កៀវ៖ ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី (Volodymyr Zelensky) នៅថ្ងៃនេះ បានអំពាវនាវឱ្យមានបទឈប់បាញ់ដ៏យូរមួយ ដើម្បីជួយសង្គ្រោះជនស៊ីវិល និងយុទ្ធជនប្រមាណ២០០នាក់ ដែលលាក់ខ្លួនក្នុងលេណដ្ឋាននៅឯរោងចក្រស្លរដែក អាសូវស្តាល់ (Azovstal) ដែលត្រូវកងទ័ពរុស្ស៊ីព័ទ្ធជាប់ជាច្រើនសប្តាហ៍ កន្លងមកហើយ។

លោកបាននិយាយថា «យើងត្រូវបន្តរក្សាភាពស្ងៀមស្ងាត់ ដើម្បីជួយសង្រ្គោះអ្នកដែលជាប់គាំងនៅ Azovstal ខណៈដែលរុស្ស៊ីយល់ព្រមចំពោះបទឈប់បាញ់រយៈពេលបីថ្ងៃ»។

 រុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ខ្លួននឹងបញ្ឈប់ការវាយប្រហារ នៅរោងចក្រស្លរដែរនេះ និងបើកច្រករបៀងមនុស្សធម៌រយៈពេលបីថ្ងៃប៉ុណ្ណោះ។

កងវរសេនាធំរបស់អ៊ុយក្រែន បាននិយាយថា ពួកគេកំពុងតែប្រយុទ្ធបង្ហូរឈាម បន្ទាប់ពីរុស្ស៊ីវាយលុកចូលទៅក្នុងរោងចក្រនេះ។

កាលពីម្សិលមិញ ស៊ីរ៉ែន​ប្រកាស​អាសន្ន​ ឮនៅ​ទូទាំងប្រទេស​អ៊ុយក្រែន​ ពេញ​មួយ​យប់ ដើម្បីប្រាប់ដំណឹងពីការវាយប្រហារតាមអាកាសពីសំណាក់កងទ័ពរុស្ស៊ី។

មន្ទីរបញ្ចកោណរបស់អាមេរិក បានចោទប្រកាន់ថា ការវាយប្រហាររបស់រុស្ស៊ី នាពេលថ្មីៗនេះ នៅភាគខាងលិចអ៊ុយក្រែន គឺសំដៅទៅលើទីតាំងសំខាន់ៗ ដែលជាកន្លែងរក្សាទុកសព្វាវុធជំនួយពីអាមេរិក និងអឺរុប។

ក្នុងថ្ងៃដដែលនេញដែរ លោកអភិបាលខេត្តមួយរបស់រុស្ស៊ី បាននិយាយថា ភូមិចំនួនពីរនៅរបស់ប្រទេសរុស្ស៊ី នៅជាប់ព្រំដែនអ៊ុយក្រែន បានរងការបាញ់ផ្លោងពីកងទ័ពអ៊ុយក្រែន ប៉ុន្តែមិនមានមនុស្សស្លាប់ទេ។

ចំណែកនៅតំបន់កងទ័ពរុស្ស៊ីកាន់កាប់វិញ ក្រសួងការពារជាតិ អ៊ុយក្រែន បាននិយាយថា កងទ័ពរុស្ស៊ីបានលួចឆក់ប្លន់ស្រូវសាឡីអស់ចំនួនបួនសែនតោនពីខ្លាំងស្តុកទុកកសិផល ស្ថិតនៅភាគខាងត្បូងប្រទេស អ៊ុយក្រែន។

ក្រសួងការពារជាតិ បានប្រកាសថា «យ៉ាង​ហោច​ណាស់​កកសកកសិផលស្រូវសាឡីបួនសែនតោនត្រូវរុស្ស៊ី​លួច​នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន»៕

Ukrainian servicemen climb on a fighting vehicle outside Kyiv, Ukraine, Saturday, April 2, 2022. As Russian forces pull back from Ukraine’s capital region, retreating troops are creating a “catastrophic” situation for civilians by leaving mines around homes, abandoned equipment and “even the bodies of those killed,” President Volodymyr Zelenskyy warned Saturday. (AP Photo/Vadim Ghirda)
A woman looks at Ukrainian servicemen walking in the formerly Russian-occupied Kyiv suburb of Bucha, Ukraine, Saturday, April 2, 2022. As Russian forces pull back from Ukraine’s capital region, retreating troops are creating a “catastrophic” situation for civilians by leaving mines around homes, abandoned equipment and “even the bodies of those killed,” President Volodymyr Zelenskyy warned Saturday.(AP Photo/Vadim Ghirda)
FILE – Marianna Vishegirskaya stands outside a maternity hospital that was damaged by shelling in Mariupol, Ukraine, Wednesday, March 9, 2022. Vishegirskaya, a Ukrainian beauty blogger who Russian officials accused of being a crisis actor when she was photographed in the rubble of a Mariupol maternity hospital a month earlier, has emerged in new videos that are fueling fresh misinformation about the attack. (AP Photo/Mstyslav Chernov, File)

By Ana

You missed