Category: ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់​នឹង​ដក​ទ័ព​មួកខៀវ ចេញ​ពី​បេសកកម្ម​អង្គការសហប្រជាជាតិ​នៅប្រទេស​ម៉ាលី នាឆ្នាំ​២០២៤

ប៊ែរឡាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងដកកងទ័ពមួកខៀវរបស់ខ្លួន ចេញពីបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី នាខែឧសភាឆ្នាំ២០២៤ ដែលបានក្លាយជាប្រទេសចុងក្រោយគេ ដែលប្រកាសដកខ្លួនចេញពីប្រទេសរងគ្រោះដោយក្រុមបះបោរ។ អ្នកនាំពាក្យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយស្តីពីថ្ងៃអង្គារថា រដ្ឋាភិបាលនឹងស្នើទៅសភាថា អំពីការប្តេជ្ញាចិត្តរបស់ប្រទេសអាឡឺម៉ង់ចំពោះប្រតិបត្តិការអង្គការសហប្រជាជាតិ នៅម៉ាលី ត្រូវបានបន្តជាលើកចុងក្រោយក្នុងមួយឆ្នាំទៀត បន្ទាប់ពីចំណាយពេលអស់១០ឆ្នាំ។ អ្នកនាំពាក្បានបន្ថែមថា ការសម្រេចចិត្តនេះ គឺជាការយកចិត្តទុកដាក់ជាពិសេសទៅលើការបោះឆ្នោត ដែលបានគ្រោងទុករបស់ប្រទេសម៉ាលី…

រញ្ជួយដីកម្រិត៧រ៉ិចទ័រ វាយប្រហារកោះសូលូម៉ុន មួយភ្លែត បង្កឲ្យមានការភ័យខ្លាចចំពោះរលកយក្សស៊ូណាមិ

ហ្សាកាតា៖ មជ្ឈមណ្ឌលព្រមានអំពីរលកយក្សស៊ូណាមិប្រចាំតំបន៉ប៉ាស៊ីហ្វិក បាននិយាយថា រញ្ជួយដីកម្រិត៧ រ៉ិចទ័រ បានវាយប្រហារនៅជិតកោះសូលូម៉ុន បង្កជាររលកដ៏គ្រោះថ្នាក់អាចកើតមានសម្រាប់កោះជាច្រើននៅក្នុងតំបន់ រួមទាំងកោះប៉ាពួញូហ្គីណេ និងកោះវ៉ានូអាទូ។ បើយោងតាមការព្យាករណ៍របស់មជ្ឍមណ្ទលឧតុនិយមសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅព្រឹក ថ្ងៃអង្គារ ក្នុងចម្ងាយប្រហែល៥៦គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីហូនៀរ៉ា កើតឡើងក្រោយរញ្ជួយដីកម្រិត៦រិចទ័រ ប្រហែល៣០នាទីក្រោយមក ដែលបានចុះខ្សោយទៅវិញនៅក្នុងតំបន់នេះ។ ការិយាល័យនាយករដ្ឋមន្ត្រីនៃកោះ សូលូម៉ុន…

ប្រជាជនអ៊ុយក្រែនប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិត ដោយសារសីតុណ្ហភាពត្រជាក់ខ្លាំងចូលមកដល់

ក្រុងគៀវ៖ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមានថា ប្រជាជន​រាប់លាន​នាក់​ក្នុង​ប្រទេស​អ៊ុយក្រែន​ កំពុងប្រឈម​មុខ​នឹង​រដូវរងា​ ដែល​គំរាមកំហែង​អាយុជីវិត​នៅ​ឆ្នាំ​នេះ ខណៈរុស្ស៊ី​បន្ត​វាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ​ថាមពលរបស់ប្រទេសនេះ រីឯ សីតុណ្ហភាព​ធ្លាក់​ចុះត្រជាក់យ៉ាងខ្លាំង។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលអគ្គិសនី ហើយវាយប្រហារដោយមីស៊ីល លើស្ថានីយ៍ផលិតអគ្គិសនី ដោយទុកឱ្យផ្ទះនៅទូទាំងប្រទេស គ្មានថាមពល ខណៈរដូវរងាបានឈានចូលមកដល់។ លោក ហាន ហេនរីប្លាក់ (Hans Henri…

