ចំនួនមនុស្សស្លាប់កើនឡើងជិត៣០០នាក់ នៅក្នុងជម្លោះដណ្តើមអំណាចគ្នារវាងមេទ័ពប្រទេសស៊ីដង់ ត្រឹមក្នុងរយៈពេលប្រាំថ្ងៃ
ទីក្រុងខាទូម៖ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃទីនេះថា នៅក្នុងប្រទេស ស៊ូដង់ មនុស្សជិត៣០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលប្រាំថ្ងៃចុងក្រោយនេះ នៅក្នុងជម្លោះប្រដាប់អាវុធរវាងកំពូលមេទ័ពពីររូប ដែលកំពុងតែដណ្តើមអំណាចគ្នា ហើយចំនួនអ្នកស្លាប់ទំនងជាកើនខ្ពស់ជាងនេះ ដោយសារតែសាកសពជាច្រើននៅរណូករណែលតាមដងផ្លូវ។ ឧត្តមសេនីយគូប្រជែងរបស់ស៊ូដង់ កាលពីថ្ងៃម្សិលមិញ បានធ្វើព្យាយាមជាថ្មីឲ្យមានបទឈប់បាញ់គ្នារយៈពេល២៤ម៉ោង ប៉ុន្តែការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅតែបន្ត ហើយក្រុមជំនួយផ្តល់ បានទាមទារថា ពួកគេត្រូវការការធានាដល់សន្តិសុខ ដើម្បីជួយជនស៊ីវិល ដែលជាប់គាំងដោយការប្រយុទ្ធគ្នា…
