អ្នកគាំទ្របាល់ទាត់អង់គ្លេស ត្រូវអាល្លឺម៉ង់ចាប់ខ្លួន ដោយសារមាននិន្នាការនយោបាយគាំទ្ររបបណាស៊ី ហ៊ីត្លែ
ឡុងដ៍៖ កាលពីយប់ថ្ងៃអង្គារ អ្នកគាំទ្របាល់ទាត់អង់គ្លេសចំនួនប្រាំពីរនាក់ ត្រូវនគរបាលអាល្លឺម៉ង់ នាទីក្រុងមូនិច (Munich) ប្រទេសអាល្លឺម៉ង់ ចាប់ខ្លួនមុនចូលទស្សនាការប្រកួត រវាងក្រុមកីឡាករបាល់ទាត់ ប្រទេសអង់គ្លេស និងប្រទេសអាឡឺម៉ង់ ក្នុងករណីសង្ស័យមាននិន្នាការនយោបាយជ្រុលនិយមបែបណាស៊ី ហីត្លែ។ សមាគមបាល់ទាត់អង់គ្លេស បានប្រកាសថា ដោយសារខ្លួនមានការភ័យខ្លាចចំពោះបញ្ហាកើតឡើងមុនពេលបើកការប្រកួត មន្ត្រីនគរបាលប្រទេសអង់គ្លេបានរឹបអូសលិខិតឆ្លងដែនពីពលរដ្ឋអង់គ្លេស៨៨០នាក់ ដើម្បីរារាំងពួកគេមិនឱ្យធ្វើដំណើរទៅទីក្រុង បាវ៉ារៀ (Bavaria)…