មនុស្សស្លាប់ដោយសាររញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់១៦២នាក់ និងរាប់រយនាក់ទៀតរងរបួស

ហ្សាការតា៖ រញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សចំនួន១៦២នាក់ និងរាប់រយនាក់ទៀតរងរបួស ហើយក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត ដែលជាប់គាំងនៅក្រោមគំនរអគារបែកបាក់។ ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ គឺកើតឡើងនៅជិតទីក្រុង សៀនជួ ដែលមានប្រជាជនរស់នៅជាង២.៥លាននាក់ ស្ដិតក្នុងចម្ងាយប្រហែល៧៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាកាតា។ អភិបាលខេត្ត ជ្វាខាងលិច បាននិយាយថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត ប៉ុន្តែមិនមានការប៉ាន់ស្មានភ្លាមៗនោះទេ។ ចំណែកមនុស្សជាង១៣…

គ្រោះរញ្ជួយដីនៅកោះជ្វា ប្រទេសឥណ្ឌូនេស៊ី សម្លាប់មនុស្សជិត៥០នាក់ និងរាប់រយនាក់រងរបួស

ហ្សាការតា៖ ក្រុមមន្ត្រីបាននិយាយថា គ្រោះរញ្ជួយដីមួយបានវាយប្រហារលើកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ជិត៥០នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស។ គ្រោះរញ្ជួយដីកម្រិត៥.៦ រ៉ិចទ័រ បានវាយប្រហារទីក្រុង សៀនជួ ភាគខាងលិចកោះជ្វា ក្នុងជម្រៅដី ១០គីឡូម៉ែត្រ នេះបើយោងតាមទិន្នន័យស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក។ ការរញ្ជួយនេះ អាចរង្គើដល់រដ្ឋធានីហ្សាកាតា ដែលមានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ជាកន្លែងដែលមនុស្សរស់នៅក្នុងអគារខ្ពស់ៗត្រូវបានជម្លៀសចេញ។ មន្ត្រី​រដ្ឋាភិបាលឥណ្ឌូណេស៊ី បាន​ព្រមាន​ថា…

មនុស្ស​ប្រាំនាក់ស្លាប់​ក្នុង​ការ​បាញ់ប្រហារ​នៅ​ក្លិប​កម្សាន្តរបស់មនុស្សខ្ទើយ ក្នុង​អាមេរិក

វ៉ាស៊ីនតោន៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្សប្រាំនាក់បានស្លាប់ និង ១៨នាក់ បានរងរបួសនៅក្នុងការបាញ់ប្រហារនៅក្លឹបរាត្រីសម្រាប់មនុស្សស្រលាញ់ភេទដូចគ្នា នៅក្នុងរដ្ឋ កូឡូរ៉ាដូ សហរដ្ឋអាមេរិក។ ជនសង្ស័យត្រូវបានគេស្គាល់ថា ឈ្មោះ អែនឌឺសុន លីអាល់ឌ្រិច (Anderson Lee Aldrich) អាយុ២២ឆ្នាំ និងមេប៉ូលីសក្រុង កូឡូរ៉ាដូ ស្ព្រីង…

អង្គការសហប្រជាជាតិ អំពាវនាវឲ្យឈប់វាយប្រហារ​នៅ​ជិត​រោងចក្រផលិតថាមពលនុយក្លេអ៊ែរ អ៊ុយក្រែន

