ម៉ូស្កូ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ទាហានរុស្ស៊ីប្រមាណ១ ១០០០នាក់ បានចូលរួមក្នុងក្បួនព្យុហយាត្រា ដើម្បីរំឭកខួបលើកទី៧៧ នៃជ័យជំនះរបស់សង្គ្រាមមហាជន ដែលកងទ័ពរុស្ស៊ី បានឈ្នះសង្គ្រាមឈ្លានពានពីសំណាក់កងទ័ព ណាស៊ី ហ៊ីត្លែ របស់អាល្លឺម៉ង់ កាលពីឆ្នាំ១៩៤៥។

ក្បួនព្យុហយាត្រាថ្មើ​ជើង​ឆ្នាំ​នេះ​ ត្រូវ​បាន​រៀបចំឡើង​ចំនួន៣៣ក្រុមធំៗ ​រួមមាននាយទាហាន ពលទាហាន សិស្សានុសិស្ស កម្មាភិបាលនៃស្ថាប័នអប់រំយោធា សិស្សសាលាយោធា មន្ត្រីសន្តិសុខសហព័ន្ធ ដែរមន្ត្រីឆ្មាំសន្តិសុខជាតិផងដែរ។

ចំណែកក្បួនដង្ហែរបស់បុគ្គលិកយោធា ភេទស្រី គឺមកពីស្ថាប័នអប់រំយោធាចំនួនប្រាំមួយ នៃក្រសួងការពារជាតិរុស្ស៊ីមានដូចជាសាកលវិទ្យាល័យយោធា បណ្ឌិត្យសភាយោធាជើងគោក បណ្ឌិតសភាដែនកាសយោធា រួមទាំង បណ្ឌិត្យសភាការពារអាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធគីមី។

រីឯក្បួនដង្ហែរថយន្តវិញ មានចំនួន១៣១គ្រឿង សុទ្ធសឹងជាសម្ភារៈសឹកបែបទំនើបៗ ដោយចេញដំណើរមុនគឹ គឺរថ រថក្រោះប្រភេទ T-34-85 ដែលជារថគ្រោះជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្ររុស្ស៊ី រួមទាំងរថពាសដែកផងដែរ។

ក្បួនរថយន្តប្រព័ន្ធការពារដែនអាកាសនៃកងទ័ពជើងគោក មានមីស៊ីលប្រតិបតិ្តការរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធកាំជ្រួចហ្វូង រយៈចម្ងាយធម្យម រួមទាំងប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះរយៈចម្ងាយៈជិត និងមធ្យម និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ។

និយាយជារួម យោធូបករណ៍ប្រើក្នុងក្បួនព្យុហយាត្រា គឺកំពុងប្រើក្នុងប្រតិបត្តិការយោធាពិសេស ឈ្លានពានចូលតំបន់ ដូនបាស នៅភាគខាងកើតអ៊ុយក្រែន៕

By Ana

You missed