ឡុងដ៍៖ កាលពីយប់ថ្ងៃអង្គារ អ្នកគាំទ្របាល់ទាត់អង់គ្លេសចំនួនប្រាំពីរនាក់ ត្រូវនគរបាលអាល្លឺម៉ង់ នាទីក្រុងមូនិច (Munich) ប្រទេសអាល្លឺម៉ង់ ចាប់ខ្លួនមុនចូលទស្សនាការប្រកួត រវាងក្រុមកីឡាករបាល់ទាត់ ប្រទេសអង់គ្លេស និងប្រទេសអាឡឺម៉ង់ ក្នុងករណីសង្ស័យមាននិន្នាការនយោបាយជ្រុលនិយមបែបណាស៊ី ហីត្លែ។

សមាគមបាល់ទាត់អង់គ្លេស បានប្រកាសថា ដោយសារខ្លួនមានការភ័យខ្លាចចំពោះបញ្ហាកើតឡើងមុនពេលបើកការប្រកួត មន្ត្រីនគរបាលប្រទេសអង់គ្លេបានរឹបអូសលិខិតឆ្លងដែនពីពលរដ្ឋអង់គ្លេស៨៨០នាក់ ដើម្បីរារាំងពួកគេមិនឱ្យធ្វើដំណើរទៅទីក្រុង បាវ៉ារៀ (Bavaria) របស់ប្រទេសអាល្លឺម៉ង់  ក្រោយពីសង្កេតឃើញជនទាំងនេះបង្ហាញអាកប្បករិយាគាំទ្ររបបណាស៊ី ហ៊ីត្លែ ដែលរលំរលាយជាយូរឆ្នាំកន្លងមកហើយ។

ក្នុងចំណោមអ្នកត្រូវចាប់ខ្លួនទាំងនេះ មានពីរនាក់ទៀត ស្ថិតក្រោមការចោទប្រកាន់ ពីបទញុះញង់ និងប្រមាទមើលងាយមន្ត្រីនគរបាល អាល្លឺម៉ង។

មន្ត្រីនគរបាលទីក្រុង មូនីច បាននិយាយថា ជនបង្កបញ្ហាត្រូវនគរបាលបង្គាប់បង់ប្រាក់ពិន័យនៅនឹងកន្លែង គិតជាទឹកប្រាក់ចំនួន១៧០អឺរ៉ូ ឬស្មើនឹង២១២ដុល្លារ ចំណែកអ្នកគាំទ្រពីរនាក់ទឹៀង ដែលមិនមានប្រាក់នៅជាប់ខ្លួនគ្រប់គ្រាន់ នៅត្រូវបញ្ជូនខ្លួនទៅឲ្យតុលាការកាត់ទោស។

អ្នកនាំពាក្យដដែលនេះ បានពន្យល់ថា នគរបាលអាល្លឺម៉ង នឹងបញ្ឈប់អ្នកគាំទ្រកីឡាករអង់គ្លេសទាំងអស់ ដែលចង់ទៅទស្សនាការប្រកួត ប្រសិនបើពួកគេមានផែនការបង្កបញ្ហា នៅក្នុងពហុកីឡាដ្ឋាន ពេលកីឡាករបាល់ទាត់កំពុងជាប់ជើងប្រកួតគ្នា។

ទោះបីជាសំបុត្រប្រហែល៣ ៥០០ បានលក់ដល់ដៃអ្នកគាំទ្រកីឡាករបាល់ទាត់អង់គ្លេសក៏ដោយ ក៏អ្នកគាំទ្ររហូតដល់២ ០០០នាក់ ដែលមិនមានសំបុត្រ បានលួចធ្វើដំណើរទៅកាន់ទីក្រុង មូនីច រួចស្រេចទៅហើយ ដោយបន្លំខ្លួនជាជនជាតិអាល្លឺម៉ង់ ដើម្បីមានសិទ្ធិចូលទៅក្នុងប្រទេសអាល្លឺម៉ង់៕

By Ana

You missed