ឥណ្ឌាវាយកម្ទេចអគារភ្លោះកម្ពស់១០០ម៉ែត្រ នៅក្រុងញូវដេលី ដើម្បីប្រមានអ្នករកស៊ីខុសច្បាប់ និងមន្ត្រីពុករលួយ
ញូវដេលី៖ អគារភ្លោះខ្ពស់ៗ ជាសំណង់ខុសច្បាប់ ត្រូវបានអាជ្ញាធរឥណ្ឌាវាយកម្ទេចចោលរាបដល់ដី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីមានការតស៊ូតាមផ្លូវច្បាប់អស់រយៈពេលប្រាំបួនឆ្នាំ ប៉ុន្តែមិនអាចការពារសំណង់នេះបាន ព្រោះតុលាការរកឃើញថា អគារដ៏ខ្ពស់ស្កឹមស្កៃនេះមានជាប់ពាក់ព័ន្ធអំពើពុករលួយ។ ការកម្ទេចចោលអគារភ្លោះកម្ពស់១០០ម៉ែត្រ ដែលខ្ពស់ជាងគេនៅទីក្រុងញូវដេលី គឺជាឧទាហរណ៍ដ៏កម្រមួយរបស់ប្រទេសឥណ្ឌា ក្នុងចំណាត់ការកណ្តាប់ដៃដែកចំពោះអ្នកអភិវឌ្ឍន៍អចលទ្រព្យ និងមន្ត្រីពុករលួយ។ អគារ៣២ជាន់ មានអាផាតម៉ិន ជិត១.០០០បន្ទប់ ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់រយៈពេលប្រាំបួនឆ្នាំ…