ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ជ្រាវ ខេត្តសៀមរាប ពិនិត្យការងារ និងលើកទិសដៅសម្រាប់ជោគជ័យក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២
សៀមរាប៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ជ្រាវ ខេត្តសៀមរាប និងប្រតិភូអមដំណើរជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋានបានពិនិត្យការងារ និងលើកទិសដៅសម្រាប់អនុវត្ត ឆ្ពោះទៅកាន់ភាពជោគជ័យនៃការបោះឆ្នោតក្រុមការងារឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ លោក ក្អោប រ៉ន ប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់ជ្រាវ បានរាយការណ៍អំពីស្ថានការណ៍ក្នុងដំណាក់កាលនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោត…
