តំបន់ទឹកកក ហ្គ្រីនលែន បន្តកើនកម្តៅ ចំណែកកម្រិតទឹកសមុទ្រ ក៏រីកកាន់តែដ៏ធំដែរ
អន្តរជាតិ៖ យោងតាមការសិក្សាស្រាវជ្រាវ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ការរលាយផ្ទាំងទឹកកលឿនពេក នៅតំបន់ហ្គ្រីនលែន នឹងបណ្តាលឲ្យមានការកើនឡើងនៃកម្រិតទឹកសមុទ្រ និងបង្កផលប៉ះពាល់ដ៏អាក្រក់ក្នុងសតវត្សរ៍ទី២១នេះ ដោយសារសីតុណ្ហភាពនៅតែបន្តកើនឡើងឥតឈប់ឈរ។ ការរលាយផ្ទាំងទឹកកកធំសម្បើម ដែលអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា «ខ្មោចឆៅ Zombie» នៅតំបន់ហ្គ្រីនលែន នឹងធ្វើឲ្យកម្រិតទឹកសមុទ្រពិភពលោក កើនឡើងយ៉ាងហោចណាស់ជិតកន្លះម៉ែត្រ។ ទោះបីជាផ្ទាំងទឹកកកខ្មោចឆៅ Zombie…
