ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិរកឃើញរុស្ស៊ី មានពិរុទ្ធពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន
ញូវយ៉ក៖ របាយការណ៍ស្តីពីការស៊ើបអង្កេត ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានបង្ហាញថា ប្រទេសរុស្ស៊ី ពិតជាបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងការនិរទេសកុមារ ដោយបង្ខំចេញពីតំបន់ដែលខ្លួនគ្រប់គ្រង។ ក្នុងរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយគណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យ ស្តីពីអ៊ុយក្រែន បានរៀបរាប់លម្អិតសម្រាប់មូលដ្ឋានចោទប្រកាន់នេះ រាប់ទាំងសកម្មភាពមួយចំនួនមានធាតុផ្សំស្មើនឹងបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ក្នុងចំណោមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដ៏មានតម្រុយជាច្រើន ដែលក្រុមអ្នកស៊ើបអង្កេតបានរកឃើញពាក់ព័ន្ធនឹងការវាយប្រហារម្តងហើយម្តងទៀត លើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ក្នុងប៉ុន្មានខែថ្មីៗកន្លងមកនេះ…