ញូវយ៉ក៖ ប្រធានអង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារគោលដៅលើរោងចក្រផលិតថាមពលនុយក្លេអ៊ែរ ដែលកាន់កាប់ដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដោយអំពាវនាវឲ្យបញ្ឈប់សកម្មភាពឆ្កួតៗបែបនេះ ។ ការផ្ទុះដ៏ខ្លាំងក្លាពីការបាញ់ផ្លោង បានអង្រួនតំបន់ ហ្សាប៉ូរីស្យ៉ា (Zaporizhia) របស់អ៊ុយក្រែន ដែលជាទីតាំងនៃរោងចក្រ ផលិតថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សើឡឹនស្គី (Volodymyr Zelensky) បាននិយាយ កាលពីថ្ងៃអាទិត្យថា…

លោកស្រីប្រធានសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ចុះចេញពីតំណែង

វ៉ាស៊ីនតោន៖ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ដែលបានដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អស់រយៈពេលជិតពីរទសវត្សរ៍មកហើយនោះ បានប្រកាសថា លោកស្រីនឹងចុះចេញពីតួនាទី។ ស្ត្រីអាយុ៨២ឆ្នាំ គឺជាអ្នកប្រជាធិបតេយ្យដ៏មានឥទ្ធិពលបំផុតនៅក្នុងសភា និងជាស្ត្រីដំបូងគេ ដែលធ្វើជាប្រធានសភា។ លោកស្រីនឹងបន្តកាន់តំណែងតំណាងរាស្ត្របហរចាំរដ្ឋកាលីហ្វ័រញ៉ា។ គណបក្សសាធារណរដ្ឋត្រូវបានគេព្យាករណ៍ថា នឹងកាន់កាប់សភាឡើងវិញ បន្ទាប់ពីឈ្នះឆ្នោតពាក់កណ្តាលអាណត្តិ។ លោក ខេវិន…

តុលាការ​ហូឡង់រក​ឃើញ​បុរស​បី​នាក់​មាន​ទោស​ក្នុង​ការ​បាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី​នៅ​អ៊ុយក្រែន

ក្រុងអាំស្ទើដាំ៖ តុលាការ​ប្រទេសហូឡង់​ បាន​រក​ឃើញ​បុរស​បី​នាក់​ មាន​ទោស​ក្នុង​បទ​ឃាតកម្មបាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់ប្រទេសម៉ាឡេស៊ី នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ក្នុង​ឆ្នាំ២០១៤ ដោយ​បាន​សម្លាប់​មនុស្ស២៩៨នាក់។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តុលាការ​បាន​រក​ឃើញ​ថា មីស៊ីលផលិតនៅរុស្ស៊ី​ ដែល​ផ្គត់ផ្គង់​ពី​រុស្ស៊ី និង​បាញ់​ដោយ​ក្រុម​ប្រដាប់​អាវុធ​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី​ បាន​បាញ់ទម្លាក់​ជើង​ហោះហើរMH17។ បុរស​ជា​ជនជាតិ​រុស្ស៊ី​ពីរ​នាក់ និង​ជនជាតិ​អ៊ុយក្រែន​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ទោស​កំបាំង​មុខ ហើយ​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ការវាយប្រហារដោយមីស៊ីល…

របបដឹកនាំយោធាភូមាដោះលែងអ្នកទោសនយោបាយជាង៦ ០០០នាក់

ណៃពិដោ៖ របបយោធាភូមា នឹងដោះលែងអ្នកទោស៦ ០០០នាក់ រួមទាំងអតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស ផលិតករភាពយន្តជប៉ុន និងទីប្រឹក្សាអូស្ត្រាលីសម្រាប់មេដឹកនាំស៊ីវិល ដែលត្រូវបានបណ្តេញចេញពីប្រទេស។ អតីតអ្នកការទូត លោកស្រី វីកគី បូមែន (Vicky Bowman) និងលោក តូរ៉ូ គូប៊ូតា (Toru Kubota) ត្រូវបានជាប់ពន្ធនាគារ…