Category: នយោបាយ

សភាអាមេរិកអនុម័តថវិកា៤០ពាន់លានដុល្លារ ជួយអ៊ុយក្រែន សម្រាប់ច្បាំងជាមួយរុស្ស៊ី

វ៉ាស៊ីនតោន៖ តាមការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក សភាអាមេរិក នៅថ្ងៃទី១២ ខែឧសភានេះ បានអនុម័តកញ្ចប់ថវិកាជំនួយ គិតជាទឹកចំនួន៤០ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ដើម្បីទិញសព្វាវុធ និងយោធូបករណ៍ផ្សេង សម្រាប់ច្បាំងតទល់នឹងការឈ្លានពានពីសំណាក់កងទ័ពរុស្ស៊ី។ សមាជិកសភា បានអនុម័តក្នុងសំឡេងគ្រាំទ្រច្រើនលើសលប់ នូវកញ្ចប់ថវិកាដ៏ច្រើនសម្បើម ដោយផ្តល់ប្រាក់ចំនួន៧ពាន់លានដុល្លារបន្ថែមទៀត លើសពីសំណើរបស់ប្រធានាធិបតី លោក ចូ បាយដិន សម្រាប់ជំនួយដល់ប្រទេសអ៊ុយក្រែន។…

សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងច្រើនកុះករ ពីប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក

អាមេរិក៖ បន្ទាប់ពីមាននៃការអញ្ជើញទភដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីប្រជាពលរដ្ឋខ្មែររស់ នៅសហរដ្ឋអាមេរិក។ ប្រជាពលរដ្ឋខ្មែរទាំងនេះ បានរងចាំទទួលស្វាគមន៍វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពីមុខសណ្ឋាគារ ស្នាក់អាស្រ័យ ក្នុងទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរំភើបរីករាយចំពោះវត្តមានជនរួមជាតិកម្ពុជាដ៏ច្រើនកុះករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមករងចាំ និងទទួលស្វាគមន៍ចំពោះវត្តមានរបស់សម្តេច…

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិ សហរដ្ឋអាមេរិក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០២២នេះ សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក តយៈពេលពីរថ្ងៃ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សម្តេចតេជោ បានជម្រាបជូនជនរួមជាតិ មុនពេលចេញដំណើរនាព្រឹកនេះថា «ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងដែរ។…

រុស្ស៊ីរំឭកខួបលើកទី៧៧ នៃជ័យជំនះលើទាហានណាស៊ី អាល្លឺម៉ង់ ខណៈជាប់ផុងក្នុងសង្គ្រាមអ៊ុយក្រែន

ម៉ូស្កូ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ទាហានរុស្ស៊ីប្រមាណ១ ១០០០នាក់ បានចូលរួមក្នុងក្បួនព្យុហយាត្រា ដើម្បីរំឭកខួបលើកទី៧៧ នៃជ័យជំនះរបស់សង្គ្រាមមហាជន ដែលកងទ័ពរុស្ស៊ី បានឈ្នះសង្គ្រាមឈ្លានពានពីសំណាក់កងទ័ព ណាស៊ី ហ៊ីត្លែ របស់អាល្លឺម៉ង់ កាលពីឆ្នាំ១៩៤៥។ ក្បួនព្យុហយាត្រាថ្មើ​ជើង​ឆ្នាំ​នេះ​ ត្រូវ​បាន​រៀបចំឡើង​ចំនួន៣៣ក្រុមធំៗ ​រួមមាននាយទាហាន ពលទាហាន សិស្សានុសិស្ស…

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពសម្ដេច ឧត្ដមទេពញាណ ហ៊ុន ណេង

កំពង់ចាម៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២​២ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពសម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតក្នុងភូមិទី៧សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សូមបញ្ជាក់ថា ព្រះករុណាព្រះបាទ…

នាយករដ្ឋមន្ត្រីកាណាដា ឲ្យលោក ពូទីន ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន

គៀវ៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន នាយករដ្ឋមន្រ្តីប្រទេសកាណាដា លោក ចាស្ទីន ត្រូដូ (Justin Trudeau) បានប្រកាសផ្តល់អាវុធថែមទៀត ដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មបន្ថែម មកលើប្រទេសរុស្សី ដើម្បីច្បាំងទប់ទល់នឹងកងទ័ពរុស្ស៊ី ដែលកំពុងតែវាយសង្គ្រប់ជារៀងរាល់ថ្ងៃ។ នា​សន្និសីទ​សារព័ត៌មាន​ ក្នុង​ទីក្រុងគៀវ លោក ចាស្ទីន ត្រូដូ…

រុស្ស៊ីឲ្យតម្លៃយុទ្ធជនច្បាំងនៅអ៊ុយក្រែន ស្មើយុទ្ធជនច្បាំងឈ្នះអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២

