(កៀវ)៖ ក្រុមពន្លត់អគ្គីភ័យ និងទាហាន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ កំពុងតែជីកកាយរកអ្នករស់រានមានជីវិត ក្នុងគំនរបាក់បែកនៃផ្សារទំនើបមួយ នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ី ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់១៨នាក់ និងមនុស្សរាប់សិបនាក់រងរបួស និងបាត់ខ្លួន។
ការវាយប្រហារដោយមីស៊ីលដ៏សាហាវនេះ បានរងការថ្កោលទោសយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងពីប្រទេសលោកខាងលិច។
នៅថ្ងៃនេះ សមាជិកគ្រួសារអ្នកបាត់ខ្លួន បានឈរតម្រង់ជួរតាមផ្លូវ មុខសណ្ឋាគារមួយ ដើម្បីរងចាំដំណឹងពីអាជ្ញាធរប្រកាសពីឈ្មោះអ្នកស្លាប់ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងជីកកកាយគំនរបាក់បែក។
ប្រធានាធិបតីអ៊ុយក្រែន លោក ប៉ូឡូឌី ហ្សឺឡឹមស្គី ( Volodymyr Zelensky) បាននិយាយថា ផ្សារទំនើបនៅភាគអាគ្នេយ៍ទីក្រុងកៀវនេះ មានមនុស្សជាង១,០០០នាក់ កំពុងដើរទិញទំនិងនៅខាងក្នុង នៅពេលកាំជ្រួចរុស្ស៊ីពីរគ្រាប់ បានធ្លាក់ចូលទៅក្នុងផ្សារទំនើបនេះ។
ភ្លាមៗនោះ ក្រុមសេវាសង្គ្រោះបន្ទាន់របស់ប្រទេសអ៊ុយក្រែន បានប្រកាសថា យ៉ាងហោចណាស់មនុស្ស១៦នាក់បានស្លាប់ និង៥៩នាក់បានរងរបួស ខណៈចំនួនអ្នកសា្លប់ និងរបស់នៅតែកើនឡើង។
នៅក្នុងសាលសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យអ៊ុយក្រែន មនុស្សប្រាំនាក់ កកកុញនៅក្នុងបន្ទប់មួយ ហើយរបួសរបស់ពួកគេ ត្រូវរុំបង់រុំឈាម ចំចំចំណែកសាកសព ដាក់នៅរណូករណែលខាងក្រៅបន្ទប់។
នេះជាការវាយប្រហារដោយកាំជ្រួចលើផ្សារទំនើបដ៏មមាញឹកក្នុងទីក្រុង ក្រេមិនជុក (Kremenchuk) ស្ថិតនៅភាគអាអាគ្នេយ៍ទីក្រុងកៀវ គឺជាការវាយប្រហារមួយក្នុងចំណោមការប្រហារ ដែលគេបានពពិពណ៌នាថា សាហាវផុតលេខ។
លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) និងមេដឹកនាំរុស្ស៊ីដទៃទៀត ត្រូវទទួលខុសត្រូវ។
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា
«នេះមិនមែនជាការវាយប្រហារដោយចៃដន្យនោះទេ នេះគឺជាការវាយប្រហាររបស់រុស្ស៊ី ដែលបានគណនាយ៉ាងពិតប្រាកដទៅលើមជ្ឈមណ្ឌលលក់ទំនិញនេះ»។
ការិយាល័យអគ្គរដ្ឋអាជ្ញាបាននិយាយអ៊ុយក្រែនថា មនុស្ស៣៦នាក់ ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួនក្នុងផ្សារនេះ។
អ្នករស់រានមានជីវិត ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យសាធារណៈ បាននិយាយថា នាងកំពុងដើរទិញឥវ៉ាន់ជាមួយប្តីរបស់នាង នៅពេលគ្រាប់ផ្ទុះប៉ើងនាងទៅលើ៕