ឯកឧត្តម លី វ៉ាន់ហុង អញ្ជើញសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ភូមិអង្គរជ័យលើ ខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម បានជំរុញឲ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឲ្យបន្តខិតខំអនុវត្តគោលនយោបាយរបស់គណបក្ស ដើម្បីឈានទៅរកជ័យជម្នះ បន្តបន្ទាប់ថែមនៅពេលខាងមុខ។…
