Author: Ana

រុស្ស៊ីអះអាងថា ខ្លួនបានកម្ទេចចោលកងពលទាហានចារកម្ម ជាតិហ្សកហ្ស៊ី ស៊ីឈ្នួលច្បាំងឲ្យអ៊ុយក្រែន

ម៉ូស្គូ៖ មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ី និយាយអះអាងថា កងទ័ពរុស្ស៊ី បានកម្ទេចចោលក្រុមទាហានស៊ីឈ្នួល ជាតិហ្សកហ្ស៊ី ដែលកំពុងជួយច្បាំងឲ្យអ៊ុយក្រែន ហើយរងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងការសម្លាប់ឈ្លើយសឹករុស្ស៊ី ដោយមិនញញើតដៃ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយឯក អ៊ីហ្គរ កូណាហ្សេនកូវ​ (Igor Konashenkov) បាននិយាយា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ថា…

នគរបាលអ៊ុយក្រែន ឆ្មក់ចូលក្លឹបកម្សាន្ត ចាប់ខ្លួនបុរសកំហូចរាប់រយនាក់ ឲ្យចូលធ្វើទាហាន

គៀវ៖ នគរបាលក្នុងរដ្ឋធានីគៀវ របស់ប្រទេសអ៊ុយក្រែន បានឆ្មក់ចូលក្លឹបរាត្រីរាប់រយកន្លែង ហើយបានចាប់ខ្លួន និងផាកពិន័យបុរសកំហូចជាង២០០នាក់ ដែលបំពានបម្រាមគោចរ និងលួចប្រើគ្រឿងញៀនខុសច្បាប់ រួចបង្ខំឲ្យធ្វើទាហានច្បាំងរុស្ស៊ី។ ក្លឹបកម្សាន្តប្រហែល៤២០កន្លែង ត្រូវបាននគរបាលឆ្មក់ចូលឆែកឆេរ នៅចុងសប្តាហ៍នេះ ដែលក្នុងនោះ មានក្លឹបកម្សាន្តពីរកន្លែង ត្រូវបានគេរកឃើញថាកំពុងបើកដំណើរការឲ្យបុរសៗ ចូលរាំលេងនៅពេលយប់ ដោយប្រឆាំងនឹងបម្រាមគោចររបស់អាជ្ញាធរទីក្រុងកៀវ ដែលហាមមនុស្សដើរលេងយប់ព្រោះប្រទេសកំពុងមានសង្គ្រាមជាមួយរុស្ស៊ី។ លោកស្នងការនគរបាលទីក្រុងកៀវ បានប្រកាសថា…

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល លី វ៉ាន់ហិង អញ្ជើញបិទវគ្គបណ្តុះបណ្តាលចាងហ្វាងការផ្សាយជាង៣០នាក់ របស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ

  ភ្នំពេញ៖​ ឯកឧត្តម លី វ៉ាន់ហិង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទិ២៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទវគ្គបណ្តុះបណ្តាលចាងហ្វាងការផ្សាយជាង៣០នាក់ នៅស្នាក់ការកណ្តាលរបស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ នៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីបណ្តុះបណ្តាលរបស់សមាគម គឺមានរយៈពេញមួយថ្ងៃ…

លោក វ៉្លាឌីមៀ ពូទីន ដាក់កម្រងផ្ការំឭកដល់ការចងចាំចំពោះអ្នកស្លាប់ក្នុងការឈ្លានពានរបស់ណាស៊ីអាល្លឺម៉ង់

ម៉ូស្កូ៖ ប្រធានាធិបតីរុស្ស៊ី  លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានដាក់កម្រងផ្កាមុខផ្នូររបស់ទាហានមិនស្គាល់អត្តសញ្ញាណ នៅជិតជញ្ជាំងវិមានក្រឹមឡាំង ដើម្បីគោរពដល់ការចងចាំរបស់អ្នកស្លាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ណាស៊ីអាល្លឺម៉ង់។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី លោកឧត្តមសេនីយ៍ ស៊ើហ្គី សយគូ (Sergey Shoigu) ក៏បានដាក់កម្រងផ្កានៅជិតអណ្តាតភ្លើងផងដែរ។…

