រុស្ស៊ីផ្អាកការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសហូឡង់ ដោយសារមិនព្រមទូទាត់ថ្លៃជាប្រាក់រូពី
ម៉ូស្កូ៖ ក្រុមហ៊ុនធំរបស់រុស្ស៊ី ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសនៅក្នុងទ្វីបអឺរ៉ុប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានសម្រេចបិទបំពងបង្ហូរដល់ប្រទេសហូឡង់ ដោយសារប្រទេសនេះមិនព្រមទូទាត់ថ្លៃឧស្ម័ន ជាប្រាក់រូពីរបស់រុស្ស៊ី។ ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័ន ឈ្មោះ ហ្គាសប្រូម (Gazprom) របស់រុស្ស៊ី បានចេញសេចក្តីប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនចែកចាយថាមពលរបស់ប្រទេសហូឡង់ ឈ្មោះ ហ្គាសតេរ៉ា (GasTerra) បានមិនព្រមទូទាត់ប្រាក់តាមតម្រូវការរបស់រុស្ស៊ី។…