ្នកយកព័ត៌មានថា លោកបាននិយាយជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើគេ…

កម្មកររោងចក្រកូកា-កូឡា រាប់ពាន់នាក់នៅអាមេរិក នាំគ្នារត់ចេញពីរោងចក្រ ព្រោះខ្លាចពុលសារធាតុគីមី

រដ្ឋហ្វ្លរីដា៖ ធុងផ្ទុកសារធាតុគីមីអាម៉ូញាក់ចំណុះ៩១ ០០០លីត្ររបស់រោងចក្រផលិតភេសជ្ជៈកូកា-កូឡា នៅក្នុងរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក បានលេចធ្លាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបង្ខំកម្មករ និងបុគ្គលិកទាំងរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីបរិវេណរោងចក្រ ព្រោះប៉ះពាល់ដល់សុខភាព។ រីឯអ្នករស់នៅក្នុងតំបន់ស្ថិតនៅក្បែររោងចក្រខាងលើនេះ ក៏ត្រូវជម្លៀសខ្លួនចេញផងដែរ ដែលក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមកក្រុមពន្លត់អគ្គីភ័យ បានពន្លត់ភ្លើងឆេះត្រង់ចំណុចលេចធ្លាយនេះ បានដោយជោគជ័យ។ ចំណែកប្រតិបត្តិការ​សម្អាត​សារធាតុពុលពីគីមីអាម៉ូញាក់ ត្រូវបាន​គេ​រាយការណ៍​មកថា ​បាន​បញ្ចប់​នៅ​ប្រហែល​ម៉ោង៣ និង៣០នាទី​រសៀល ថ្ងៃទី១៥…

ប្រទេសហុងឌូរ៉ាស ​នឹង​ដាក់ស្ថានទូតនៅ​ចិនដីគោក ដោយ​ដកខ្លួនចេញពី​កោះតៃវ៉ាន់

តេហ្គូស៊ីហ្គាលប៉ា៖ ប្រធានាធិបតីប្រទេសហុងឌូរ៉ាស លោកស្រី ហ្ស៊ីយ៉ូម៉ារ៉ា កាស្ត្រូ (Xiomara Castro) បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោកស្រីនឹងបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនដីគោក ហើយផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់។ ការផ្លាស់ប្តូរនេះនឹងទុកឲ្យកោះតៃវ៉ាន់ មានប្រទេសទទួលស្គាល់ត្រឹមចំនួន១៣ប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីឲ្យទទួលស្គាល់គោលនយោបាយចិនតែមួយ។ លោកស្រី ហ្ស៊ីយ៉ូម៉ារ៉ា កាស្ត្រូ បាននិយាយប្រកាសថា លោកស្រីបានណែនាំរដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស ឲ្យចាប់ផ្តើមការចរចាជាមួយប្រទេសចិន…

អ៊ុយក្រែនចង់អនុម័ឲ្យកងពលទាហាន Hacker ក្លាយជាក្រុមស្របច្បាប់

ក្រុងគៀវ៖ អ៊ុយក្រែន​កំពុង​រៀបចំ​ច្បាប់​មួយ​ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ Hacker ដ៏​ចម្រូងចម្រាស​របស់​ខ្លួន​ប្រែ​ក្លាយ​ក្រុមសកម្មជនអន្តរជាតិ​ ដែល​គាំទ្រ​អ៊ុយក្រែន​ឲ្យទៅ​ជា​អង្គភាព​យោធាបម្រុងផ្នែកជំនាញលើបណ្តាញអ៊ីនធឺណិត. លេខាធិការនៃមជ្ឈមណ្ឌលសម្របសម្រួលជាតិសម្រាប់សន្តិសុខ តាមអ៊ីនធឺណិតរបស់អ៊ុយក្រែន លោកស្រី ណាតាលីយ៉ា កាជុក (Natalia Tkachuk) បាននិយាយថា ច្បាប់ស្តីពី «ការបង្កើត និងដំណើរការនៃកងទ័ពជំនាញផ្នែក អ៊ីនធឺណិត» ត្រូវបានព្រាងយ៉ាងរហ័សនៅក្រសួងការពារជាតិអ៊ុយក្រែន។ លោកស្រីបានបន្ថែមថា…

