ម៉ូស្កូ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ តាមរយៈបណ្តាញសង្គម តេឡេក្រាម ដែលឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានប្រើឈ្លើយសឹក ដែលត្រូវចាប់បានទាំងរស់ នៅក្នុងសមរភូមិ ឲ្យនិយាយថា រដ្ឋាភិបាលអ៊ុយក្រែន និងរដ្ឋាភិបាលអាមេរិក គឺជាភាគីបង្កសង្គ្រាមវិនាសកម្មនៅលើទឹកដីរបស់ខ្លួន។

នៅក្នុងឃ្លីបវីដេអូ​នីមួយៗ ដែលបង្ហោះនៅលើឆាណែលផ្លូវការរបស់ក្រសួងការពារជាតិរុស្ស៊ី មានដូចជាបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាម និងយូធូប ឈ្លើយសឹកគ្រប់គ្នាបាននិយាយកោតសរសើរ និងថ្លៃងអំណរគុណកងទ័ពរុស្ស៊ីថា ជាអ្នកសង្គ្រោះជីវិតខ្លួនទៅវិញ។

ការរៀបបែបឃោសនាចិត្តសាស្ត្រនេះ បានលើកយកខ្លឹមសារដូចគ្នាថា «ជារៀងរាល់ថ្ងៃ ទាហានអ៊ុយក្រែន កាន់តែច្រើនឡើង បានស្ម័គ្រចិត្តចុះចាញ់។ ពួកគេ​ប្រកាស​មិន​ចង់​ប្រយុទ្ធក្នុងសមរភូមិឡើយ ហើយ​បន្ទោស​អាមេរិក និង​រដ្ឋាភិបាល​របស់ខ្លួន។ ពួកគេទាំងអស់សង្កត់ធ្ងន់លើអាកប្បកិរិយាល្អរបស់ទាហានរុស្ស៊ីចំពោះពួកគេ»។

ឈ្លើយសឹកម្នាក់ បាននិយាយថា មេទ័ពអ៊ុយក្រែន កំពុងបង្ខំឲ្យកូនទាហានរបស់ខ្លួនប្រើប្រាស់គ្រឿង ដើម្បីធ្វើឲ្យមានទឹកចិត្តក្លាហាន និងមិនសូវឈឺចាប់ នៅពេលរងរបួសនៅក្នុងសមរភូមិ។

ក្នុងចំណោមឈ្លើយទាំងនេះ មានទាហានស៊ីឈ្នួលជនជាតិអង់គ្លេសម្នាក់ឈ្មោះ អេនឌ្រូ ហៀល ដែលបានទម្លាកអាវុធចុះចាញ់ទាហានរុស្ស៊ី នៅឯសមរភូមិ ក្នុងតំបន់នីកាឡេវ (Nikolaev) ខណៈក្រុមទាហានស៊ីឈ្នួលដូចគ្នាត្រូវទាហានរុស្ស៊ីសម្លាប់ ហើយរូបគាត់បានរងរបួស។

ក្រសួងការពារជាតិរុស្ស៊ី បានដាក់ចំណងជើងអំពីការលើកឡើងរបស់ឈ្លើយសឹកថា សំឡេងអំពាវនាវរបស់ទាហាន អ៊ុយក្រែន ដែលត្រូវបានចាប់ខ្លួន និយាយទៅកាន់អតីតយុទ្ធមិត្តរបស់ខ្លួន ហើយទូរទស្សន៍ អឹមអេសជេ ដកស្រង់សម្តីមួយចំនួន និយាយជាភាសារុស្ស៊ី ហើយត្រូវបានក្រសួងការពារជាតិរុស្ស៊ី បកប្រែជាភាសាអង់គ្លេស មានដូចខាងក្រោមនេះ

«យុទ្ធជន៩០នាក់ ត្រូវបានគេប្រើជាចំណីកាណុង … »។

«ខ្ញុំ​សម្រេច​ចិត្ត​បើក​ឡាន​គេចទៅ​ផ្ទះ ដើម្បីរត់ចោលសមរភូមិ​​មុខ។ គ្រួសារ​ខ្ញុំ​សំខាន់​ជាងមិត្តរួមលេណដ្ឋាន​»។

«ខ្ជះខ្ជាយមនុស្ស….វាជាកំហុសរបស់រដ្ឋាភិបាល»។

«យើងត្រូវមេបញ្ជាការរបស់យើងបោះបង់ចោល»។

«ឈប់សម្លាប់គ្នាទៅ ព្រោះរុស្ស៊ី និងអ៊ុយក្រែន គឺជាបងប្អូនមានឈាមជ័រតែមួយ គឺជាពូជជនជាតិដើម ស្លាវិច [Slavic] ដូចគ្នា»។

«គ្មានបាញ់ខ្ញុំទេ សុម្បីតែមួយគ្រាប់ នៅពេលយើងចុះចាញ់ ខ្ញុំបានប្រគល់គ្រាប់ទាំងអស់ នៅពេញៗបង់ ចំនួនបួនបង់ ព្រមទាំងប្រគល់ឯកសណ្ឋានរបស់ខ្ញុំទាំងអស់ រួមមានមួកសុវត្ថិភាព និងអាវក្រោះ»។

«ខ្ញុំបានឃើញករណីកូនទាហាននៅក្នុងអង្គភាពរបស់យើង ត្រូវបង្ខំឲ្យប្រើថ្នាំជាថ្នាំបំបាត់ការឈឺចាប់។ ខ្ញុំមិនដឹងថាថ្នាំនេះ ហៅថា ជាឈ្មោះអ្វីត្រឹមត្រូវទេ ប៉ុន្តែវាបណ្តាលឲ្យញៀន …មេបញ្ជាការជាអ្នកចែកឲ្យ ហើយថ្នាំប្រហែលនាំចូលពីបរទេស»។

« ខ្ញុំយល់ឃើញថា គ្មាននរណាត្រូវការយើងទេ។ គ្មាននរណាមកជួយយើងទេ ទាំងយោធា ទាំងជនស៊ីវិល ឬមេបញ្ជាការយើង។ យើងជាអ្នកជួយខ្លួនយើង»។

ជនស៊ីវិលដែលត្រូវបានជួយសង្គ្រោះត្រូវបានឃុំខ្លួនដោយអ្នកជាតិនិយមអ៊ុយក្រែននៅឯរោងចក្រ Azovstal បានពិពណ៌នាអំពីលក្ខខណ្ឌនៃការឃុំខ្លួន។

«ធ្វើដូចម្តេចទើបយើងអាចជីកលេណដ្ឋានបាន កន្លែងទំនេរសម្រាប់បាញ់ផ្លោង ក្រៅពីនេះ យើងហត់នឿយដោយសារការអត់ឃ្លាន ហើយជីកមិនរួច…»៕

By Ana

You missed