កូនប្រុស ភេទស្រី របស់កំពូលអ្នកមាន អេឡុន ម៉ាស់ ប្តឹងឲ្យតុលាការកាត់កាល់ឪពុកចោល និងសុំប្តូរភេទជាស្រី

កាលីហ្វរញ៉ា៖ កូនប្រុស ភេទស្រី របស់បុរសកំពូលអ្នកមានបំផុតលើលោក គឺមហាសេដ្ឋី អេឡុន ម៉ាស់ (Elon Musk) នាពេលថ្មីៗនេះ បានប្តឹងឲ្យតុលាការអាមេរិកកាត់កាល់ឪពុកចោល និងសុំប្តូរភេទពីប្រុសទៅជាស្រី ព្រមទាំងប្តូរនាមត្រកូល ដោយស្របច្បាប់ ព្រោះខ្លួនមិនចង់មានអ្វីជាប់ពាក់ព័ន្ធជាមួយឪពុកបង្កើតទៀតឡើយ។ ក្មេងប្រុសអាយុ១៨ឆ្នាំ មានឈ្មោះពិតថា សាវីយេ អាឡិចសាន់ឌើ ម៉ាស់…

លោកស្រី គ្រី សារ៉ន បញ្ជាក់ថាបុរសតាំងខ្លួនជារាជទាយាទឲ្យប្រជាជនថ្វាយបង្គំ គឺជាមនុស្សខូច

ភ្នំពេញ៖ លោកស្រី គ្រី សារ៉ន ទីប្រឹក្សាសម្តេចសង្ឃរាជគណៈធម្មយុត្តកនិកាយ ប៊ូ គ្រី បានបដិសេធថា លោកស្រីមិនមានជាប់ជាប់ព័ន្ធជាមួយបុរសម្នាក់ ដែលអះអាងខ្លួនជារាជទាយាទ ហើយដើរបោកប្រាស់គេឡើយ។ ការចេញមុខបដិសេធមិនជាប់ពាក់ព័ន្ធក្នុងអំពើបោកប្រាស់នេះ បន្ទាប់ពីសារព័ត៌មានចេញផ្សាយពីបុរសឈ្មោះ ស៊ីវ កង ត្រូវបានសម្ថកិច្ចខេត្តព្រះសីហនុ ចាប់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីបុរសរូបនេះ បានតាំងខ្លួនជារាជទាយាទ ហើយឆការចេញផ្សាយទាំងនោះ…

ទាហានបរទេសបីនាក់ ស៊ីឈ្នួលច្បាំងឲ្យអ៊ុយក្រែន ត្រូវតុលាការរុស្ស៊ី កាត់ទោសប្រហារជីវិត

អ៊ុយក្រែន៖​ បុរសជនជាតិអង់គ្លេសពីរនាក់ និងបុរសជនជាតិម៉ារ៉ុកម្នាក់ ត្រូវតុលាការអាយ៉ងរុស្ស៊ី កាត់ទោសប្រហារជីវិត កាលពីថ្ងៃព្រហស្បតិ៍ ដោយសារស៊ីឈ្នួលច្បាំងអ៊ុយក្រែន តទល់នឹងការឈ្លានពានពីទាហានរុស្ស៊ី។ ដំណើរការនីតិវិធីនៅក្នុងសវនាជំនុំជម្រះទោសទាហានបរទេសបីនាក់ ​ដែល​ទាហានរុស្ស៊ីចាប់​ខ្លួនបានទាំងរស់នេះ ​ត្រូវ​បាន​រដ្ឋាភិបាលអ៊ុយក្រែន ​និងប្រទេស​លោក​ខាង​លិច ​បរិហារ​ថា​ ជា​ការ​បោកប្រាស់ និង​បំពាន​ច្បាប់​សង្រ្គាម។ ទន្ទឹមនឹងនេះដែរ នៅពេលកងកម្លាំងរបស់វិមានក្រឹមឡាំង កំពុងបន្តធ្វើសង្គ្រាម នៅភាគខាងកើតអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី…

