ចិនព្រមានអូស្ត្រាលីឲ្យបញ្ឈប់ទង្វើបង្កហេតុ ករណីយន្តហោះចម្បាំងរំលោភចូលដែនអាកាសចិន
ប៉េកាំង៖ រដ្ឋាភិបាលចិន កាលពីថ្ងៃអង្គារ បានព្រមានអូស្ត្រាលីឲ្យបញ្ឈប់សកម្មភាពបង្កហេតុ ហើយរឹតបន្តឹងចំពោះសកម្មភាពរបស់កងទ័ពជើងទឹក និងកងទ័ពជើងអាកាសរបស់ខ្លួន ឬត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរពីប្រទេសចិន។ លោក ថាន កឺហ្វី (Tan Kefei) អ្នកនាំពាក្យក្រសួងការពារជាតិចិន បានកត់សម្គាល់នេះ បន្ទាប់ពីយន្តហោះចម្បាំង របស់អូស្ត្រាលី បានហោះចូលដែនអាកាសចិន ម្តងហើយម្តងទៀត នៅក្នុងប្រជុំកោះ ស៊ីហ្សា…
