គីនសាសា៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសកុងហ្គោ បាននិយាយថា មនុស្ស១១នាក់បានស្លាប់
នៅក្នុងការរត់ជាន់គ្នា កាលពីយប់មិញ នៅឯពិធីប្រគុំតន្ត្រីមួយ ដែលប្រមូលផ្តុំដោយតារាចម្រៀងល្បីៗ នៅក្នុងទ្វីបអាហ្វ្រិក។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រទេសកុងហ្គោ កាលពីយប់មិញ បានស្តីបន្ទោសអ្នករៀបចំបណ្តាលឲ្យមានមនុស្សស្លាប់ ដោយនិយាយថា ការប្រគុំតន្ត្រីនៅពហុកីឡដ្ឋាន នៅទីក្រុងគីនសាសា មានមនុស្សច្រើនហួសកម្រិត១០០ភាគរយ។
អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅឯការប្រគុំតន្ត្រី បាននិយាយថា កីឡដ្ឋាននេះមានសមត្ថភាពផ្ទុកមនុស្សមិនឲ្យលើសពី៨០,០០០នាក់ ប៉ុន្តែហ្វូងមនុស្សលើសចំនួនបានសម្រុកចូលទៅក្នុងផ្នែកពិសឹស និងកន្លែងបម្រុងទុក។
លោករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាន នៅឯកីឡដ្ឋាន ដោយផ្ញើសាររំលែកទុក្ខដល់សាច់ញាតិនៃជនរងគ្រោះថា មនុស្ស១១នាក់បានស្លាប់ … រួមទាំងមន្ត្រីនគរបាលពីរនាកផងដែរ។
លោកបាននិយាយថា លោកសោក្តសាយចំពោះ ការបាត់បង់ជីវិតមនុស្ស ហើយបាននិយាយថា អ្នករៀបចំត្រូវតែទទួលទោសតាមច្បាប់។
មុននោះបន្តិច កងកម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស ដែលមានអំពើហិង្សានៅតាមដងផ្លូវ ស្ថិតនៅខាងក្រៅកីឡដ្ឋាន ជាកន្លែងមានមនុស្សជាច្រើនបានប្រមូលផ្តុំគ្នាមុនពេលការប្រគុំតន្ត្រី។
ភ្នាក់ងារបានកត់សម្គាល់ថា តារាចម្រៀង-អ្នកនិពន្ធបទចម្រៀង ដូចអ្នកចម្រៀងកុងហ្គោទាំងអស់ បានមកដល់ជាច្រើនម៉ោង មុនកម្មវិធីចាប់ផ្តើម។
ចំនួនអ្នកចូលរួមច្រើនលើសលប់នៅក្នុងពហុកីឡាដ្ឋាន គឺលើសពីចំនួនកំណត់ខ្លាំង ធកវើឲ្យបុគ្គលិកសន្តិសុខរបស់រដ្ឋ និងឯកជន មិនអាចគ្រប់គ្រងបាន។
កាលពីក្នុងឆ្នាំ២០២០ នគរបាលបារាំងបានជម្លៀសុំនុស្សចេញពីស្ថានីយ៍រថភ្លើង ក្នុងទីក្រុងប៉ារីស បន្ទាប់ពីមានភ្លើងឆេះនៅក្បែរនោះ បង្កឲ្យមានចលាចលមុនពេលការប្រគុំតន្ត្រីរបស់ក្រុមតារាចម្រៀងមកពីអាហ្វ្រិកដដែលនេះ។
នគរបាលម្នាក់នៅកន្លែងកើតហេតុបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកុងហ្គោថា វាជាការរត់ជាន់គ្នា ទើបបណ្តាលឲ្យមានអ្នកស្លាប់៕