ម៉ូស្កូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក ឧត្តមសេនីយ៍ សឺហ្គី សយគូ (Sergei Shoigu) នាប្រារព្ធទិវាជ័យជម្នះ បានប្រគល់មេដាយថ្នាក់ជាតិខ្ពស់ផុតលេខដល់ទាហានរុស្ស៊ី ដែលបានបង្ហាញពីវីរភាពពេលបំពេញភារកិច្ច ក្នុងប្រតិបត្តិការយោធាពិសេស នៅលើទឹកដីអ៊ុយក្រែន។ ការប្រគល់មេដាយផ្កាយមាស ដែលជាគ្រឿងឥស្សរិយយសថ្នាក់ជាតិខ្ពស់បំផុត ដល់នាយទាហាន ពលទាហាន ដែលចូលរួមច្បាំងក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែននេះ រដ្ឋមន្ត្រីការពាររុស្ស៊ី បានសម្តែងការស្ងើចសរសើរ…

អ៊ុយក្រែន សុំឲ្យរុស្ស៊ីឈប់បាញ់យូរបន្តិច ដើម្បីសង្គ្រោះជនស៊ីវិល រុស្ស៊ីឲ្យពេលតែបីថ្ងៃទេ

កៀវ៖ ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី (Volodymyr Zelensky) នៅថ្ងៃនេះ បានអំពាវនាវឱ្យមានបទឈប់បាញ់ដ៏យូរមួយ ដើម្បីជួយសង្គ្រោះជនស៊ីវិល និងយុទ្ធជនប្រមាណ២០០នាក់ ដែលលាក់ខ្លួនក្នុងលេណដ្ឋាននៅឯរោងចក្រស្លរដែក អាសូវស្តាល់ (Azovstal) ដែលត្រូវកងទ័ពរុស្ស៊ីព័ទ្ធជាប់ជាច្រើនសប្តាហ៍ កន្លងមកហើយ។ លោកបាននិយាយថា «យើងត្រូវបន្តរក្សាភាពស្ងៀមស្ងាត់ ដើម្បីជួយសង្រ្គោះអ្នកដែលជាប់គាំងនៅ…

ទាហានឈ្លើយសឹកអ៊ុយក្រែន និយាយអាក្រក់ពីរដ្ឋាភិបាលខ្លួន និងរដ្ឋាភិបាលអាមេរិក ព្រមទាំងបំបាក់ទឹកចិត្តយុទ្ធមិត្ត

ម៉ូស្កូ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ តាមរយៈបណ្តាញសង្គម តេឡេក្រាម ដែលឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានប្រើឈ្លើយសឹក ដែលត្រូវចាប់បានទាំងរស់ នៅក្នុងសមរភូមិ ឲ្យនិយាយថា រដ្ឋាភិបាលអ៊ុយក្រែន និងរដ្ឋាភិបាលអាមេរិក គឺជាភាគីបង្កសង្គ្រាមវិនាសកម្មនៅលើទឹកដីរបស់ខ្លួន។ នៅក្នុងឃ្លីបវីដេអូ​នីមួយៗ ដែលបង្ហោះនៅលើឆាណែលផ្លូវការរបស់ក្រសួងការពារជាតិរុស្ស៊ី មានដូចជាបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាម និងយូធូប ឈ្លើយសឹកគ្រប់គ្នាបាននិយាយកោតសរសើរ និងថ្លៃងអំណរគុណកងទ័ពរុស្ស៊ីថា…

ចារកម្មយោធារដ្ឋអាមេរិក ជួយផ្តល់ព័ត៌មានសម្ងាត់ដល់ទាហានអ៊ុយក្រែន ដើម្បីសម្លាប់មេទ័ពរុស្ស៊ី

អន្តរជាតិ៖ កាសែត ញូវយ៉ក ថែមស៍ (New York Times) បានធ្វើសេចក្តីរាយការណ៍នៅថ្ងៃនេះថា​ ចារកម្មអាមេរិក​​ជួយ​កងទ័ពអ៊ុយក្រែន​​​ ក្នុង​ការ​សម្លាប់​ឧត្តមសេនីយ​រុស្ស៊ី ​ដោយ​ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់ ​អំពីទីតាំងឈរជើងបញ្ជា នៅក្នុងប្រទេសអ៊ុយក្រែន។  តាមសេចក្តីរាយការណ៍ ដោយដកស្រង់សម្តីជាន់ខ្ពស់អាមេរិក ដែលលើកឡើងថា មន្ត្រីចារកម្មយោធាអាមេរិក បានផ្តល់ព័ត៌មានដល់កងទ័ពអ៊ុយក្រែន អំពីទីបញ្ជាការចល័តរបស់មេទ័ពរុស្ស៊ី ដែលតែងតែផ្លាស់ប្តូរទីតាំងជាញឹកញាប់នៅក្នុងតំបន់ជម្លោះ។ …