ទាហានភូមាសម្លាប់​មនុស្ស​ជាង២៨នាក់​ ក្នុង​ការ​វាយ​ប្រហារ​លើ​វត្ត​អារាម

ណៃពិដោ៖ ក្រុមទាហានបះបោរ ក្នុងប្រទេសភូមា បាននិយាយថា យ៉ាងហោចណាស់មនុស្ស២៨នាក់ ត្រូវកងទ័ពភូមាសម្លាប់ នៅឯវត្តមួយក្នុងរដ្ឋសាន ដែលជាទីកន្លែងពួកគាត់លាក់ខ្លួនពីគ្រាប់ផ្លោង។ ប្រទេសភូមា បានប្រយុទ្ធគ្នាដ៏សាហាវរវាងយោធា និងក្រុមតស៊ូប្រដាប់អាវុធ ចាប់តាំងពីរបបយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីពីរឆ្នាំ២០២២។ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បំផុត​មួយ​ចំនួន​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​នេះ​រវាង​ទាហានរបស់រដ្ឋាភិបាលណៃពិដោ និង​ក្រុមឧទ្ទាមលាក់ខ្លួនតាមព្រំដែន​ជាប់ជាមួយ​ប្រទេស​ថៃ។ ចំណែកកងទ័ពការ៉ែនវិញ បាននិយាយថា កម្លាំងទ័ពអាកាស និងកាំភ្លើងធំរបស់យោធាភូមា បានបាញ់ចូលទៅក្នុងភូមិ ហើយបានសម្លាប់មនុស្ស…

កូរ៉េខាងជើងបញ្ជាក់ថា ខ្លួនបាញ់មីស៊ីលពីរគ្រាប់សម្រាប់កម្ទេចសត្រូវ ប្រកបដោយជោគជ័យ

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានអះអាងនៅថ្ងៃនេះថា ខ្លួនបានបាញ់មីស៊ីលពីរគ្រាប់ នៅក្នុងសមយុទ្ធរៀបចំឡើង ដើម្បីហ្វឹកហាត់ដល់អង្គភាពយោធាកូរ៉េខាងជើង ដើម្បីបំពេញបេសកកម្មនៅពេលណាក៏បាន និង មានមត្ថភាពបំផ្លាញសត្រូវបានដោយជោគជ័យ។ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានពណ៌នាការបាញ់មីស៊ីលនេះថា ជាការបង្ហាញពីសមយុទ្ធផ្នែកយោធា ដែលបានបាញ់មីស៊ីលផ្លោងមីស៊ីលយុទ្ធសាស្ត្រចេញពីដីចំនួនពីរគ្រាប់ ស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងលិច ហើយបានហោះក្នុងចម្ងាយប្រហែល៦១១គីឡូម៉ែត្រ ហ់យបានធ្លាក់ចំគោលដៅនៅលើកោះតូចមួយ នៅឆ្នេរសមុទ្រភាគឦសានក្នុងទឹកដីរបស់កូរ៉េខាងជើង។…

ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម និងប្រកាន់ពូជសាសន៍ នៅ​អាមេរិក​ ​កើនឡើង​ខ្ពស់​ជាងឆ្នាំកន្លងមក

វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យ ឆ្នាំ២០២១ ដែលត្រូវបានវិភាគដោយការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក ហើយបានចេញផ្សាយ នៅដើមសប្តាហ៍នេះ បានឲ្យដឹងថា អំពើឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម នៅក្នុងសហរដ្ឋអាមេរិក បានបន្តកើនឡើងយ៉ាងខ្លាំង ហើយឥឡូវនេះបានឈានដល់កម្រិតខ្ពស់ជាងបណ្តាឆ្នាំកន្លងមក។ សរុបអំពើឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម ប្រកាន់ពូជសាសន៍មានចំនួន៩ ០៦៥ករណី ត្រូវបានកត់ត្រាក្នុងឆ្នាំ២០២១ ធៀបនឹង៨ ១២០ករណី កើតឡើងនៅក្នុងឆ្នាំ២០២០…

ទាហានរថក្រោះអ៊ុយក្រែន និយាយថា សមរភូមិទីក្រុង បាក់មុត នឹងដួលរលំ

ទីក្រុងគៀវ៖ ទោះបីជាមានការទទូចរបស់ថ្នាក់ដឹកនាំអ៊ុយក្រែនថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងបន្តការពារទីក្រុង បាក់មុត (Bakhmut) ក្នុងតំបន់ ដូនបាស់ (Donbass) ក៏ដោយ ទ័ពអ៊ុយក្រែនកំព់ងបាក់ទ័ពកាន់តែខ្លាំង។ កងទ័ពរថក្រោះអ៊ុយក្រែនម្នាក់ បាននិយាយថា ទីក្រុង បាក់មុត នឹងធ្លាក់ចូលក្នុងកណ្តាប់ដៃទាហានរុស្ស៊ី។ គេឡោមព័ទ្ធយើងស្ទើរជិតអស់ហើយ។ អង្គភាពនីមូយៗ កំពុងដកទ័ពជាបណ្តើរៗ និងជាក្រុមតូចៗ។ បុរសរូបនេះ…

You missed