ពូទីន ចំអកថា ការ​ហ៊ុមព័ទ្ធ​សិដ្ឋកិច្ចមកលើរុស្ស៊ី របស់អាណានិគម​បច្ចឹមប្រទេស គឺជាកាំបិតចិតដងឯង

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladymir Putin) កាលពីម្សិលមិញ បាននិយាយចំអកឲ្យបណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុបខាងលិចថា ការព្យាយាមព្រួតគ្នាដាក់ទណ្ឌកម្មហ៊ុំព័ទ្ធសេដ្ឋកិច្ចមកលើប្រទេសរុស្ស៊ី គឺជាការធ្វើខ្លួនឯងខ្លួនវិញទេ ព្រោះប្រទេសរុស្ស៊ីនៅតែរស់បានដោយមិនពឹងអឺរ៉ុប។ លោក ពូទីន បានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសហគ្រិនវ័យក្មេងរបស់រុស្ស៊ី នាទីក្រុងមូស្គូ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២…

អ្នកគាំទ្របាល់ទាត់អង់គ្លេស ត្រូវអាល្លឺម៉ង់ចាប់ខ្លួន ដោយសារមាននិន្នាការនយោបាយគាំទ្ររបបណាស៊ី ហ៊ីត្លែ 

ឡុងដ៍៖ កាលពីយប់ថ្ងៃអង្គារ អ្នកគាំទ្របាល់ទាត់អង់គ្លេសចំនួនប្រាំពីរនាក់ ត្រូវនគរបាលអាល្លឺម៉ង់ នាទីក្រុងមូនិច (Munich) ប្រទេសអាល្លឺម៉ង់ ចាប់ខ្លួនមុនចូលទស្សនាការប្រកួត រវាងក្រុមកីឡាករបាល់ទាត់ ប្រទេសអង់គ្លេស និងប្រទេសអាឡឺម៉ង់ ក្នុងករណីសង្ស័យមាននិន្នាការនយោបាយជ្រុលនិយមបែបណាស៊ី ហីត្លែ។ សមាគមបាល់ទាត់អង់គ្លេស បានប្រកាសថា ដោយសារខ្លួនមានការភ័យខ្លាចចំពោះបញ្ហាកើតឡើងមុនពេលបើកការប្រកួត មន្ត្រីនគរបាលប្រទេសអង់គ្លេបានរឹបអូសលិខិតឆ្លងដែនពីពលរដ្ឋអង់គ្លេស៨៨០នាក់ ដើម្បីរារាំងពួកគេមិនឱ្យធ្វើដំណើរទៅទីក្រុង បាវ៉ារៀ (Bavaria)…

កងទ័ពរុស្សីជិតបានចូលកាន់កាប់ទាំងស្រុង នូវតំបន់ដូនបាស់ របស់អ៊ុយក្រែន ខណៈការប្រយុទ្ធគ្នានៅតែបន្ត

កងទ័ពរុស្សីជិតបានចូលកាន់កាប់ទាំងស្រុង នូវតំបន់ដូនបាស់ របស់អ៊ុយក្រែន ខណៈការប្រយុទ្ធគ្នានៅតែបន្ត អ៊ុយក្រែន៖ កងទ័ពរុស្ស៊ី នៅថ្ងៃនេះ បានខិតចូលកាន់តែជិតដល់គោលដៅរបស់ខ្លួន ក្នុងការចាប់យកទាំងស្រុងនូវតំបន់ឧស្សាហកម្មរ៉ែធ្យូងថ្ម និងរោងចក្រ ស្ថិតនៅភាគខាងកើតរបស់អ៊ុយក្រែន ខណៈវិមានក្រឹមឡាំង បានអះអាងថា កងទ័ពខ្លួនបានកាន់កាប់ជាង៩៧ភាគរយរួចទៅហើយ នៃខេត្តមួយនេះ ក្នុងចំណោមខេត្តទាំងពីរ ដែលបង្កើតជាតំបន់ ដូនបាស់ (Donbas)។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី…